យ៉ូប 5:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើខ្ញុំវិញ ខ្ញុំនឹងស្វែងរកព្រះ ខ្ញុំនឹងស្នើប្រគល់រឿងខ្ញុំដល់ព្រះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើខ្ញុំមានទុក្ខដូចលោកវិញ ខ្ញុំនឹងស្រែកអង្វរព្រះជាម្ចាស់ ខ្ញុំលើកយករឿងហេតុរបស់ខ្ញុំ មកទូលថ្វាយព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើជាខ្លួនខ្ញុំវិញ ខ្ញុំនឹងស្វែងរកព្រះ ខ្ញុំនឹងស្នើប្រគល់រឿងខ្ញុំដល់ព្រះ អាល់គីតាប ប្រសិនបើខ្ញុំមានទុក្ខដូចអ្នកវិញ ខ្ញុំនឹងស្រែកអង្វរអុលឡោះ ខ្ញុំលើកយករឿងហេតុរបស់ខ្ញុំ មកជម្រាបជូនទ្រង់។ |
ប៉ុន្តែ ខ្ញុំចង់ទូលដល់ព្រះ ដ៏មានគ្រប់ព្រះចេស្តា វិញ ខ្ញុំប៉ងនឹងតតបនឹងព្រះតែម្តង
ដូច្នេះ ចូរចុះសម្រុងជាមួយព្រះ ហើយមានសេចក្ដីមេត្រីនឹងព្រះអង្គចុះ យ៉ាងនោះនឹងបានជាប្រយោជន៍ដល់អ្នក។
អ្នកនឹងអធិស្ឋានដល់ព្រះអង្គ ហើយព្រះអង្គនឹងទទួល យ៉ាងនោះឯងនឹងបានលាបំណន់របស់អ្នក។
ចូរទុកដាក់ផ្លូវរបស់អ្នកដល់ព្រះយេហូវ៉ា ចូរទុកចិត្តដល់ព្រះអង្គ នោះព្រះអង្គនឹងប្រោសឲ្យបានសម្រេច។
នៅថ្ងៃមានទុក្ខលំបាក ចូរអំពាវនាវរកយើងចុះ យើងនឹងរំដោះអ្នក ហើយអ្នកនឹងលើកតម្កើងយើង»។
ប៉ុន្តែ ឱព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះដែលជំនុំជម្រះដោយសុចរិត ហើយក៏ល្បងលចិត្តគំនិតអើយ ទូលបង្គំនឹងឃើញព្រះអង្គសងសឹកដល់គេជាមិនខាន ដ្បិតទូលបង្គំបានសម្ដែងដើមហេតុរបស់ទូលបង្គំ ថ្វាយព្រះអង្គជ្រាបហើយ។
ហេតុនេះហើយបានជាខ្ញុំរងទុក្ខដូច្នេះ ប៉ុន្ដែ ខ្ញុំមិនខ្មាសទេ ដ្បិតខ្ញុំស្គាល់ព្រះដែលខ្ញុំបានជឿ ហើយខ្ញុំជឿជាក់ថា ព្រះអង្គអាចនឹងថែរក្សាអ្វីៗដែលខ្ញុំបានផ្ញើទុកនឹងព្រះអង្គ រហូតដល់ថ្ងៃនោះឯង។
កាលគេបានជេរប្រមាថព្រះអង្គ ព្រះអង្គមិនបានជេរតបវិញទេ ពេលព្រះអង្គរងទុក្ខ ព្រះអង្គក៏មិនបានគំរាមកំហែងគេដែរ គឺបានប្រគល់អង្គទ្រង់ទៅព្រះ ដែលជំនុំជម្រះដោយសុចរិតវិញ។
ដូច្នេះ ត្រូវឲ្យអស់អ្នកដែលរងទុក្ខលំបាកតាមព្រះហឫទ័យរបស់ព្រះ ផ្ញើព្រលឹងរបស់ខ្លួនទុកនឹងព្រះអាទិករ ដែលមានព្រះហឫទ័យស្មោះត្រង់ ទាំងប្រព្រឹត្តអំពើល្អចុះ។