ទំនុកតម្កើង 2:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦9 អ្នកនឹងបំបាក់គេដោយដំបងដែក ហើយបោកកម្ទេចគេ ដូចជាភាជនៈរបស់ជាងស្មូន»។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល9 អ្នកនឹងបំបែកពួកគេដោយដំបងដែក អ្នកនឹងបោកកម្ទេចពួកគេដូចភាជនៈរបស់ជាងស្មូន”។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥9 ព្រះអង្គនឹងបង្ក្រាបពួកគេដោយដំបងដែក ហើយព្រះអង្គកម្ទេចគេ ដូចជាងស្មូនកម្ទេចភាជន៍» សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤9 ឯងនឹងបំបាក់បំបែកគេ ដោយដំបងដែក ព្រមទាំងបោកកំទេចគេទៅ ដូចជាភាជនៈរបស់ជាងស្មូន សូមមើលជំពូកអាល់គីតាប9 អ្នកនឹងបង្ក្រាបពួកគេដោយដំបងដែក ហើយអ្នកកំទេចគេ ដូចជាងស្មូនកំទេចភាជន៍» សូមមើលជំពូក |
ហើយត្រូវប្រាប់ដល់គេថា៖ ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គមានព្រះបន្ទូលដូច្នេះថា គឺបែបយ៉ាងនេះ ដែលយើងនឹងបំបែកបំបាក់ជនជាតិនេះ និងទីក្រុងនេះផង គឺដូចជាអ្នកណាបំបែកក្អមរបស់ជាងស្មូន ឲ្យផ្គុំឡើងវិញមិនបានដែរ ហើយមនុស្សនឹងបញ្ចុះសពគេនៅត្រង់តូផែត ទាល់តែគ្មានកន្លែងទៀត។
ដូចព្រះករុណាបានឃើញថ្មមួយដុំដាច់ចេញពីភ្នំ ដែលមិនមែនដោយសារដៃមនុស្ស ហើយថ្មនោះបានបំបាក់បំបែកទាំងដែក លង្ហិន ដីឥដ្ឋ ប្រាក់ និងមាសដែរ។ ព្រះដ៏ធំបានសម្ដែងឲ្យព្រះករុណាជ្រាបពីហេតុការណ៍ដែលនឹងកើតមាននៅពេលខាងមុខ។ សុបិននេះពិតប្រាកដ ឯសេចក្ដីដែលកាត់ស្រាយគួរឲ្យជឿទុកចិត្តហើយ»។