Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 21:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ឯ​រីសប៉ា​ជា​កូន​ស្រី​អ័យ៉ា នាង​ក៏​យក​សំពត់​ធ្មៃ​ក្រាល​សម្រាប់​ខ្លួន​នៅ​លើ​ថ្មដា​នោះ ចាប់​តាំង​ពី​ដើម​រដូវ​ចម្រូត រហូត​ដល់​មាន​ភ្លៀង​ធ្លាក់​ពី​លើ​មេឃ​មក​លើ​សព​ទាំង​នោះ នាង​មិន​ឲ្យ​សត្វ​ហើរ​មក​ទំ​លើ​សព​ទាំង​នោះ​នៅ​វេលា​ថ្ងៃ ឬ​សត្វ​ព្រៃ​នៅ​វេលា​យប់​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 នាង​រីស‌ប៉ា ជា​កូន​ស្រី​របស់​លោក​អយ៉ា បាន​យក​បាវ​ទៅ​ក្រាល​លើ​ផ្ទាំង​ថ្ម​មួយ ហើយ​ស្ថិត​នៅ​ទី​នោះ តាំង​ពី​ដើម​រដូវ​ចម្រូត រហូត​ដល់​ពេល​មាន​ភ្លៀង​ធ្លាក់​មក​លើ​សាក‌សព។ នៅ​ពេល​ថ្ងៃ នាង​ដេញ​សត្វ​មិន​ឲ្យ​ហើរ​មក​ទំ​លើ​សាក‌សព នៅ​ពេល​យប់ នាង​បាន​ដេញ​សត្វ​ព្រៃ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ឯ​រីសប៉ា ជា​កូន​អ័យ៉ា នាង​ក៏​យក​សំពត់​ធ្មៃ​ក្រាល​សំរាប់​ខ្លួន​នៅ​លើ​ថ្មដា​នោះ ចាប់​តាំង​ពី​ដើម​រដូវ​ចំរូត រហូត​ដល់​មាន​ភ្លៀង​ធ្លាក់​ពី​លើ​មេឃ​មក​លើ​សព​ទាំង​នោះ នាង​មិន​ឲ្យ​សត្វ​ហើរ​មក​ទំ​លើ​សព​នៅ​វេលា​ថ្ងៃ ឬ​សត្វ​ព្រៃ​នៅ​វេលា​យប់​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

10 នាង​រីស‌ប៉ា ជា​កូន​ស្រី​របស់​លោក​អយ៉ា បាន​យក​បាវ​ទៅ​ក្រាល​លើ​ផ្ទាំង​ថ្ម​មួយ ហើយ​ស្ថិត​នៅ​ទី​នោះ តាំង​ពី​ដើម​រដូវ​ចម្រូត រហូត​ដល់​ពេល​មាន​ភ្លៀង​ធ្លាក់​មក​លើ​សាក‌សព។ នៅ​ពេល​ថ្ងៃ នាង​ដេញ​សត្វ​មិន​ឲ្យ​ហើរ​មក​ទំ​លើ​សាក‌សព នៅ​ពេល​យប់ នាង​បាន​ដេញ​សត្វ​ព្រៃ​ដែរ។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 21:10
19 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​បី​ថ្ងៃ​ទៀត ផារ៉ោន​នឹង​យក​ក្បាល​លោក​ចេញ​ពី​ខ្លួន គឺ​ចង​ក​លោក​ព្យួរ​នឹង​ដើម​ឈើ​មួយ ហើយ​សត្វ​ស្លាប​នឹង​ចឹក​ស៊ី​សាច់​របស់​លោក»។


មាន​គេ​មក​ទូល​ព្រះបាទ​ដាវីឌ​ពី​ការ​ដែល​រីសប៉ា កូន​អ័យ៉ា ជា​អ្នក​ម្នាង​របស់​ស្តេច​សូល​ធ្វើ​នោះ។


រីឯ​ស្តេច​សូល មាន​អ្នក​ម្នាង​ម្នាក់​ឈ្មោះ​រីសប៉ា ជា​កូន​អ័យ៉ា ពេល​នោះ អ៊ីស-បូសែត​មាន​រាជ‌ឱង្ការ​ទៅ​អ័ប៊ី‌នើរ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ចូល​ទៅ​ស្ត្រី​អ្នក​ម្នាង​របស់​បិតា​របស់​យើង​ដូច្នេះ?»


