Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 34:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ដ្បិត​លោក​ពោល​ថា "គ្មាន​ប្រយោជន៍​សោះ ដែល​មនុស្ស​ខំ​បំ​ពេញ​ចិត្ត​ព្រះ"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ដ្បិត​គាត់​ពោល​ថា តើ​មនុស្ស​ខិត‌ខំ ផ្គាប់‌ផ្គុន​ព្រះ‌ជាម្ចាស់​បាន​ប្រយោជន៍​អ្វី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ដ្បិត​លោក​ពោល​ថា ដែល​មនុស្ស​បាន​ពេញ​ចិត្ត​នឹង​ព្រះ នោះ​គ្មាន​ប្រយោជន៍​សោះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

9 ដ្បិត​គាត់​ពោល​ថា មនុស្ស​ខិត‌ខំ ផ្គាប់‌ផ្គុន​អុលឡោះ​គ្មាន​ប្រយោជន៍​ទេ។

សូមមើលជំពូក ចម្លង




យ៉ូប 34:9
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ដោយ​ពាក្យ​ថា តើ​មាន​ប្រយោជន៍​អ្វី​ដល់​ខ្ញុំ ហើយ​បើ​ខ្ញុំ​មិន​បាន​ធ្វើ​បាប នោះ​តើ​នឹង​បាន​កម្រៃ​ជា​ជាង​យ៉ាង​ណា​ទៅ


គឺ​អ្នក​រាល់​គ្នា​ពោល​ថា ការ​ដែល​ខំ​គោរព​បម្រើ​ព្រះ នោះ​ឥត​អំពើ​ទេ ហើយ​ដែល​យើង​បាន​រក្សា​បញ្ញើ​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រម​ទាំង​ដើរ​នៅ​ចំពោះព្រះ‌អង្គ​ដោយ​កាន់​ទុក្ខ​ដូច្នេះ តើ​មាន​ប្រយោជន៍​អ្វី?


ចូរ​យក​ព្រះ‌យេហូវ៉ា​ជា​អំណរ​របស់​អ្នក​ចុះ នោះ​ព្រះ‌អង្គ​នឹង​ប្រទាន​អ្វីៗ ដែល​ចិត្ត​អ្នក​ប្រាថ្នាចង់​បាន។


តើ​គេ​នឹង​យក​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ជា​ទី​ពេញ​ចិត្ត​សម្រាប់​គេ ហើយ​អំពាវ‌នាវ​ដល់​ព្រះ‌អង្គ​រាល់​ពេល​វេលា​ដែរ​ឬ?


គេ​បាន​ទូល​ដល់​ព្រះ​ថា "សូម​យាង​ចេញ​ពី​យើង​ទៅ!" ហើយ​ថា "តើ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា អាច​ធ្វើ​អ្វី​ដល់​យើង​បាន?"


គឺ​ថា មនុស្ស​អាក្រក់ ត្រូវ​បម្រុង​ទុក​ដល់​ថ្ងៃ​អន្តរាយ គេ​ត្រូវ​នាំ​ចេញ​ទៅ​ឯ​ថ្ងៃ​នៃ​សេចក្ដី​ឃោរ‌ឃៅ។


ប្រសិន‌បើអ្នក​ឃើញ​ចោរ អ្នក​ក៏​សេព​គប់​ជាមួយ​គេ ហើយ​ចូល​ដៃ​ជា​មួយ​ពួក​ផិត​ក្បត់​ទៀត​ផង។


ឯ​ទូល‌បង្គំ​ដែល​បាន​រក្សា​ចិត្ត​ឲ្យបរិសុទ្ធ ហើយ​លាង​ដៃ​ឲ្យ​ឥត​មាន​សៅ‌ហ្មង នោះ​ឥត​ប្រយោជន៍​ទទេ។


បើ​អ្នក​ជា​មនុស្ស​សុចរិត តើ​ចម្រើន​អំណរ ដល់​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ឬ? បើ​អ្នក​កែ​ផ្លូវ​អ្នក​ឲ្យ​ត្រឹម​ត្រូវ​ឡើង នោះ​តើ​ជា​កម្រៃ​ដល់​ព្រះ‌អង្គ​ឬ?


គេ​ពោល​ថា យើង​ខ្ញុំ​បាន​តម​អត់ ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​មិន​ឃើញ​សោះ? យើង​ខ្ញុំ​បាន​បញ្ឈឺ​ចិត្ត​ខ្លួន ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​មិន​យក​ចិត្ត​ទុក​ដាក់​ដូច្នេះ? នេះ​ព្រោះ​តែ​នៅ​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​តម​អត់​នោះ គឺ​អ្នក​ធ្វើ​ដើម្បី​ជា​ប្រយោជន៍​ដល់​ខ្លួន ហើយ​ក៏​សង្កត់‌សង្កិន​ពួក​កម្មករ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម