សូមព្រះទ្រង់ប្រទានទឹកសន្សើមពីលើមេឃ ព្រមទាំងជីជាតិល្អពីផែនដី ហើយមានស្រូវ និងស្រាទំពាំងបាយជូរជាបរិបូរដល់កូន។
យ៉ូប 38:28 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើភ្លៀងមានឪពុកឬ? តើអ្នកណាបានបង្កើតដំណក់សន្សើម? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើភ្លៀងមានឪពុកឬទេ? នរណាផ្ដល់កំណើតឲ្យដំណក់ទឹកសន្សើម? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើភ្លៀងមានឪពុកឬ តើអ្នកណាបានបង្កើតដំណក់សន្សើម អាល់គីតាប តើភ្លៀងមានឪពុកឬទេ? នរណាផ្ដល់កំណើតឲ្យដំណក់ទឹកសន្សើម? |
សូមព្រះទ្រង់ប្រទានទឹកសន្សើមពីលើមេឃ ព្រមទាំងជីជាតិល្អពីផែនដី ហើយមានស្រូវ និងស្រាទំពាំងបាយជូរជាបរិបូរដល់កូន។
ពេលនោះ លោកអ៊ីសាកជាឪពុកមានប្រសាសន៍ទៅគាត់ថា៖ «មើល៍! លំនៅរបស់កូនស្ថិតនៅឆ្ងាយពីដី ដែលមានជីជាតិ ហើយក៏ឆ្ងាយទឹកសន្សើមពីលើមេឃមកដែរ។
ឱភ្នំគីលបោអើយ កុំឲ្យមានសន្សើម ឬភ្លៀងធ្លាក់មកលើឯងឡើយ ក៏កុំឲ្យមានភោគផលទៀតដែរ ដ្បិតនៅទីនោះ ខែលរបស់ពួកខ្លាំងពូកែ ត្រូវគេបន្ទាបបន្ថោក គឺខែលរបស់ស្តេចសូល ដែលមិនបានចាក់ប្រេងតាំង តទៅទៀតឡើយ។
គ្រានោះ លោកអេលីយ៉ាជាអ្នកស្រុកធេសប៊ី ដែលនៅជាមួយពួកស្រុកកាឡាត លោកទូលព្រះបាទអ័ហាប់ថា៖ «ទូលបង្គំស្បថដោយនូវព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលដ៏មានព្រះជន្មរស់ ដែលទូលបង្គំឈរនៅចំពោះទ្រង់នេះថា ក្នុងប៉ុន្មានឆ្នាំទៅមុខនេះ នឹងគ្មានភ្លៀង គ្មានសន្សើមឡើយ លើកលែងតែទូលបង្គំសូមប៉ុណ្ណោះ»។
ដ្បិតព្រះអង្គបានទាញយក ដំណក់ទឹកឡើងទៅលើ ព្រះអង្គធ្វើឲ្យប្រែជាចំហាយ រួចទម្លាក់មកវិញជាភ្លៀង
តើអ្នកណាបានបិទទ្វារទប់សមុទ្រទុក នៅពេលដែលធ្លាយចេញមក ដូចជាសម្រាលចេញពីផ្ទៃម្តាយ?
