ទូលបង្គំប្រៀបដូចជាឈើដែលខ្មូតស៊ីសុស ហើយដូចជាអាវ ដែលកន្លាត បានកាត់អស់ហើយផង។
យ៉ូប 7:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សាច់ខ្ញុំស្លៀកពាក់ដោយដង្កូវ និងក្រមរធូលីដី ស្បែកខ្ញុំធ្លាយមក ហើយគួរខ្ពើម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រូបកាយរបស់ខ្ញុំមានសុទ្ធតែដង្កូវ និងក្រមរ ស្បែករបស់ខ្ញុំប្រេះ ហើយរលួយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សាច់ខ្ញុំស្លៀកពាក់ដោយដង្កូវ នឹងក្រមរធូលីដី ស្បែកខ្ញុំធ្លាយមក ហើយក៏គួរខ្ពើម អាល់គីតាប រូបកាយរបស់ខ្ញុំមានសុទ្ធតែដង្កូវ និងក្រមរ ស្បែករបស់ខ្ញុំប្រេះ ហើយរលួយ។ |
ទូលបង្គំប្រៀបដូចជាឈើដែលខ្មូតស៊ីសុស ហើយដូចជាអាវ ដែលកន្លាត បានកាត់អស់ហើយផង។
បើខ្ញុំពោលដល់ផ្នូរថា "ឯងជាឪពុកខ្ញុំ" ហើយពោលទៅដង្កូវថា "ឯងជាម្តាយ ឬជាបងប្អូនស្រីរបស់ខ្ញុំ"
ភ្នែកខ្ញុំក៏ស្រវាំង ដោយសេចក្ដីទុក្ខព្រួយ ហើយអវយវៈរូបកាយខ្ញុំទាំងអស់ ទុកដូចជាស្រមោលទទេ។
ផ្ទៃម្តាយនឹងភ្លេចអ្នកនោះទៅ ហើយដង្កូវនឹងចោះគេយ៉ាងឆ្ងាញ់ គ្មានអ្នកណានឹកចាំពីគេទៀតទេ យ៉ាងនោះអំពើទុច្ចរិតនឹងត្រូវកាច់ផ្តាច់ ដូចជាដើមឈើ។
គង់តែអ្នកនឹងបោះខ្ញុំចុះទៅក្នុងភក់ជ្រាំវិញ នោះទាំងសម្លៀកបំពាក់ខ្ញុំនឹងខ្ពើមខ្ញុំ។
ចាប់តាំងពីបាតជើងរហូតដល់កំពូលក្បាល នោះឥតមានកន្លែងណាមាំមួនឡើយ គឺមានសុទ្ធតែរបួស និងជាំ ហើយស្នាមរំពាត់ថ្មី ឥតបានបិទភ្ជិត ឬរុំ ឬចាក់ប្រេងឲ្យធូរស្រាកទេ។
ឯសេចក្ដីរុងរឿងឧត្តមរបស់អ្នក បានត្រូវនាំចុះមកដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់ ព្រមទាំងសូរដេញពិណរបស់អ្នកផង មានដង្កូវក្រាលក្រោមឯង និងមានដង្កូវគ្របដណ្តប់ឯងដែរ។
គេនឹងចេញទៅមើលសាកសពរបស់មនុស្សទាំងប៉ុន្មាន ដែលបានបះបោរនឹងយើង ដ្បិតដង្កូវនៅលើសាកសពទាំងនោះនឹងមិនស្លាប់ឡើយ ហើយភ្លើងក៏មិនចេះរលត់ដែរ សាកសពទាំងនោះនឹងធ្វើឲ្យមនុស្សទាំងអស់ខ្ពើមឆ្អើម។:៚
នៅក្នុងស្រុកនោះ អ្នករាល់គ្នានឹងនឹកចាំពីអស់ទាំងអំពើ និងកិរិយាទាំងប៉ុន្មានរបស់ខ្លួន ជាការដែលនាំឲ្យអ្នកស្មោកគ្រោក នោះអ្នករាល់គ្នានឹងខ្ពើមខ្លួន ដោយព្រោះអំពើអាក្រក់ទាំងប៉ុន្មានដែលអ្នកបានធ្វើនោះ។
រំពេចនោះ ទេវតារបស់ព្រះអម្ចាស់ក៏ប្រហារស្តេច ព្រោះស្តេចមិនបានថ្វាយសិរីល្អដល់ព្រះ ស្ដេចក៏ត្រូវដង្កូវចោះ ហើយផុតដង្ហើមទៅ។