ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូប 34:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

តើ​មាន​អ្នក​ណា​ដូច​លោក​យ៉ូប​នេះ ដែល​លោក​ផឹក​សេចក្ដី​ឡក‌ឡឺយ​ដូច​ជា​ផឹក​ទឹក

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

តើ​មាន​នរណា​ម្នាក់​ដូច​លោក​យ៉ូប​ទេ គាត់​ពោល​ពាក្យ​ប្រមាថ​យ៉ាង​ងាយ ដូច​គេ​ផឹក​ទឹក។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តើ​មាន​អ្នក​ឯ​ណា​ដូច​លោក​យ៉ូប​នេះ ដែល​លោក​ផឹក​សេចក្ដី​ឡក‌ឡឺយ​ដូច​ជា​ផឹក​ទឹក

សូមមើលជំពូក

អាល់គីតាប

តើ​មាន​នរណា​ម្នាក់​ដូច​អៃយ៉ូប​ទេ គាត់​ពោល​ពាក្យ​ប្រមាថ​យ៉ាង​ងាយ ដូច​គេ​ផឹក​ទឹក។

សូមមើលជំពូក



យ៉ូប 34:7
8 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​ពាក្យ​អំនួត​របស់​អ្នក នឹង​ធ្វើ​ឲ្យ​មនុស្ស​នៅ​ស្ងៀម​បាន​ឬ? កាល​ណា​អ្នក​ឡក‌ឡឺយ​យ៉ាង​នេះ តើ​មិន​ត្រូវ​មាន​គេ​ធ្វើ​ឲ្យ​អ្នក​ខ្មាស​ដែរ​ឬ?


ខ្ញុំ​ជា​ទី​សើច​ឡក​ដល់​មិត្ត​សម្លាញ់​ខ្ញុំ ជា​អ្នក​ដែល​បាន​អំពាវ‌នាវ​ដល់​ព្រះ ហើយ​ព្រះ‌អង្គ​ក៏​ឆ្លើយ​មក គឺ​ជា​មនុស្ស​សុចរិត​ត្រឹម​ត្រូវ ដែល​ត្រូវ​គេ​សើច​ចំអក​ឲ្យ។


ចំណង់​បើ​ម្នាក់​ដែល​គួរ​តែ​ខ្ពើម ហើយ​ស្មោក‌គ្រោក ជា​អ្នក​ដែល​ផឹក​សេចក្ដី​អាក្រក់​ដូច​ជា​ទឹក តើ​នឹង​ជា​យ៉ាង​ណា​ទៅ។


ប៉ុន្តែ លោក​បាន​សម្រេច​ពេញ​ទី តាម​សេចក្ដី​ជំនុំ​ជម្រះ​របស់​មនុស្ស​អាក្រក់ សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត បាន​ចាប់​លោក​ហើយ។


«ឱ​មនុស្ស​ឆោត​ល្ងង់​អើយ តើ​នៅ​ស្រឡាញ់​សេចក្ដី​ឆោត​ល្ងង់ ដល់​កាល​ណា​ទៀត? ឯ​ពួក​មនុស្ស​ចំអក គេ​នឹង​ចូល​ចិត្ត​ខាង​សេចក្ដី​ឡក‌ឡឺយ តើ​មនុស្ស​កំឡៅ​នឹង​ចេះ​តែ​ស្អប់ ដល់​ការ​ចេះ​ដឹង​ដល់​កាល​ណា?


សាក្សី​កោង‌កាច​គេ​ចំអក​មើល​ងាយ ចំពោះ​សេចក្ដី​យុត្តិ‌ធម៌ ហើយ​មាត់​របស់​មនុស្ស​អាក្រក់ ក៏​ត្របាក់​លេប​អំពើ​ទុច្ចរិត​ដែរ។


ព្រោះ​គេ​បរិ‌ភោគ​អាហារ ជា​ផល​នៃ​ការ​អាក្រក់ ហើយ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ ជា​ផល​នៃ​ការ​ច្រឡោត។


ជា​អ្នក​ដែល​កាល​ណា​ខ្លួន​ឮ​ពាក្យ​សម្បថ​នេះ រួច​ឲ្យ​ពរ​ដល់​ខ្លួន​នៅ​ក្នុង​ចិត្ត​ថា "ខ្ញុំ​នឹង​មាន​សេចក្ដី​សុខ ទោះ​បើ​ខ្ញុំ​ដើរ​តាម​ចិត្ត​រឹង‌ចចេស​របស់​ខ្ញុំ​ក៏​ដោយ"។ យ៉ាង​នេះ​នឹង​នាំ​ឲ្យ​អន្តរាយ​ដូច​គ្នា ទាំង​មនុស្ស​ល្អ ទាំង​មនុស្ស​អាក្រក់។