ព្រះអង្គបិទបាំងផ្ទៃមេឃដោយពពក ព្រះអង្គរៀបចំឲ្យមានភ្លៀងសម្រាប់ផែនដី ព្រះអង្គធ្វើឲ្យមានស្មៅដុះនៅលើភ្នំ។
ដោយសារព្រះតម្រិះរបស់ព្រះអង្គ នោះអស់ទាំងទីជម្រៅបានធ្លាយចេញ ហើយពពកក៏ស្រក់ទឹកសន្សើមមក
កាលណាព្រះអង្គបព្ចោញព្រះសៀង នោះមានទឹកសន្ធឹកនៅលើមេឃ ព្រះអង្គធ្វើឲ្យចំហាយឡើងពីចុងផែនដីទាំងអស់ ក៏បង្កើតផ្លេកបន្ទោរ សម្រាប់ជូនភ្លៀងមក ហើយបព្ចោញខ្យល់ពីឃ្លាំងរបស់ព្រះអង្គផង។
ក្នុងអស់ទាំងព្រះឥតប្រយោជន៍របស់សាសន៍ដទៃ តើមានណាមួយបង្អុរឲ្យមានភ្លៀងធ្លាក់មកបានឬ? តើផ្ទៃមេឃនឹងឲ្យធ្លាក់ភ្លៀងមួយមេបានឬទេ? ឱព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំអើយ តើមិនមែនព្រះអង្គទេឬ? ដូច្នេះ យើងខ្ញុំនឹងទន្ទឹងចាំតែព្រះអង្គ ដ្បិតគឺព្រះអង្គហើយដែលបានធ្វើគ្រប់ការទាំងនេះ។
គេក៏មិនដែលនឹកក្នុងចិត្តថា ឥឡូវនេះ ចូរយើងកោតខ្លាចដល់ព្រះយេហូវ៉ា ជាព្រះនៃយើងវិញ ដែលព្រះអង្គប្រទានភ្លៀងមក គឺទាំងភ្លៀងដើមរដូវ ហើយចុងរដូវ តាមរដូវភ្លៀង ហើយក៏កំណត់រក្សាទុកប៉ុន្មានអាទិត្យ ដែលសម្រាប់ច្រូតកាត់ដល់យើងនោះឡើយ។
យើងនឹងបានដូចទឹកសន្សើមដល់អ៊ីស្រាអែល គេនឹងចេញផ្កាដូចផ្កាច័ន្ធូ ហើយចាក់ឫសដូចដើមឈើនៅព្រៃល្បាណូន។
ឱពួកកូនក្រុងស៊ីយ៉ូនអើយ ចូរអរសប្បាយ ចូរត្រេកអរក្នុងព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នាចុះ ដ្បិតព្រះអង្គប្រទានភ្លៀងដំបូងមកតាមខ្នាតត្រឹមត្រូវ ព្រះអង្គបង្អុរឲ្យភ្លៀងធ្លាក់ចុះ សម្រាប់អ្នករាល់គ្នា គឺជាភ្លៀងដើមរដូវ និងភ្លៀងចុងរដូវ ដូចកាលពីមុន។
យើងបានបង្ខាំងមិនឲ្យភ្លៀងបង្អុរដល់អ្នករាល់គ្នា ក្នុងកាលនៅខ្វះតែបីខែទៀតចូលដល់រដូវចម្រូត យើងបានឲ្យភ្លៀងធ្លាក់ទៅលើទីក្រុងមួយ ហើយមិនឲ្យធ្លាក់ទៅលើទីក្រុងមួយទៀត ស្រែមួយមានភ្លៀងធ្លាក់ ហើយស្រែមួយទៀតដែលគ្មានក៏ស្វិតក្រៀមទៅ
ដើម្បីឲ្យអ្នករាល់គ្នាបានធ្វើជាកូនរបស់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ដ្បិតព្រះអង្គធ្វើឲ្យថ្ងៃរបស់ព្រះអង្គរះបំភ្លឺទាំងមនុស្សអាក្រក់ និងមនុស្សល្អ ហើយព្រះអង្គបង្អុរភ្លៀងធ្លាក់មកលើទាំងមនុស្សសុចរិត និងមនុស្សទុច្ចរិត។
ចំពោះកុលសម្ព័ន្ធយ៉ូសែប លោកថ្លែងថា៖ «ស្រុកគេមានពរពីព្រះយេហូវ៉ា ជាអំណោយវិសេសពីលើមេឃ គឺជាទឹកសន្សើម និងពីទីជម្រៅនៅខាងក្រោម
ដូច្នេះ អ៊ីស្រាអែលរស់នៅយ៉ាងសុខសាន្ត ហើយក្បាលទឹករបស់យ៉ាកុប នោះនៅតែឯង ក្នុងស្រុកដែលមានស្រូវ មានទំពាំងបាយជូរ ឯមេឃក៏ទម្លាក់ទឹកសន្សើមមកដែរ។