Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 6:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 នេះ​ជា​របៀប​ថ្វាយ​តង្វាយ​ម្សៅ គឺ​ពួក​កូន​លោក​អើរ៉ុន​ត្រូវ​ថ្វាយ​តង្វាយ​នោះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រង់​លើ​អាសនា​ប៉ែក​ខាង​មុខ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 «នេះ​ជា​ក្រឹត្យ‌វិន័យ​ស្ដី​អំពី​តង្វាយ​ម្សៅ: កូនៗ​របស់​អើរ៉ុន​ត្រូវ​ថ្វាយ​តង្វាយ​ម្សៅ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់​នៅ​មុខ​អាសនៈ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 នេះ​ជា​របៀប​ដង្វាយ​ម្សៅ គឺ​ពួក​កូន​អើរ៉ុន​ត្រូវ​ថ្វាយ​ដង្វាយ​នោះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រង់​លើ​អាសនា​ប៉ែក​ខាង​មុខ

សូមមើលជំពូក ចម្លង

អាល់គីតាប

14 «នេះ​ជា​ហ៊ូកុំ​ស្តីអំពី​ជំនូន​ម្សៅ: កូនៗ​របស់​ហារូន​ត្រូវ​ជូន​ជំនូន​ម្សៅ​ជូនអុលឡោះ‌តាអាឡា នៅ​មុខ​អាសនៈ។

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 6:14
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ម៉ាធិ‌ធា ជា​ពួក​លេវី​ម្នាក់ ដែល​ជា​កូន​ច្បង​របស់​សាលូម​ក្នុង​ពួក​កូរេ គាត់​មាន​ការ‌ងារ​ត្រួត​មើល​នំ​ទាំង​ប៉ុន្មាន ដែល​ចម្អិន​ក្នុង​ជើង​ក្រាន


តែ​អាការៈ​ខាង​ក្នុង និង​ជើង​ទាំង​ប៉ុន្មាន ត្រូវ​លាង​ទឹក រួច​សង្ឃ​ត្រូវ​ថ្វាយ​ទាំង​អស់​នៅ​លើ​អាសនា ទុក​ជា​តង្វាយ​ដុត គឺ​ជា​តង្វាយ​ដែល​ដុត​សម្រាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា។


ត្រូវ​ពុះ​ចំ​ពាក់‌កណ្ដាល ឲ្យ​មាន​ចំអេង​នៅ​ជាប់​ទាំង​សង​ខាង មិន​ត្រូវ​ផ្តាច់​ចំហៀង​ចេញ​ពី​គ្នា​ទេ រួច​សង្ឃ​ត្រូវ​ដុត​លើ​ឧស​ដែល​ឆេះ​នៅ​លើ​អាសនា ទុក​ជា​តង្វាយ​ដុត គឺ​ជា​តង្វាយ​ដែល​ដុត​សម្រាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា»។


តែ​អាការៈ​ខាង​ក្នុង និង​ជើង​ទាំង​ប៉ុន្មាន ត្រូវ​លាង​ទឹក រួច​សង្ឃ​ត្រូវ​ដុត​ទាំង​អស់​នៅ​លើ​អាសនា​ទុក​ជា​តង្វាយ​ដុត គឺ​ជា​តង្វាយ​ចម្អិន សម្រាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា។


រួច​លោក​ម៉ូសេ​បង្គាប់​ដល់​លោក​អើរ៉ុន អេលា‌សារ និង​អ៊ីថា‌ម៉ារ​ជា​កូន​លោក​អើរ៉ុន​ដែល​នៅ​សល់​ថា៖ «ចូរ​យក​តង្វាយ​ម្សៅ​ដែល​សល់​ពី​តង្វាយ​ព្រះ‌យេហូវ៉ា ទៅ​បរិ‌ភោគ​ដោយ​ឥត​ដំបែ​នៅ​ខាង​អាសនា​ទៅ ដ្បិត​តង្វាយ​នោះ​ជា​របស់​បរិសុទ្ធ​បំផុត។


ត្រូវ​តែ​មាន​ភ្លើង​ឆេះ​នៅ​ជា‌និច្ច​លើ​អាសនា មិន​ត្រូវ​ឲ្យ​រលត់​ឡើយ។


ត្រូវ​យក​ម្សៅ​យ៉ាង​ម៉ដ្ត​មួយ​ក្តាប់​ជា​មួយ​ប្រេង​ខ្លះ និង​កំញាន​ដែល​នៅ​លើ​តង្វាយ​ម្សៅ​នោះ​ដុត​ទាំង​អស់ សម្រាប់​ជា​ក្លិន​ឈ្ងុយ​នៅ​លើ​អាសនា ទុក​ជា​ទី​រំឭក​ដល់​ព្រះ‌យេហូវ៉ា។


នោះ​អ្នក​ណា​ដែល​ថ្វាយ​តង្វាយ​របស់​ខ្លួន​ដល់​ព្រះ‌យេហូវ៉ា ត្រូវ​យក​ម្សៅ​យ៉ាង​ម៉ដ្ត​មួយ​ខ្ញឹង ថ្វាយ​ជា​តង្វាយ​ម្សៅ លាយ​ជា‌មួយ​ប្រេង​មួយ​លីត្រ​កន្លះ


ប្រសិន‌បើ​ជា​ចៀម​ឈ្មោល អ្នក​ត្រូវ​ថ្វាយ​តង្វាយ​ម្សៅ​យ៉ាង​ម៉ដ្ត​ពីរ​ខ្ញឹង លាយ​ជា‌មួយ​ប្រេង​ពីរ​លីត្រ


នោះ​ត្រូវ​យក​ម្សៅ​យ៉ាង​ម៉ដ្ត​បី​ខ្ញឹង លាយ​ជា‌មួយ​ប្រេង​បី​លីត្រ សម្រាប់​ជា​តង្វាយ​ម្សៅ មក​ថ្វាយ​ជា‌មួយ​គោ​ឈ្មោល​នោះ


ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា មិន​មែន​លោក​ម៉ូសេ ដែល​ឲ្យ​នំបុ័ង​ពី​ស្ថាន‌សួគ៌​មក​អ្នក​រាល់​គ្នា​ទេ តែ​នំបុ័ង​ដ៏​ពិត ដែល​មក​ពី​ស្ថាន‌សួគ៌ គឺ​ព្រះ‌វរបិតា​ខ្ញុំ​ទេ​តើ ដែល​ប្រទាន​មក​អ្នក​រាល់​គ្នា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម