ប្រយោជន៍ឲ្យអស់ទាំងសាសន៍នៅផែនដីបានដឹងថា ព្រះយេហូវ៉ាជាព្រះ ឥតមានព្រះឯណាទៀតសោះឡើយ។
យ៉ូស្វេ 2:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលយើងខ្ញុំបានឮភ្លាម ចិត្តយើងខ្ញុំបានរលាយអស់ ហើយនៅក្នុងខ្លួនមនុស្សម្នាក់ៗគ្មានព្រលឹងទេ ដោយព្រោះតែពួកលោក ដ្បិតព្រះយេហូវ៉ាជាព្រះរបស់ពួកលោក ព្រះអង្គជាព្រះគង់នៅស្ថានសួគ៌ខាងលើ ហើយក៏គង់នៅលើផែនដីខាងក្រោមដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលឮគេនិយាយដូច្នេះ យើងខ្ញុំក៏អស់ទឹកចិត្ត ហើយម្នាក់ៗដូចជាលស់ព្រលឹងនៅចំពោះមុខពួកលោក ដ្បិតព្រះអម្ចាស់ ជាព្រះរបស់ពួកលោក ជាព្រះដែលគង់នៅលើមេឃដ៏ខ្ពស់បំផុត ហើយព្រះអង្គក៏គង់នៅផែនដីខាងក្រោមនេះដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលយើងខ្ញុំបានឮ នោះចិត្តយើងខ្ញុំបានរលត់ទៅភ្លាម គ្មានវិញ្ញាណនៅក្នុងមនុស្សណាទៀតសោះ ដោយព្រោះអ្នករាល់គ្នា ដ្បិតព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា ទ្រង់ជាព្រះលើស្ថានសួគ៌ ហើយជាព្រះលើផែនដីផង អាល់គីតាប ពេលឮគេនិយាយដូច្នេះ យើងខ្ញុំក៏អស់ទឹកចិត្ត ហើយម្នាក់ៗដូចជាលោះព្រលឹងនៅចំពោះមុខពួកអ្នក ដ្បិតអុលឡោះតាអាឡា ជាម្ចាស់របស់ពួកអ្នក ជាម្ចាស់លើមេឃដ៏ខ្ពស់បំផុត ហើយទ្រង់ជាម្ចាស់លើផែនដីនេះដែរ។ |
ប្រយោជន៍ឲ្យអស់ទាំងសាសន៍នៅផែនដីបានដឹងថា ព្រះយេហូវ៉ាជាព្រះ ឥតមានព្រះឯណាទៀតសោះឡើយ។
បន្ទាប់មក លោកបានត្រឡប់ទៅរកអ្នកសំណព្វរបស់ព្រះវិញ ឈរនៅចំពោះមុខជម្រាបថា៖ «ឥឡូវនេះ ខ្ញុំដឹងថា នៅផែនដីទាំងមូល គ្មានព្រះឯណាសោះ ក្រៅពីព្រះនៃសាសន៍អ៊ីស្រាអែលមួយប៉ុណ្ណោះ ដូច្នេះ សូមលោកទទួលរង្វាន់ពីខ្ញុំប្របាទចុះ»។
កាលខ្មាំងសត្រូវរបស់យើងទាំងប៉ុន្មានបានឮដំណឹងនេះ សាសន៍ដទៃទាំងប៉ុន្មានដែលនៅជុំវិញយើងក៏ភ័យខ្លាច ហើយគេទ្រោមចុះជាខ្លាំងនៅចំពោះភ្នែករបស់ខ្លួន ដ្បិតគេយល់ឃើញថា កិច្ចការនេះកើតឡើងដោយសារជំនួយរបស់ព្រះនៃយើង។
នៅតាមអាណាខេត្ត និងនៅតាមទីក្រុង នៅកន្លែងណាដែលរាជបញ្ជា និងរាជក្រឹត្យរបស់ស្តេចបានទៅដល់ ទីនោះពួកសាសន៍យូដាក៏មានអំណរសប្បាយ មានការជប់លៀង និងមានថ្ងៃឈប់សម្រាក ក៏មានសាសន៍ដទៃជាច្រើនដែលនៅក្នុងស្រុក បានចូលជាតិជាសាសន៍យូដា ព្រោះគេភ័យខ្លាចដល់សាសន៍យូដា។
ជាតិសាសន៍ទាំងឡាយ នឹងកោតខ្លាចព្រះនាមព្រះយេហូវ៉ា ហើយស្តេចទាំងប៉ុន្មាននៅលើផែនដី នឹងកោតខ្លាចសិរីល្អរបស់ព្រះអង្គ។
៙ ទូលបង្គំត្រូវច្រួចចេញដូចជាទឹក ហើយអស់ទាំងឆ្អឹងនៃទូលបង្គំសណ្តកចេញពីគ្នា ចិត្តទូលបង្គំប្រៀបដូចជាក្រមួន ដែលរលាយនៅក្នុងខ្លួន
សូមឲ្យគេរលាយដូចជាទឹកហូរទៅបាត់ កាលណាគេតម្រង់ព្រួញរបស់គេ សូមឲ្យព្រួញទាំងនោះបាក់បែកទៅ។
ដើម្បីឲ្យគេបានដឹងថា មានតែព្រះអង្គប៉ុណ្ណោះ ដែលមានព្រះនាមយេហូវ៉ា ជាព្រះដ៏ខ្ពស់បំផុតលើផែនដីទាំងមូល។
ពួកមេនៃសាសន៍អេដុមមានសេចក្ដីភាន់ភាំង ពួកខ្លាំងពូកែនៅស្រុកម៉ូអាប់មានសេចក្ដីភ័យញ័រ ហើយមនុស្សទាំងអស់ ដែលនៅស្រុកកាណានក៏ស្លុតចិត្ត។
ដោយហេតុនោះ បានជាដៃមនុស្សទាំងអស់នឹងត្រូវខ្សោយ ហើយចិត្តនៃមនុស្សទាំងអស់នឹងរលត់ទៅ
នេះជាសេចក្ដីទំនាយយ៉ាងធ្ងន់ពីស្រុកអេស៊ីព្ទ។ មើល៍ ព្រះយេហូវ៉ាគង់លើពពកយ៉ាងលឿន យាងមកឯស្រុកអេស៊ីព្ទ អស់ទាំងរូបព្រះរបស់ស្រុកអេស៊ីព្ទ នឹងញាប់ញ័រនៅចំពោះព្រះអង្គ ហើយចិត្តពួកសាសន៍អេស៊ីព្ទ នឹងរលត់ទៅនៅក្នុងខ្លួនគេ
យើងបានដាក់ដាវ ដែលផ្គងចាំនៅមាត់ទ្វារទាំងប៉ុន្មាននៃទីក្រុងគេ ដើម្បីឲ្យចិត្តគេរលាយទៅ ហើយឲ្យគេចំពប់ដួលកាន់តែច្រើនឡើង ដាវនោះបានធ្វើឲ្យដូចជាផ្លេកបន្ទោរ ក៏បានសំលៀងសម្រាប់កាប់សម្លេះ។
ទីក្រុងនៅទទេ ក៏ខូចបង់ មនុស្សក៏រសាយចិត្តទៅ ជង្គង់ប្រដំគ្នា គ្រប់គ្នាចុកសៀតចង្កេះ ហើយមុខរបស់គេទាំងអស់គ្នាក៏ស្លេកស្លាំង។
តើយើងនឹងឡើងទៅឯណា? បងប្អូនរបស់យើងបានរំលាយចិត្តយើង ដោយពាក្យថា ប្រជាជននោះខ្លាំងពូកែ ហើយមាឌខ្ពស់ជាងយើង ឯទីក្រុងរបស់គេក៏ធំ ហើយមានកំផែងការពារខ្ពស់ដល់មេឃ! មួយទៀត យើងបានឃើញកូនចៅអ័ណាក់នៅស្រុកនោះទៀតផង!"។
ពួកមេដឹកនាំត្រូវសួរទៀតថា "តើមានអ្នកណាដែលខ្លាច ហើយមានចិត្តតក់ស្លុតឬទេ? ចូរឲ្យអ្នកនោះត្រឡប់ទៅផ្ទះវិញចុះ ក្រែងអ្នកនោះធ្វើឲ្យចិត្តបងប្អូនរបស់ខ្លួនរលាយដូចអ្នកនោះដែរ"។
ដូច្នេះ ចូរដឹងនៅថ្ងៃនេះ ហើយកំណត់ទុកក្នុងចិត្តចុះថា ព្រះយេហូវ៉ា ពិតជាព្រះនៅលើស្ថានសួគ៌ និងនៅផែនដីនេះ គ្មានព្រះឯណាទៀតឡើយ។
ប៉ុន្តែ បងប្អូនដែលឡើងទៅជាមួយខ្ញុំ បានធ្វើឲ្យប្រជាជនបាក់ទឹកចិត្ត តែខ្ញុំបានធ្វើតាមព្រះយេហូវ៉ាជាព្រះនៃខ្ញុំ យ៉ាងស្មោះអស់ពីចិត្ត។
គេជម្រាបលោកយ៉ូស្វេថា៖ «ព្រះយេហូវ៉ាពិតជាបានប្រគល់ស្រុកនោះទាំងមូលមកក្នុងកណ្ដាប់របស់ដៃយើងមែន ហើយសូម្បីតែអ្នកស្រុកនោះទាំងប៉ុន្មានក៏ញ័ររន្ធត់ ព្រោះតែយើងដែរ»។
កាលពួកស្តេចទាំងប៉ុន្មានរបស់សាសន៍អាម៉ូរី ដែលនៅខាងលិចទន្លេយ័រដាន់ និងស្តេចទាំងប៉ុន្មានរបស់សាសន៍កាណាន ដែលនៅក្បែរសមុទ្រ បានឮថា ព្រះយេហូវ៉ាបានធ្វើឲ្យទឹកទន្លេយ័រដាន់រីងស្ងួត នៅមុខប្រជាជនអ៊ីស្រាអែល រហូតទាល់តែគេបានឆ្លងផុត ស្ដេចទាំងនោះបាក់ទឹកចិត្ត ហើយគ្មានវិញ្ញាណនៅក្នុងខ្លួនទៀតឡើយ ដោយព្រោះខ្លាចប្រជាជនអ៊ីស្រាអែល។
ពួកក្រុងអៃយសម្លាប់អស់ប្រមាណសាមសិបប្រាំមួយនាក់ ហើយដេញតាមពួកគេពីមុខទ្វារក្រុងរហូតដល់សេបារិម ហើយប្រហារពួកគេនៅត្រង់ជម្រាលភ្នំ។ ដូច្នេះ ចិត្តរបស់ប្រជាជននោះរលាយទៅដូចជាទឹក។
គេឆ្លើយតបលោកយ៉ូស្វេថា៖ «ព្រោះមានគេប្រាប់មកយើងខ្ញុំ ជាបាវបម្រើរបស់លោកជាប្រាកដថា ព្រះយេហូវ៉ាជាព្រះរបស់លោក បានបង្គាប់លោកម៉ូសេជាអ្នកបម្រើរបស់ព្រះអង្គ ឲ្យចែកស្រុកនេះទាំងអស់ដល់ពួកលោក ហើយឲ្យបំផ្លាញពួកអ្នកស្រុកនេះទាំងអស់ ចេញពីមុខលោក។ ហេតុនេះហើយបានជាយើងខ្ញុំប្រព្រឹត្តដូច្នេះ ដោយភ័យខ្លាចចំពោះអាយុជីវិតរបស់យើងខ្ញុំជាខ្លាំង ព្រោះតែពួកលោក។
ទាំងអង្វរទៅភ្នំ និងថ្មថា៖ «សូមធ្លាក់មកលើយើងខ្ញុំ ដើម្បីបំបាំងយើង ពីព្រះភក្ត្រព្រះអង្គ ដែលគង់នៅលើបល្ល័ង្ក និងពីសេចក្ដីក្រោធរបស់កូនចៀមផង