Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 21:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 គេ​បញ្ចុះ​អដ្ឋិ​របស់​ស្តេច​សូល និង​យ៉ូណា‌ថាន​បុត្រា​របស់​ទ្រង់ នៅ​ក្នុង​ផ្នូរ​របស់​គីស ជា​បិតា​របស់​ស្តេច​សូល នៅ​ត្រង់​សេឡា​ក្នុង​ស្រុក​បេនយ៉ាមីន គេ​ក៏​ធ្វើ​សម្រេច​តាម​គ្រប់​ការ ដែល​ស្តេច​បាន​បង្គាប់។ គ្រា​ក្រោយ​នោះ​មក ព្រះ​បាន​យក​ព្រះ‌ហឫ‌ទ័យ​ទុក​ដាក់​ចំពោះ​សេចក្ដី​ទូល​អង្វរ​របស់​អ្នក​ស្រុក​នោះ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 គេ​បាន​បញ្ចុះ​អដ្ឋិ‌ធាតុ​របស់​ព្រះ‌បាទ​សូល និង​សម្ដេច​យ៉ូណា‌ថាន ក្នុង​ផ្នូរ​របស់​លោក​គីស ជា​បិតា​របស់​ព្រះ‌បាទ​សូល​នៅ​សេឡា ក្នុង​ស្រុក​បេន‌យ៉ាមីន។ គេ​ធ្វើ​សព្វ​គ្រប់​ទាំង​អស់​តាម​បញ្ជា​របស់​ស្ដេច ហើយ​ព្រះ‌ជាម្ចាស់​ទ្រង់​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​ដល់​ស្រុក​នោះ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 គេ​បញ្ចុះ​អដ្ឋិ​របស់​សូល នឹង​យ៉ូណា‌ថាន ជា​បុត្រា​ទ្រង់ នៅ​ក្នុង​ផ្នូរ​របស់​គីស ជា​បិតា​ទ្រង់​ត្រង់​សេឡា​ក្នុង​ស្រុក​បេន‌យ៉ាមីន គេ​ក៏​ធ្វើ​សំរេច​តាម​គ្រប់​ទាំង​ការ ដែល​ស្តេច​ទ្រង់​បង្គាប់​មក គ្រា​ក្រោយ​នោះ​មក ព្រះ​ទ្រង់​ប្រោស‌សណ្តាប់​ស្តាប់​សេចក្ដី​ទូល​អង្វរ របស់​ស្រុក​នោះ​វិញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

14 គេ​បាន​បញ្ចុះ​ឆ្អឹង​របស់​ស្តេច​សូល និង​សម្តេច​យ៉ូណា‌ថាន ក្នុង​ផ្នូរ​របស់​លោក​គីស ជា​ឪពុក​របស់​ស្តេច​សូល​នៅ​សេឡា ក្នុង​ស្រុក​ពុន‌យ៉ាមីន។ គេ​ធ្វើ​សព្វ​គ្រប់​ទាំង​អស់​តាម​បញ្ជា​របស់​ស្តេច​ទត ហើយ​អុលឡោះ​សំដែង​ចិត្ត​មេត្តា‌ករុណា​ដល់​ស្រុក​នោះ​វិញ។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 21:14
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌អង្គ​បាន​យក​អដ្ឋិ​របស់​ស្តេច​សូល និង​យ៉ូណា‌ថាន ពី​ទី​នោះ​មក រួច​គេ​ប្រមូល​អដ្ឋិ​របស់​ពួក​បុត្រ​ដែល​ត្រូវ​ចង​ក​នោះ​ដែរ។


ព្រះបាទ​ដាវីឌ​បាន​ស្អាង​អាសនា​មួយ ថ្វាយ​ព្រះ‌យេហូវ៉ា​នៅ​ទី​នោះ ក៏​បាន​ថ្វាយ​តង្វាយ​ដុត និង​តង្វាយ​មេត្រី​ផង នោះ​ព្រះ‌យេហូវ៉ា​ព្រះ‌សណ្តាប់​សេចក្ដី​ទូល​អង្វរ​ឲ្យ​ស្រុក​នោះ ហើយ​ពួក​អ៊ីស្រា‌អែល​ក៏​រួច​ផុត​ពី​គ្រោះ​កាច​នោះ​ទៅ។:៚


គេ​បញ្ចុះ​សព​អ័ប៊ី‌នើរ​នៅ​ត្រង់​ហេប្រុន ហើយ​ស្តេច​ព្រះ‌កន្សែង នៅ​ត្រង់​ផ្នូរ​លោក ឯ​ពួក​ប្រជា‌រាស្ត្រ​ទាំង​ប៉ុន្មាន​ក៏​យំ​សោក​ដែរ។


ព្រះបាទ​ដាវីឌ​បញ្ជា​ពួក​យុវជន​របស់​ខ្លួន ហើយ​គេ​ក៏​សម្លាប់​អ្នក​ទាំង​ពីរ​នោះ​ទៅ ព្រម​ទាំង​កាត់​ដៃ​កាត់​ជើង​យក​ទៅ​ព្យួរ​នៅ​ក្បែរ​ស្រះ ត្រង់​ហេប្រុន តែ​គេ​នាំ​យក​ព្រះ‌សិរ​របស់​ព្រះបាទ​អ៊ីស-បូសែត ទៅ​បញ្ចុះ​នៅ​ក្នុង​ផ្នូរ​របស់​អ័ប៊ី‌នើរ នៅ​ក្រុង​ហេប្រុន។


គេ​ក៏​ចាប់​ហោរា​យ៉ូណាស បោះ​ទៅ​ក្នុង​សមុទ្រ រួច​សមុទ្រ​ក៏​ស្ងប់​ទៅ


ពេល​នោះ ទេវតា​ស្រែក​មក​ខ្ញុំ​ថា៖ «មើល៍! សេះ​ដែល​ចេញ​ទៅ​ស្រុក​នៅ​ទិស​ខាង​ជើង បាន​រម្ងាប់​ចិត្ត​យើង​ចំពោះ​ស្រុក​ខាង​ជើង​នោះ​ហើយ»។


គឺ​សម្រាប់​គាត់ និង​ពូជ​របស់​គាត់ ជា​សេចក្ដី‌សញ្ញា​ឲ្យ​បាន​ការ‌ងារ​ជា​សង្ឃ​រហូត​ត​ទៅ ព្រោះ​គាត់​បាន​ឈឺ‌ឆ្អាល​ជំនួស​ព្រះ​របស់​ខ្លួន ហើយ​បាន​ធ្វើ​ឲ្យ​កូន​ចៅ​អ៊ីស្រា‌អែល​រួច​ពី​បាប»។


រួច​តាម​ពី​ក្រោយ​បុរស​នោះ ចូល​ទៅ​ក្នុង​ត្រសាល ហើយ​ចាក់​ទម្លុះ​អ្នក​ទាំង​ពីរ គឺ​ទាំង​បុរស​សាសន៍​អ៊ីស្រា‌អែល និង​ស្ត្រី​នោះ​ធ្លាយ​ពោះ។ ដូច្នេះ គ្រោះ​កាច​ក្នុង​ចំណោម​ប្រជាជន​អ៊ីស្រា‌អែល​ក៏​ស្ងប់​ទៅ។


សេឡា អេលេប យេប៊ូស (គឺ​ជា​ក្រុង​យេរូ‌សាឡិម) គី‌បៀរ និង​គារ‌យ៉ាត់-យារីម ទាំង​អស់​មានដប់​បួន​ក្រុង ព្រម​ទាំង​ភូមិ​នានា​ដែល​នៅ​ជុំ​វិញ។ នេះ​ហើយ​ជា​មត៌ក​របស់​ពួក​កូន​ចៅ​បេនយ៉ាមីន តាម​ពូជ​អំបូរ​របស់​គេ។


គេ​ដាក់​ថ្ម​បង្គរ​ឡើង​ជា​គំនរ​យ៉ាង​ធំ​នៅ​ពី​លើ ដែល​នៅ​រហូត​មក​ដល់​សព្វ​ថ្ងៃ។ បន្ទាប់​មក ព្រះ‌យេហូវ៉ា​ក៏​បែរ​ចេញ​ពី​សេចក្ដី​ក្រោធ​ដែល​ឆួល​ក្ដៅ​នោះទៅ។ ហេតុ​នោះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា ជ្រលង​ភ្នំ​អាគ័រ រហូត​ដល់​សព្វ​ថ្ងៃ។


នៅ​ថ្ងៃ​នេះ កាល​ណា​អ្នក​ចេញ​ពី​ខ្ញុំ​ទៅ នោះ​នឹង​ជួប​មនុស្ស​ពីរ​នាក់ ក្បែរ​ផ្នូរ​លោក​ស្រី​រ៉ាជែល​នៅ​ភូមិ​សេល‌សា ក្នុង​ព្រំ​ប្រទល់​ស្រុក​បេនយ៉ាមីន គេ​នឹង​ប្រាប់​អ្នក​ថា "សត្វ​លា​ដែល​អ្នក​រក​នោះ​បាន​ឃើញ​ហើយ ឥឡូវ​នេះ ឪពុក​អ្នក​លែង​គិត​ពី​លាហើយ តែ​ព្រួយ​ចិត្ត​អំពី​អ្នក​វិញ ដោយ​ថា តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​បាន​កូន​ខ្ញុំ​មក​វិញ?"។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម