ព្រះអង្គធ្វើឲ្យកើតយ៉ាងដូច្នេះ ដើម្បីជាការផ្ចាញ់ផ្ចាល ឬសម្រាប់ស្រោចដីគេ ដោយសេចក្ដីសប្បុរសរបស់ព្រះអង្គ។
ធ្វើដូច្នេះ ដើម្បីព្រះអង្គដាក់ទោសមនុស្ស នៅលើផែនដី ឬសម្តែង ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ។
ទ្រង់ធ្វើឲ្យកើតយ៉ាងដូច្នេះ ដើម្បីជាការផ្ចាញ់ផ្ចាល ឬសំរាប់ស្រោចដីគេ ដោយសេចក្ដីសប្បុរសរបស់ទ្រង់។
ធ្វើដូច្នេះ ដើម្បីទ្រង់ដាក់ទោសមនុស្ស នៅលើផែនដី ឬសំដែង ចិត្តសប្បុរសរបស់ទ្រង់។
ឯរីសប៉ាជាកូនស្រីអ័យ៉ា នាងក៏យកសំពត់ធ្មៃក្រាលសម្រាប់ខ្លួននៅលើថ្មដានោះ ចាប់តាំងពីដើមរដូវចម្រូត រហូតដល់មានភ្លៀងធ្លាក់ពីលើមេឃមកលើសពទាំងនោះ នាងមិនឲ្យសត្វហើរមកទំលើសពទាំងនោះនៅវេលាថ្ងៃ ឬសត្វព្រៃនៅវេលាយប់ឡើយ។
គេបញ្ចុះអដ្ឋិរបស់ស្តេចសូល និងយ៉ូណាថានបុត្រារបស់ទ្រង់ នៅក្នុងផ្នូររបស់គីស ជាបិតារបស់ស្តេចសូល នៅត្រង់សេឡាក្នុងស្រុកបេនយ៉ាមីន គេក៏ធ្វើសម្រេចតាមគ្រប់ការ ដែលស្តេចបានបង្គាប់។ គ្រាក្រោយនោះមក ព្រះបានយកព្រះហឫទ័យទុកដាក់ចំពោះសេចក្ដីទូលអង្វររបស់អ្នកស្រុកនោះវិញ។
រួចមក លោកអេលីយ៉ាទូលព្រះបាទអ័ហាប់ថា៖ «សូមស្តេចឡើងទៅសោយព្រះស្ងោយចុះ ដ្បិតមានសូរសន្ធឹកភ្លៀងជាធំមកហើយ»។
បន្តិចក្រោយមក មេឃត្រឡប់ជាខ្មៅ ដោយពពក និងខ្យល់ ក៏ធ្លាក់ភ្លៀងជាខ្លាំង ព្រះបាទអ័ហាប់ជិះរទេះទៅយេសរាល
ដូច្នេះ បុរសទាំងអស់ក្នុងពួកយូដា និងបេនយ៉ាមីន បានមកជួបជុំគ្នានៅក្រុងយេរូសាឡិមក្នុងអំឡុងពេលបីថ្ងៃ គឺនៅថ្ងៃទីម្ភៃ ខែទីប្រាំបួន។ មនុស្សទាំងអស់នោះអង្គុយនៅក្នុងទីធ្លា នៅមុខព្រះដំណាក់របស់ព្រះ ទាំងញាប់ញ័រដោយព្រោះដំណើរនោះ និងដោយព្រោះមានភ្លៀងយ៉ាងធំ។
ដ្បិតគឺដោយសារការទាំងនោះ ដែលព្រះអង្គពិចារណាមើលអស់ទាំងសាសន៍ ព្រះអង្គប្រោសប្រទានអាហារឲ្យជាបរិបូរ។
ឱលោកយ៉ូបអើយ សូមស្តាប់សេចក្ដីនេះចុះ សូមឈរឲ្យនឹង ហើយពិចារណា អស់ទាំងការអស្ចារ្យរបស់ព្រះសិន។
ដ្បិតព្រះអង្គបង្គាប់ដល់ហិមៈថា "ចូរធ្លាក់ទៅលើផែនដី" ក៏បង្គាប់ដល់ភ្លៀងមួយមេ និងភ្លៀងធំរបស់ព្រះអង្គយ៉ាងដូច្នោះដែរ។
ព្រះអង្គស្រោចគន្លងផែនដីជាបរិបូរ ក៏ពង្រាបអាចម៍បំណះ ហើយធ្វើឲ្យដីទន់ដោយទឹកភ្លៀង ក៏ប្រទានពរឲ្យគ្រាប់ពូជដុះឡើង។
ឱពួកកូនក្រុងស៊ីយ៉ូនអើយ ចូរអរសប្បាយ ចូរត្រេកអរក្នុងព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នាចុះ ដ្បិតព្រះអង្គប្រទានភ្លៀងដំបូងមកតាមខ្នាតត្រឹមត្រូវ ព្រះអង្គបង្អុរឲ្យភ្លៀងធ្លាក់ចុះ សម្រាប់អ្នករាល់គ្នា គឺជាភ្លៀងដើមរដូវ និងភ្លៀងចុងរដូវ ដូចកាលពីមុន។