Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នាង​អេសធើរ 8:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 នៅ​តាម​អាណា​ខេត្ត និង​នៅ​តាម​ទី​ក្រុង នៅ​កន្លែង​ណា​ដែល​រាជ‌បញ្ជា និង​រាជ​ក្រឹត្យ​របស់​ស្តេច​បាន​ទៅ​ដល់ ទី​នោះ​ពួក​សាសន៍​យូដា​ក៏​មាន​អំណរ​សប្បាយ មាន​ការ​ជប់‌លៀង និង​មាន​ថ្ងៃ​ឈប់​សម្រាក ក៏​មាន​សាសន៍​ដទៃ​ជា​ច្រើន​ដែល​នៅ​ក្នុង​ស្រុក បាន​ចូល​ជាតិ​ជា​សាសន៍​យូដា ព្រោះគេ​ភ័យ​ខ្លាចដល់​សាសន៍​យូ​ដា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 នៅ​តាម​អាណា‌ខេត្ត និង​តាម​ក្រុង​នីមួយៗ ដែល​រាជ​បញ្ជា និង​រាជ‌ក្រឹត្យ​ទៅ​ដល់ ជន‌ជាតិ​យូដា​មាន​អំណរ​សប្បាយ​ឥត​ឧបមា។ ពួក​គេ​នាំ​គ្នា​ជប់‌លៀង ហើយ​ថ្ងៃ​នោះ​ជា​ថ្ងៃ​បុណ្យ​យ៉ាង​ធំ។ មាន​ជាតិ​សាសន៍​ជា​ច្រើន​ចូល​សាសន៍​យូដា ព្រោះ​ពួក​គេ​ភ័យ​ខ្លាច​ជន‌ជាតិ​យូដា​ជា​ខ្លាំង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ហើយ​នៅ​គ្រប់​ទាំង​ខេត្ត នឹង​ទី​ក្រុង នៅ​កន្លែង​ណា ដែល​បាន​ប្រកាស​ប្រាប់​ព្រះ‌រាជ‌ឱង្ការ នឹង​បង្គាប់​របស់​ស្តេច នោះ​ពួក​សាសន៍​យូដា​ក៏​មាន​សេចក្ដី​រីក‌រាយ​សាទរ ព្រម​ទាំង​ជប់‌លៀង ហើយ​មាន​ថ្ងៃ​សប្បាយ មាន​ពួក​សាសន៍​ដទៃ​ជា​ច្រើន ដែល​នៅ​ក្នុង​ស្រុក បាន​ចូល​ជាតិ​ជា​សាសន៍​យូដា ដោយ​កើត​មាន​សេចក្ដី​កោត‌ខ្លាច​ដល់​គេ។

សូមមើលជំពូក ចម្លង

អាល់គីតាប

17 នៅ​តាម​អាណា‌ខេត្ត និង​តាម​ក្រុង​នីមួយៗ ដែល​រាជ​បញ្ជា និង​រាជ‌ក្រឹត្យ​ទៅ​ដល់ ជន‌ជាតិ​យូដា​មាន​អំណរ​សប្បាយ​ឥត​ឧបមា។ ពួក​គេ​នាំ​គ្នា​ជប់‌លៀង ហើយ​ថ្ងៃ​នោះ​ជា​ថ្ងៃ​បុណ្យ​យ៉ាង​ធំ។ មាន​ជាតិ​សាសន៍​ជា​ច្រើន​ចូល​សាសន៍​យូដា ព្រោះ​ពួក​គេ​ភ័យ​ខ្លាច​ជន‌ជាតិ​យូដា​ជា​ខ្លាំង។

សូមមើលជំពូក ចម្លង




នាង​អេសធើរ 8:17
17 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​គេ​ធ្វើ​ដំណើរ​ទៅ ព្រះ​បាន​ធ្វើ​ឲ្យ​មនុស្ស​នៅ​តាម​ទី​ក្រុង​ទាំង‌ឡាយ​ដែល​នៅ​ជុំ​វិញ​គេ មាន​សេចក្ដី​ស្ញែង‌ខ្លាច មិន​ហ៊ាន​ដេញ​តាម​ពួក​កូន​ចៅ​លោក​យ៉ាកុប​ឡើយ។


បន្ទាប់​មក លោក​បន្ត​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ចូរ​នាំ​គ្នា​ទៅ​បរិ‌ភោគ​អាហារ ហើយ​ផឹក​ស្រា​ឆ្ងាញ់ៗ​ទៅ សូម​យក​ខ្លះ​ជូន​អ្នក​ណា​ដែលគ្មាន​អ្វី​រៀប​ចំឲ្យ​នោះ​ផង ដ្បិត​ថ្ងៃ​នេះ​ជា​ថ្ងៃ​បរិសុទ្ធ​ថ្វាយ​ព្រះ‌អម្ចាស់​នៃ​យើង មិន​ត្រូវ​កើត​ទុក្ខ​ឡើយ ដ្បិត​អំណរ​របស់​ព្រះ‌យេហូវ៉ា ជា​កម្លាំង​របស់​អ្នក​រាល់​គ្នា»។


គេ​បាន​ធ្វើ​ការ​នោះ​នៅ​ថ្ងៃ​ទីដប់​បី ខែ​ផល្គុន ហើយ​នៅ​ថ្ងៃ​ទី​ដប់​បួន គេ​ឈប់​សម្រាក ហើយ​ក៏​តាំង​ថ្ងៃ​នោះ ជា​ថ្ងៃ​ជប់​លៀង ហើយ​សប្បាយ​រីក‌រាយ។


ហេតុ​នេះ​ហើយ​បាន​ជា​ពួក​សាសន៍​យូដា ដែល​រស់​នៅ​តាម​ជន​បទ ខាង​ក្រៅ​ទី​ក្រុង គេ​នាំ​គ្នា​កាន់​ថ្ងៃ​ទី​ដប់​បួន ក្នុង​ខែ​ផល្គុន ជា​ថ្ងៃ​សប្បាយ​រីក‌រាយ ហើយ​ជប់‌លៀង និង​ជា​ថ្ងៃ​មួយ​ដែល​គេ​ជូន​ជំនូន​ដល់​គ្នា​ទៅ​វិញ​ទៅ​មក។


ពួក​សាសន៍​យូដា​បាន​ប្រ‌មូល​ផ្ដុំ​គ្នា​នៅ​តាម​ទី​ក្រុង​របស់​ខ្លួន នៅ​គ្រប់​ទាំង​អាណា​ខេត្ត​របស់​ព្រះ‌បាទ​អ័ហា‌ស៊ូរុស ដើម្បី​តយុទ្ធ​ប្រឆាំង​នឹង​អស់​អ្នក​ដែល​ប៉ុន​ប៉ង​ធ្វើ​បាប​ពួក‌គេ ហើយ​គ្មាន​អ្នក​ណា​អាច​ឈរ​ទាស់​នឹង​ពួក‌គេ​បាន​ឡើយ ដ្បិត​សាសន៍​ទាំង​អស់​ភ័យ​ខ្លាច​ពួក​សាសន៍​យូដា​គ្រប់ៗ​គ្នា។


ទុក​ជា​ថ្ងៃ​ដែល​ពួក​សាសន៍​យូដា​បាន​ស្រាក​ស្រាន្ត​ពី​ខ្មាំង​សត្រូវ​របស់​គេ និង​ជា​ខែ​ដែល​ទុក្ខ​ព្រួយ​របស់​គេ ត្រឡប់​ជា​អំណរ​សប្បាយ ពី​ការ​សោយ​សោក ត្រឡប់​ជា​ថ្ងៃ​ឈប់​សម្រាក ដើម្បី​ឲ្យ​គេ​តាំង​ថ្ងៃ​ទាំង​ពីរ​នោះ ទុក​ជា​ថ្ងៃ​ជប់‌លៀង ហើយ​អរ​សប្បាយ ជា​ថ្ងៃ​សម្រាប់​ជូន​ជំនូន​ជា​អាហារ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ចែក​ទាន​ដល់​អ្នក​ក្រី​ក្រ។


ពួក​សាសន៍​យូដា​ក៏ទ​ទួល​យក​ព្រឹត្តិ‌ការណ៍​នោះ ទុក​ជា​ទំនៀម​ទម្លាប់​សម្រាប់​ខ្លួន​គេ ហើយ​ក៏​ទទួល​ថា ខ្លួន​គេ កូន​ចៅរបស់គេ និង​អស់​អ្នក​ណា​ដែល​ចូល​សាសន៍​របស់​គេ នឹង​កាន់​ថ្ងៃ​ទាំង​ពីរ​នោះ តាម​សេចក្ដី​ដែល​បាន​ចែង​ទុក ហើយ​តាម​វេលា​កំណត់​នោះ​រៀង​រាល់​ឆ្នាំ ឥតខក​ខាន​ឡើយ


ពួក​មន្ត្រី​នៅ​តាម​អាណា​ខេត្ត ពួក​នាយក ពួក​ទេសា‌ភិបាល និង​ពួក​រាជ‌ការ​ទាំង​ប៉ុន្មាន ក៏​ជួយ​ដល់​ពួក​សាសន៍​យូដា​ដែរ ដ្បិត​គេ​ភ័យ​ខ្លាច​ដល់​ម៉ា‌ដេកាយ។


កាល​គេ​បាន​ចាក​ចេញ​ទៅ សាសន៍​អេស៊ីព្ទ​ក៏​អរ​សប្បាយ ដ្បិត​គេ​ភ័យ​ខ្លាច​ពួក​អ៊ីស្រា‌អែល​ជា​ខ្លាំង។


