Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 34:7 - អាល់គីតាប

7 តើ​មាន​នរណា​ម្នាក់​ដូច​អៃយ៉ូប​ទេ គាត់​ពោល​ពាក្យ​ប្រមាថ​យ៉ាង​ងាយ ដូច​គេ​ផឹក​ទឹក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 តើ​មាន​អ្នក​ណា​ដូច​លោក​យ៉ូប​នេះ ដែល​លោក​ផឹក​សេចក្ដី​ឡក‌ឡឺយ​ដូច​ជា​ផឹក​ទឹក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 តើ​មាន​នរណា​ម្នាក់​ដូច​លោក​យ៉ូប​ទេ គាត់​ពោល​ពាក្យ​ប្រមាថ​យ៉ាង​ងាយ ដូច​គេ​ផឹក​ទឹក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 តើ​មាន​អ្នក​ឯ​ណា​ដូច​លោក​យ៉ូប​នេះ ដែល​លោក​ផឹក​សេចក្ដី​ឡក‌ឡឺយ​ដូច​ជា​ផឹក​ទឹក

សូមមើលជំពូក ចម្លង




យ៉ូប 34:7
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ពាក្យ​ព្រោក‌ប្រាជ្ញ​របស់​អ្នក មិន​អាច​ធ្វើ​ឲ្យ​មនុស្ស‌ម្នា​នៅ​ស្ងៀម​ឡើយ។ បើ​អ្បក​មើល‌ងាយ​គេ គេ​ក៏​ធ្វើ​ឲ្យ​អ្នក​អាម៉ាស់​មុខ​វិញ​ដែរ។


ខ្ញុំ​ជា​មនុស្ស​ដែល​មិត្ត‌ភក្ដិ​ចំអក​ឲ្យ ខ្ញុំ​អង្វរ​រក​អុលឡោះសូម​ចម្លើយ​ពី​ទ្រង់ តែ​ទោះ​បី​ខ្ញុំ​ជា​មនុស្ស​សុចរិត ស្លូត​ត្រង់​ក្តី ក៏​ត្រូវ​គេ​មើល‌ងាយ​ដែរ។


ចំណង់​បើ​មនុស្ស​ដ៏​អាក្រក់ គួរ​ស្អប់​ខ្ពើម ដែល​ចូល​ចិត្ត​អំពើ​ទុច្ចរិត​ដូច​គេ​ផឹក​ទឹក នោះ​ទ្រង់​រឹត​តែ​មិន​ទុក​ចិត្ត​ទៅ​ទៀត!


ប៉ុន្តែ ដោយ​លោក​វិនិច្ឆ័យ​ដូច​មនុស្ស​អាក្រក់ លោក​នឹង​ទទួល​ទោស ស្រប​តាម​យុត្តិធម៌ ចៀស​មិន​ផុត​ឡើយ។


មនុស្ស​ឆោត​អើយ តើ​អ្នក​រាល់​គ្នា​ចូល​ចិត្ត​នៅ​ឆោត​ដូច្នេះ​ដល់​កាល​ណា​ទៀត? អ្នក​រាល់​គ្នា​នៅ​តែ​មើល‌ងាយ​យើង​ដល់​កាល​ណា​ទៀត? តើ​អ្នក​រាល់​គ្នា​នៅ​ល្ងង់ ពុំ​ព្រម​ចង់​ចេះ​ដូច្នេះ​ដល់​កាល​ណា​ទៀត?។


ជន​ពាល​ធ្វើ​ជា​សាក្សី​តែងតែ​ប្រមាថ​យុត្តិធម៌ ព្រោះ​មនុស្ស​អាក្រក់​និយម​ពោល​ពាក្យ​ទុច្ចរិត។


ដ្បិត​គេ​ចិញ្ចឹម​ជីវិត​ដោយ‌សារ​អំពើ​ទុច្ចរិត ហើយ​គេ​ផឹក​ស្រា​ដែល​បាន​មក​ដោយ‌សារ​អំពើ​ឃោរ‌ឃៅ។


អុលឡោះ‌តាអាឡា​មិន​ពេញ​ចិត្ត​អត់​ទោស​ឲ្យ​មនុស្ស​បែប​នេះ​ទេ ផ្ទុយ​ទៅ​វិញ កំហឹង និង​សេចក្តី​ប្រច័ណ្ឌ​របស់អុលឡោះ‌តាអាឡា មុខ​ជា​ឆាប​ឆេះ​គេ បណ្តាសា​ទាំង​ប៉ុន្មាន ដែល​មាន​ចែង​ទុក​ក្នុង​គីតាប​នេះ​ក៏​នឹង​កើត​មាន​ដល់​គេ ហើយអុលឡោះ‌តាអាឡា​នឹង​លុប​បំបាត់​ឈ្មោះ​គេ​ពី​ផែនដី​នេះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម