តើពាក្យអំនួតរបស់អ្នក នឹងធ្វើឲ្យមនុស្សនៅស្ងៀមបានឬ? កាលណាអ្នកឡកឡឺយយ៉ាងនេះ តើមិនត្រូវមានគេធ្វើឲ្យអ្នកខ្មាសដែរឬ?
យ៉ូប 34:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកសេពគប់នឹងពួកអ្នក ដែលប្រព្រឹត្តការទុច្ចរិត ក៏ដើរជាមួយមនុស្សអាក្រក់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គាត់សេពគប់ជាមួយមនុស្សប្រព្រឹត្តអំពើទុច្ចរិត ហើយដើរជាមួយមនុស្សអាក្រក់ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លោកសេពគប់នឹងពួកអ្នកដែលប្រព្រឹត្តការទុច្ចរិត ក៏ដើរជាមួយនឹងមនុស្សអាក្រក់ អាល់គីតាប គាត់សេពគប់ជាមួយមនុស្សប្រព្រឹត្តអំពើទុច្ចរិត ហើយដើរជាមួយមនុស្សអាក្រក់ |
តើពាក្យអំនួតរបស់អ្នក នឹងធ្វើឲ្យមនុស្សនៅស្ងៀមបានឬ? កាលណាអ្នកឡកឡឺយយ៉ាងនេះ តើមិនត្រូវមានគេធ្វើឲ្យអ្នកខ្មាសដែរឬ?
ដ្បិតសេចក្ដីអាក្រក់របស់អ្នកបញ្ចេះ ឲ្យមាត់អ្នកនិយាយចេញមក ហើយអ្នកប្រើពាក្យសម្ដី របស់មនុស្សឧបាយអាក្រក់។
ប៉ុន្តែ លោកឆ្លើយថា៖ «ឯងនិយាយដូចជាស្រីឆោតល្ងង់ យើងអាចទទួលសេចក្ដីល្អមកពីព្រះបាន ម្ដេចក៏មិនអាចទទួលសេចក្ដីអាក្រក់ផង?» ក្នុងស្ថានភាពយ៉ាងនោះ លោកយ៉ូបមិនបានធ្វើឲ្យខ្លួនសៅហ្មង ដោយបបូរមាត់ទេ។
មានពរហើយ អ្នកណាដែលមិនដើរតាមដំបូន្មាន របស់មនុស្សអាក្រក់ ក៏មិនឈរនៅក្នុងផ្លូវរបស់មនុស្សបាប ឬអង្គុយជាមួយពួកអ្នកមើលងាយ
ទូលបង្គំមិនអង្គុយរួមជាមួយមនុស្សភូតភរឡើយ ក៏មិនបានសេពគប់ជាមួយមនុស្សមានពុតដែរ។
កូនអើយ ឯងកុំដើរក្នុងផ្លូវជាមួយគេឡើយ ត្រូវឲ្យឃាត់ឃាំងជើងឯងមិនឲ្យចូលទៅក្នុង ផ្លូវច្រករបស់គេវិញ។
អ្នកណាដែលដើរជាមួយមនុស្សមានប្រាជ្ញា នោះនឹងមានប្រាជ្ញាដែរ តែអ្នកណាដែលភប់ប្រសព្វនឹងមនុស្សល្ងីល្ងើ នោះនឹងត្រូវខូចបង់វិញ។
ដើម្បីនឹងជួយឲ្យឯងរួចពីផ្លូវអាក្រក់ ហើយពីពួកមនុស្ស ដែលតែងតែនិយាយពាក្យវៀច
កុំឲ្យចូលក្នុងផ្លូវរបស់មនុស្សអាក្រក់ឡើយ ក៏កុំឲ្យដើរតាមផ្លូវរបស់មនុស្ស ដែលប្រព្រឹត្តអាក្រក់ដែរ។