ព្រះអង្គជ្រាបហើយថា ទូលបង្គំមិនមែនអាក្រក់ ហើយថា គ្មានអ្នកណាអាចនឹងដោះឲ្យរួច ពីព្រះហស្តរបស់ព្រះអង្គបាន។
យ៉ូប 34:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតលោកយ៉ូបបានពោលថា "ខ្ញុំសុចរិត ព្រះបានដកយក សេចក្ដីយុត្តិធម៌ចេញពីខ្ញុំហើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូបមានប្រសាសន៍ថា៖ «ខ្ញុំជាមនុស្សសុចរិត តែព្រះជាម្ចាស់មិនព្រមរកយុត្តិធម៌ឲ្យខ្ញុំទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតលោកយ៉ូបបានពោលថា លោកសុចរិត ឯព្រះទ្រង់បានដកយកសេចក្ដីយុត្តិធម៌ ចេញពីលោកហើយ អាល់គីតាប អៃយ៉ូបមានប្រសាសន៍ថា៖ «ខ្ញុំជាមនុស្សសុចរិត តែអុលឡោះមិនព្រមរកយុត្តិធម៌ឲ្យខ្ញុំទេ។ |
ព្រះអង្គជ្រាបហើយថា ទូលបង្គំមិនមែនអាក្រក់ ហើយថា គ្មានអ្នកណាអាចនឹងដោះឲ្យរួច ពីព្រះហស្តរបស់ព្រះអង្គបាន។
ដ្បិតអ្នកនិយាយថា "គោលលទ្ធិរបស់ខ្ញុំស្អាតបរិសុទ្ធ ខ្ញុំស្អាតស្អំនៅចំពោះព្រះនេត្ររបស់ព្រះ "។
មើល៍ ឥឡូវនេះ ខ្ញុំបានរៀបរៀងរឿងខ្ញុំដោយលំដាប់ ខ្ញុំដឹងហើយ ថាខ្ញុំនៅខាងសុចរិត។
ទោះយ៉ាងណា ក៏គ្មានសេចក្ដីអយុត្តិធម៌ នៅក្នុងដៃខ្ញុំ ហើយសេចក្ដីអធិស្ឋានខ្ញុំគឺបរិសុទ្ធ។
ទោះបើពេលដែលខ្ញុំស្រែកថា "គេធ្វើបាបខ្ញុំហើយ" គ្មានអ្នកឆ្លើយសោះ ខ្ញុំស្រែកយ៉ាងខ្លាំង តែគ្មានអ្នករកយុត្តិធម៌ឲ្យខ្ញុំឡើយ។
«ខ្ញុំស្បថដោយនូវព្រះដ៏មានព្រះជន្មរស់នៅ ដែលព្រះអង្គបានដកសេចក្ដីយុត្តិធម៌ពីខ្ញុំចេញ គឺជាព្រះដ៏មានគ្រប់ព្រះចេស្តា ដែលព្រះអង្គបានធ្វើឲ្យព្រលឹងខ្ញុំជូរចត់
ខ្ញុំបានតែងកាយដោយសេចក្ដីសុចរិត ហើយសេចក្ដីនោះក៏ហ៊ុមបាំងខ្ញុំ សេចក្ដីយុត្តិធម៌របស់ខ្ញុំបានប្រៀបដូចជាអាវ និងមកុដដល់ខ្ញុំ
ដូច្នេះ អ្នកទាំងបីនោះក៏លែងឆ្លើយនឹងលោកយ៉ូប ព្រោះលោករាប់ខ្លួនថាជាសុចរិតហើយ។
"ខ្ញុំស្អាត ឥតមានមន្ទិលឡើយ ខ្ញុំគ្មានទោស ក៏គ្មានអំពើទុច្ចរិតណានៅក្នុងខ្លួនខ្ញុំដែរ។
សូមឲ្យយើងរាល់គ្នារើសយក សេចក្ដីណាដែលត្រឹមត្រូវ សម្រាប់ពួកយើង ហើយឲ្យយើងបានស្គាល់ សេចក្ដីដែលល្អនៅក្នុងចំណោមយើង។
សូមឲ្យអ្នកគិតជាថ្មីវិញចុះ កុំឲ្យមានសេចក្ដីអយុត្តិធម៌ឡើយ សូមត្រឡប់មកគិតជាថ្មីឡើងវិញចុះ ដំណើរខ្ញុំនៅខាងសេចក្ដីសុចរិតទេ។
តើព្រះបង្ខូចយុត្តិធម៌ឬ? តើព្រះដ៏មានគ្រប់ព្រះចេស្តា ព្រះអង្គដែលបង្ខូចសេចក្ដីសុចរិតដែរឬ?
ដ្បិតព្រះអង្គបំបែកបំបាក់ខ្ញុំដោយសារខ្យល់ព្យុះ ក៏ធ្វើឲ្យខ្ញុំមានរបួសច្រើនឡើងដោយឥតហេតុ
ឱពួកយ៉ាកុបអើយ ហេតុអ្វីបានជានិយាយ ឱពួកអ៊ីស្រាអែលអើយ ហេតុអ្វីបានជាថា ផ្លូវដែលអ្នកប្រព្រឹត្ត នោះលាក់កំបាំងនឹងព្រះយេហូវ៉ា ហើយរឿងរ៉ាវរបស់អ្នកបានរំលងផុតពីព្រះនៃអ្នកដូច្នេះ?