៙ ព្រះ‌អង្គ​បាន​រំដោះ​ទូល‌បង្គំ ឲ្យ​រួច​ពី​ការ​ទាស់‌ទែង​របស់​ប្រជាជន ព្រះ‌អង្គ​បាន​តាំង​ទូល‌បង្គំ​ជា​មេ​ដឹក​នាំ លើ​ជាតិ​សាសន៍​នានា ប្រជាជន​មួយ​ដែល​ទូល‌បង្គំ​មិន​ទាន់​ស្គាល់ បាន​មក​ចុះ​ចូល​នឹង​ទូល‌បង្គំ។


សេចក្ដី​ស្ញែង‌ខ្លាច និង​សេចក្ដី​ថប់​បារម្ភ​គ្រប​សង្កត់​លើ​គេ គេ​បាន​ទៅ​ជា​គ ដូច​ជា​ថ្ម ដោយ‌សារ​ភាព​អស្ចារ្យ​នៃ​ព្រះ‌ពាហុ​របស់​ព្រះ‌អង្គ រហូត​ទាល់​តែ​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ​ឆ្លង​ផុត ឱ​ព្រះ‌យេហូវ៉ាអើយ គឺ​ទាល់​តែ​ប្រជា‌រាស្ត្រ​ដែល​ព្រះ‌អង្គ​បាន​លោះ​ឆ្លង​ផុត។


គ្មានអ្នក​ណា​ម្នាក់​នឹង​អាច​ឈរ​នៅ​មុខ​អ្នក​រាល់​គ្នា​បាន​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក នឹង​បណ្ដាល​ឲ្យ​ស្រុក​ទាំង​មូល​ដែល​អ្នក​រាល់​គ្នា​ដាក់​ជើង​ជាន់ ភិត​ភ័យ ហើយ‌ខ្លាច​អ្នក​រាល់​គ្នា ដូច​ព្រះ‌អង្គ​បាន​សន្យា​នឹង​អ្នក។


នៅ​ថ្ងៃ​នេះ យើង​នឹង​ចាប់​ផ្ដើម​ធ្វើ​ឲ្យ​ប្រជា‌ជន ដែល​នៅ​ក្រោម​មេឃ​ទាំង​ប៉ុន្មាន​ភ័យ​ញ័រ ហើយ​កោត‌ខ្លាច​ដល់​អ្នក។ ពេល​គេ​ឮ​និយាយ​ពី​អ្នក គេ​នឹង​ញាប់‌ញ័រ ព្រម​ទាំង​មាន​ចិត្ត​ថប់​បារម្ភ​ដោយ​ព្រោះ​អ្នក"»។


កាល​យើង​ខ្ញុំ​បាន​ឮភ្លាម ចិត្ត​យើង​ខ្ញុំ​បាន​រលាយ​អស់ ហើយ​នៅ​ក្នុង​ខ្លួន​មនុស្ស​ម្នាក់ៗ​គ្មាន​ព្រលឹង​ទេ ដោយ​ព្រោះ​តែ​ពួក​លោក ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​ពួក​លោក ព្រះ‌អង្គ​ជា​ព្រះ​គង់​នៅ​ស្ថាន​សួគ៌​ខាង​លើ ហើយ​ក៏​គង់​នៅ​លើ​ផែន‌ដី​ខាង​ក្រោមដែរ។


ហើយ​និយាយ​ទៅ​កាន់​បុរស​នោះ​ថា៖ «ខ្ញុំ​ដឹង​ថា ព្រះ‌យេហូវ៉ា​បាន​ប្រគល់​ស្រុក​នេះ​ដល់​ពួក​លោក ហើយ​ថា យើង​មាន​ការ​ភ័យ‌ខ្លាច​ចំពោះ​ពួក​លោកជា​ខ្លាំង ឯ​អ្នក​ស្រុក​ទាំង​ប៉ុន្មាន​ញ័​រន្ធត់​នៅ​មុខ​ពួក​លោក។


សូម​លោក​សួរ​ពួក​លោក​ចុះ គេ​នឹង​ជម្រាប​លោក​តាម​ពិត ដូច្នេះ សូម​លោក​អាណិត​មេត្តា​ដល់​ពួក​យុវជន​របស់​យើង​ខ្ញុំ ដ្បិត​យើង​ខ្ញុំ​មក​រក​លោក​ត្រូវ​ពេល​ល្អ​ណាស់ សូម​លោក​មេត្តា​ចែក​រំលែក​របស់​ខ្លះ ដែល​នៅ​ដៃ​លោក ឲ្យ​ដល់​ពួក​ខ្ញុំ ជា​អ្នក​បម្រើ​របស់​លោក និង​ដាវីឌ ជា​កូន​លោក​ផង"»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម