តើមានអ្នកណាបង្រៀនចំណេះដល់ព្រះបាន ឃើញហើយថា គឺព្រះអង្គហើយ ដែលជំនុំជម្រះទាំងពួកអ្នកធំៗផង។
យ៉ូប 36:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើអ្នកណាបានបង្គាប់បង្ហាញផ្លូវ ដែលព្រះអង្គត្រូវដើរ? ឬអ្នកណាហ៊ានថាព្រះអង្គបានប្រព្រឹត្តការទុច្ចរិត? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើនរណាអាចបញ្ជាព្រះអង្គអំពីមាគ៌ារស់នៅ តើនរណាអាចពោលថា: “ព្រះអង្គធ្វើដូច្នេះ ខុសហើយ!”? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើអ្នកណាបានបង្គាប់បង្ហាញផ្លូវ ដែលទ្រង់ត្រូវដើរ ឬអ្នកណាហ៊ានថា ទ្រង់បានប្រព្រឹត្តការទុច្ចរិត អាល់គីតាប តើនរណាអាចបញ្ជាទ្រង់អំពីមាគ៌ារស់នៅ តើនរណាអាចពោលថា: “ទ្រង់ធ្វើដូច្នេះ ខុសហើយ!”? |
តើមានអ្នកណាបង្រៀនចំណេះដល់ព្រះបាន ឃើញហើយថា គឺព្រះអង្គហើយ ដែលជំនុំជម្រះទាំងពួកអ្នកធំៗផង។
ដូច្នេះ ឱមនុស្សមានយោបល់អើយ សូមស្តាប់ខ្ញុំចុះ កុំឲ្យយើងថាព្រះធ្វើអាក្រក់ ឬថាព្រះដ៏មានគ្រប់ព្រះចេស្តា ព្រះអង្គប្រព្រឹត្តអំពើទុច្ចរិតនោះឡើយ។
ពិតប្រាកដជាព្រះ មិនដែលប្រព្រឹត្តអាក្រក់ឡើយ ព្រះដ៏មានគ្រប់ព្រះចេស្តា នឹងមិនបង្វែរសេចក្ដីយុត្តិធម៌ឡើយ។
តើឯងចង់លុបលាង ទាំងសេចក្ដីវិនិច្ឆ័យរបស់យើងឬ? តើឯងនឹងកាត់ទោសយើង ឲ្យតែឯងបានសុចរិតឬ?
តើព្រះបង្ខូចយុត្តិធម៌ឬ? តើព្រះដ៏មានគ្រប់ព្រះចេស្តា ព្រះអង្គដែលបង្ខូចសេចក្ដីសុចរិតដែរឬ?
ដ្បិតតើអ្នកណាបានស្គាល់គំនិតរបស់ព្រះអម្ចាស់? ឬតើអ្នកណាបានធ្វើជាអ្នកជួយគំនិតដល់ព្រះអង្គ?
ប៉ុន្ដែ ដោយអ្នកមានចិត្តរឹងរូស ហើយមិនព្រមប្រែចិត្ត នោះអ្នកកំពុងតែប្រមូលសេចក្តីក្រោធ ទុកសម្រាប់ខ្លួននៅថ្ងៃនៃសេចក្តីក្រោធវិញ ជាថ្ងៃដែលព្រះនឹងសម្ដែងការជំនុំជម្រះដ៏សុចរិត។
ប៉ុន្តែ បើសេចក្តីទុច្ចរិតរបស់យើង បង្ហាញឲ្យឃើញសេចក្តីសុចរិតរបស់ព្រះ តើយើងគួរនិយាយដូចម្តេច? ថាព្រះទុច្ចរិតឬ ដែលព្រះអង្គដាក់ទោសយើង? (នេះខ្ញុំនិយាយតាមរបៀបមនុស្សលោក)។
«ដ្បិតតើអ្នកណាស្គាល់គំនិតរបស់ព្រះអម្ចាស់ ដើម្បីនឹងបង្រៀនព្រះអង្គបាន? » តែយើងមានគំនិតរបស់ព្រះគ្រីស្ទហើយ។
ក្នុងព្រះគ្រីស្ទយើងក៏បានមត៌កដែរ ដោយព្រះអង្គបានតម្រូវយើងទុកជាមុន ស្របតាមគោលបំណងរបស់ព្រះអង្គ ដែលធ្វើឲ្យគ្រប់ការទាំងអស់បានសម្រេច ស្របតាមព្រះហឫទ័យរបស់ព្រះអង្គ
ព្រះអង្គជាថ្មដា ការរបស់ព្រះអង្គសុទ្ធតែគ្រប់លក្ខណ៍ ដ្បិតអស់ទាំងផ្លូវរបស់ព្រះអង្គសុទ្ធតែយុត្តិធម៌ ព្រះអង្គជាព្រះដ៏ស្មោះត្រង់ ឥតមានសេចក្ដីទុច្ចរិតណាឡើយ ព្រះអង្គក៏ត្រឹមត្រូវ ហើយទៀងត្រង់។