មួយទៀត ព្រះយេហូវ៉ានឹងតាំងឲ្យមានស្តេចមួយទៀត ឡើងសោយរាជ្យលើពួកអ៊ីស្រាអែល ជាអ្នកដែលនឹងធ្វើឲ្យវង្សារបស់យេរ៉ូបោមសាបសូន្យទៅក្នុងថ្ងៃនោះ តើកាលណាទៅ គឺឥឡូវនេះហើយ។
យ៉ូប 34:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គផ្ដួលរំលំមនុស្សខ្លាំងពូកែ ដោយមិនបាច់សួរនាំ ហើយព្រះអង្គក៏តាំងអ្នកផ្សេងទៀត ឲ្យឡើងជំនួសគេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គផ្ដួលរំលំអ្នកកាន់អំណាច ដោយមិនបាច់សួរនាំ ហើយព្រះអង្គតែងតាំងអ្នកផ្សេងជំនួស ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់សង្ហារមនុស្សសំខាន់ៗបែបរកយល់មិនបាន រួចទ្រង់តាំងម្នាក់ទៀតឡើងជំនួសគេ អាល់គីតាប ទ្រង់ផ្ដួលរំលំអ្នកកាន់អំណាច ដោយមិនបាច់សួរនាំ ហើយទ្រង់តែងតាំងអ្នកផ្សេងជំនួស |
មួយទៀត ព្រះយេហូវ៉ានឹងតាំងឲ្យមានស្តេចមួយទៀត ឡើងសោយរាជ្យលើពួកអ៊ីស្រាអែល ជាអ្នកដែលនឹងធ្វើឲ្យវង្សារបស់យេរ៉ូបោមសាបសូន្យទៅក្នុងថ្ងៃនោះ តើកាលណាទៅ គឺឥឡូវនេះហើយ។
«តើអ្នករាល់គ្នាធ្វើទុក្ខដល់ព្រលឹងខ្ញុំ ហើយជាន់ឈ្លីខ្ញុំដោយពាក្យសម្ដី ដល់កាលណាទៀត?
សូមឲ្យព្រះរាជាបានការពារក្ដីរបស់មនុស្សក្រីក្រ ក្នុងចំណោមប្រជារាស្ត្រ ជួយសង្គ្រោះពួកកូនរបស់មនុស្សកម្សត់ទុគ៌ត ហើយកម្ទេចពួកអ្នកជិះជាន់គេ ឲ្យខ្ទេចខ្ទីទៅ។
ឱព្រះយេហូវ៉ាអើយ គេញាំញីប្រជារាស្ត្ររបស់ព្រះអង្គ ហើយធ្វើទុក្ខមត៌ក របស់ព្រះអង្គ។
បន្ទាប់មក ស្ដេចនឹងបែរមុខទៅឯបន្ទាយនៅក្នុងស្រុករបស់ខ្លួនវិញ តែស្ដេចនឹងជំពប់ដួល គ្មានអ្នកណាឃើញទៀតឡើយ។
ព្រះអង្គផ្លាស់ប្ដូរពេលវេលា និងរដូវកាល ព្រះអង្គដកស្តេចចេញ ហើយក៏តាំងស្តេចឡើង ព្រះអង្គប្រទានប្រាជ្ញាដល់ពួកអ្នកប្រាជ្ញ និងចំណេះដល់អស់អ្នកដែលមានយោបល់។
បើអ្នកណារួមដំណេកនឹងស្រីជាអ្នកបម្រើដែលមានគេដណ្តឹងហើយ តែមិនទាន់បានលោះចេញ ឬដែលចៅហ្វាយមិនទាន់លែងឲ្យទៅ នោះគេត្រូវមានទោស តែមិនត្រូវដាក់ទោសដល់ស្លាប់ទេ ព្រោះមិនសម្រេចនឹងចិត្តនាងទេ
ដូច្នេះ លោកសាំយូអែលទូលទ្រង់ថា៖ «នៅថ្ងៃនេះ ព្រះយេហូវ៉ាបានផ្តាច់នគរអ៊ីស្រាអែលចេញពីទ្រង់ហើយ ក៏បានប្រទានឲ្យអ្នកជិតខាងដែលល្អជាងទ្រង់វិញ។