ពេល​ព្រះបាទ​អ័ហាប់​បាន​ឮ​ពាក្យ​ទាំង​នោះ ទ្រង់​ក៏​ហែក​ព្រះ‌ពស្ត្រ ស្លៀក​សំពត់​ធ្មៃ ហើយ​តម​ព្រះ‌ស្ងោយ ទ្រង់​ផ្ទំ​ទាំង​សំពត់​ធ្មៃ​នោះ ហើយ​ក៏​យាង​មួយៗ។


ក្នុង​អស់​ទាំង​ព្រះ​ឥត​ប្រយោជន៍​របស់​សាសន៍​ដទៃ តើ​មាន​ណា​មួយ​បង្អុរ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​មក​បាន​ឬ? តើ​ផ្ទៃ​មេឃ​នឹង​ឲ្យ​ធ្លាក់​ភ្លៀង​មួយ​មេ​បាន​ឬ​ទេ? ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ តើ​មិន​មែន​ព្រះ‌អង្គ​ទេ​ឬ? ដូច្នេះ យើង​ខ្ញុំ​នឹង​ទន្ទឹង​ចាំ​តែ​ព្រះ‌អង្គ ដ្បិត​គឺ​ព្រះ‌អង្គ​ហើយ​ដែល​បាន​ធ្វើ​គ្រប់​ការ​ទាំង​នេះ។


អ្នក​នឹង​ដួល​នៅ​លើ​អស់​ទាំង​ភ្នំ​របស់​ស្រុក​អ៊ីស្រា‌អែល គឺ​ទាំង​អ្នក និង​ពួក​កក‌កុញ​របស់​អ្នក ហើយ​សាសន៍​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា‌មួយ​ផង យើង​នឹង​ប្រគល់​អ្នក​ដល់​សត្វ​ហើរ​ផ្សេងៗ​ដែល​ស៊ី​គំរង់ ហើយ​ដល់​សត្វ​ព្រៃ​ឲ្យ​វា​ស៊ី​ទៅ


ត្រូវ​ឲ្យ​យើង​ស្គាល់​ព្រះ‌យេហូវ៉ា ត្រូវ​ឲ្យ​យើង​សង្វាត​នឹង​ស្គាល់​ព្រះ‌អង្គ ឯ​ដំណើរ​ដែល​ព្រះ‌អង្គ​យាង​ចេញ​មក គឺ​ពិត​ដូច​អរុណ​រះ ព្រះ‌អង្គ​នឹង​យាង​មក​រក​ពួក​យើង ដូច​ទឹក​ភ្លៀង គឺ​ដូច​ជា​ភ្លៀង​ចុង​រដូវ ដែល​តែង​តែ​ស្រោច‌ស្រព​ផែន‌ដី។


អើ​ហ្ន៎ សត្វ​ទាំង​ប៉ុន្មាន​ស្រែក​យំ ហ្វូង​គោ​ស្រឡាំង‌កាំង ដ្បិត​គ្មាន​ស្មៅ​ស៊ី​សោះ ទាំង​ហ្វូង​ចៀម​ក៏​ត្រូវ​រីង​រៃ​ដែរ។


ឱ​ពួក​កូន​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​អរ​សប្បាយ ចូរ​ត្រេក​អរ​ក្នុង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ចុះ ដ្បិត​ព្រះ‌អង្គ​ប្រទាន​ភ្លៀង​ដំបូង​មក​តាម​ខ្នាត​ត្រឹម​ត្រូវ ព្រះ‌អង្គ​បង្អុរ​ឲ្យ​ភ្លៀង​ធ្លាក់​ចុះ សម្រាប់​អ្នក​រាល់​គ្នា គឺ​ជា​ភ្លៀង​ដើម​រដូវ និង​ភ្លៀង​ចុង​រដូវ ដូច​កាល​ពី​មុន។


ចូរទូល​សូម​ទឹក​ភ្លៀង​ពី​ព្រះ‌យេហូវ៉ា​នៅចុង​រដូវ គឺ​សូម​ពី​ព្រះ‌យេហូវ៉ា ដែល​ព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​ផ្លេក‌បន្ទោរ ព្រះ‌អង្គ​នឹង​ប្រោស​ប្រទាន ឲ្យ​មាន​ភ្លៀងបរិបូរ​ដល់​អ្នក ឲ្យ​គ្រប់​គ្នា​មាន​ស្មៅ​នៅ​ចម្ការ​របស់​ខ្លួន។


នោះ​ព្រះ‌អង្គ នឹង​បង្អុរ​ឲ្យ​មាន​ភ្លៀង​មក​លើ​ស្រុក​របស់​អ្នក​រាល់​គ្នា​តាម​រដូវ​កាល គឺ​ជា​ភ្លៀង​ដើម​រដូវ និង​ភ្លៀង​ចុង​រដូវ ដើម្បី​ឲ្យអ្នករាល់​គ្នា​អាច​ប្រមូល​ផលស្រូវ ផ្លែ​ទំពាំង‌បាយ‌ជូរ និង​ប្រេង


នាង​ត្រូវ​ដោះ​អាវ​ដែល​ពាក់​កាល​ពី​ចាប់​បាន​នោះ​ចេញ រួច​ត្រូវ​ឲ្យ​នាង​នៅ​ក្នុង​ផ្ទះ​របស់​អ្នក ហើយ​យំ​សោក​នឹង​ឪពុក​ម្តាយ​របស់នាង រយៈ​ពេល​ពេញ​មួយ​ខែ។ បន្ទាប់​មក អ្នក​អាច​ចូល​ទៅ​ជិត​នាង ធ្វើ​ជា​ប្ដី​របស់​នាង ហើយ​នាង​នឹង​ក្លាយ​ជា​ប្រពន្ធ​របស់​អ្នក។


«ប្រសិន‌បើ​អ្នក​ណា​ម្នាក់​បាន​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ​ត្រូវ​មាន​ទោស​ដល់​ស្លាប់ ហើយ​អ្នក​នោះ​ត្រូវ​គេ​ប្រហារ​ជីវិត ដោយ​ព្យួរ​ក​នៅ​លើ​ឈើ


មិន​ត្រូវ​ទុក​សាក​សព​ឲ្យ​ជាប់​នៅ​លើ​ឈើ​ពេញ​មួយ​យប់​ឡើយ គឺ​ត្រូវយក​សព​អ្នក​នោះ​ទៅ​កប់​នៅ​ថ្ងៃ​ដដែល​នោះ​កុំ​ខាន ដ្បិត​អ្នក​ណា​ដែល​ត្រូវ​ព្យួរក​លើ​ឈើ ជា​អ្នក​ដែល​ព្រះ​ដាក់​បណ្ដា‌សា។ ត្រូវ​ធ្វើ​យ៉ាង​នោះ ដើម្បី​កុំ​ឲ្យ​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ប្រទាន​ឲ្យ​អ្នក​ទុក​ជា​មត៌ក ត្រូវ​ស្មោក‌គ្រោក​ឡើយ»។


រួច​ប្រាប់​ថា៖ «ចូរ​មក​ចុះ យើង​នឹង​ឲ្យ​សាច់​ឯង​ដល់​សត្វ​ហើរ​លើ​អាកាស និង​សត្វ​ព្រៃ​ផង»។


នៅ​ថ្ងៃ​នេះ ព្រះ‌យេហូវ៉ា​នឹង​ប្រគល់​ឯង​មក​ក្នុង​កណ្ដាប់​ដៃ​របស់​យើង​ហើយ យើង​នឹង​វាយ​ឯង ហើយ​កាត់​ក្បាល​ឯង​យក​ទៅ​នៅ​ថ្ងៃ​នេះ យើង​នឹង​ឲ្យ​ខ្មោច​នៃ​ពួក​ទ័ព​ភីលី‌ស្ទីន​ដល់​សត្វ​ហើរ​នៅ​លើ​អាកាស និង​ដល់​សត្វ​ព្រៃ​នៅ​ផែនដី​វិញ ដើម្បី​ឲ្យ​ផែនដី​ទាំង​មូល​បាន​ដឹង​ថា មាន​ព្រះ​នៅ​ខាង​ពួក​អ៊ីស្រា‌អែល​ពិត


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម