Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 19:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ខ្ញុំ​នៅ​តែ​ស្បែក និង​ឆ្អឹង ហើយ​បាន​រស់ ដោយ​សារ​តែ​ស្បែក និង​ធ្មេញ​ប៉ុណ្ណោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 ខ្ញុំ​នៅ​សល់​តែ​ស្បែក និង​ឆ្អឹង ហើយ​វិះ‌តែ​នឹង​ស្លាប់​ទៀត​ផង ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ឆ្អឹង​ខ្ញុំ​នៅ​ជាប់​នឹង​ស្បែក ហើយ​នឹង​សាច់​ខ្ញុំ ខ្ញុំ​រួច​បាន​តែ​ជីវិត​ប៉ុណ្ណោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

20 ខ្ញុំ​នៅ​សល់​តែ​ស្បែក និង​ឆ្អឹង ហើយ​វិះ‌តែ​នឹង​ស្លាប់​ទៀត​ផង។

សូមមើលជំពូក ចម្លង




យ៉ូប 19:20
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ខ្ញុំនៅ​សល់​តែ​ស្បែក និង​ឆ្អឹង ដែល​ជា​ទី​បន្ទាល់​មួយ​ទាស់​នឹង​ខ្ញុំ ហើយ​អាការៈ​ស្គម​ស្គាំង​របស់​ខ្ញុំ ក៏​ទាស់​នឹង​ខ្ញុំ​ដែរ គឺ​វា​ក្រោក​ឡើង​ធ្វើ​បន្ទាល់​នៅ​មុខ​ខ្ញុំ។


សាច់​ខ្ញុំ​ខ្មៅ ហើយ​ក៏​របេះ​ពី​ខ្ញុំ​ទៅ ឆ្អឹង​ខ្ញុំ​ក៏​ឆេះ ដោយ​សារ​គ្រុន​ក្តៅ។


សាច់​ខ្ញុំ​ស្លៀក​ពាក់​ដោយ​ដង្កូវ និង​ក្រមរ​ធូលី​ដី ស្បែក​ខ្ញុំ​ធ្លាយ​មក ហើយ​គួរ​ខ្ពើម។


៙ ដ្បិត​អស់​ទាំង​ថ្ងៃ​នៃ​ទូល‌បង្គំ រសាត់​ទៅ​ដូច​ជា​ផ្សែង ហើយ​អស់​ទាំង​ឆ្អឹង​របស់​ទូល‌បង្គំ ក៏​ឆេះ​ក្តៅ​ដូចរងើក​ភ្លើង។


ដោយ​ព្រោះ​សម្រែក​ដែល​ទូល‌បង្គំ​ថ្ងូរ ស្បែក​ទូល‌បង្គំ​នៅ​ជាប់​នឹង​ឆ្អឹងទៅ​ហើយ។


ទូល‌បង្គំ​ប្រៀប​ដូច​ជា​សត្វទីទុយ​នៅ​ទី​រហោ‌ស្ថាន គឺ​ដូច​ជាសត្វ​ទីទុយ​នៅ​ទី​ស្មសាន។


គ្មាន​កន្លែង​ណា​ក្នុង​រូប​សាច់​ទូល‌បង្គំ ដែល​មិន​ឈឺ​នោះ​ឡើយ ដោយ​ព្រោះ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ ក៏​គ្មាន​សេចក្ដី​សុខ​នៅ​ក្នុង​ឆ្អឹង​ទូល‌បង្គំ​ដែរ ដោយ​ព្រោះ​អំពើ​បាប​របស់​ទូល‌បង្គំ។


ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​សាច់ ស្បែក​ខ្ញុំ​រោយ‌រៀវ​ទៅ ហើយ​បាន​បំបាក់​ឆ្អឹង​ខ្ញុំ​ផង


ឥឡូវ​នេះ មុខ​របស់​គេ​ខ្មៅ​ជាង​ធ្យូង គ្មាន​អ្នក​ណា​ស្គាល់​គេ​តាម​ផ្លូវ​ទេ ស្បែក​ជាប់​នឹង​ឆ្អឹង ស្វិត​ក្រៀម​ដូច​ជា​រំកាច់​ឈើ។


ស្បែក​យើង​ខ្ញុំ​ក្តៅ​ដូច​ជា​ជើង​ក្រាន ព្រោះ​តែ​ការ​អត់​ឃ្លាន


"ទោះ​ទាំង​ធូលី​ដី​ក្នុង​ភូមិ​អ្នក​រាល់​គ្នា ដែល​ជាប់​នៅ​ជើង​យើង ក៏​យើង​រលាស់​ចេញ​ទាស់​នឹង​អ្នក​រាល់​គ្នា​ដែរ ប៉ុន្តែ ត្រូវ​ដឹង​សេចក្តី​នេះ​ថា ព្រះរាជ្យ​របស់​ព្រះ​មក​ជិត​ហើយ"។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម