មុនដែលទូលបង្គំទៅឯទី ដែលមិនត្រឡប់មកវិញឡើយ គឺដល់ស្ថាននៃសេចក្ដីងងឹត និងម្លប់នៃសេចក្ដីស្លាប់
យ៉ូប 3:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កុំតែមានដូច្នោះ នោះខ្ញុំបានដេកទៅដោយសុខស្រួល ខ្ញុំនឹងបានដេកលក់ទៅ ដោយមានសេចក្ដីសុខហើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើខ្ញុំស្លាប់តាំងពីកាលណោះ ម៉្លេះសមខ្ញុំបានសម្រាកយ៉ាងសុខស្រួលក្នុងផ្នូរ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កុំតែមានដូច្នោះ នោះខ្ញុំបានដេកទៅដោយសុខស្រួល ខ្ញុំនឹងបានដេកលក់ទៅ ដោយមានសេចក្ដីស្រាន្តហើយ អាល់គីតាប ប្រសិនបើខ្ញុំស្លាប់តាំងពីកាលណោះ ម៉្លេះសមខ្ញុំបានសម្រាកយ៉ាងសុខស្រួលក្នុងផ្នូរ |
មុនដែលទូលបង្គំទៅឯទី ដែលមិនត្រឡប់មកវិញឡើយ គឺដល់ស្ថាននៃសេចក្ដីងងឹត និងម្លប់នៃសេចក្ដីស្លាប់
ជាស្ថានដែលងងឹតឈឹង ដូចជាយប់ជ្រៅ ជាទីម្លប់នៃសេចក្ដីស្លាប់ ដែលឥតមានរបៀប ជាកន្លែងដែលមានពន្លឺ ក៏ដូចជាកណ្ដាលអធ្រាត្រ»។
ព្រះអង្គកំរាបគេជាដរាប រួចគេបាត់ទៅ ព្រះអង្គបំផ្លាស់បំប្រែភាពរបស់គេ ហើយកម្ចាត់គេទៅ។
ដ្បិតនៅមិនយូឆ្នាំទេ ពេលកំណត់នឹងមកដល់ នោះខ្ញុំនឹងទៅតាមផ្លូវ ដែលមិនត្រឡប់មកវិញឡើយ។
បើកាលណាខ្ញុំសង្ឃឹមនឹងឲ្យបាន ស្ថានឃុំព្រលឹងមនុស្សស្លាប់ទុកជាទីលំនៅខ្ញុំ បើខ្ញុំក្រាលកន្ទេលដេករបស់ខ្ញុំនៅស្ថានងងឹត
ប៉ុន្តែ ខ្ញុំដឹងថា ព្រះដែលលោះខ្ញុំ ព្រះអង្គមានព្រះជន្មរស់នៅ ហើយនៅទីបំផុត ព្រះអង្គនឹងឈរនៅលើផែនដី
ដែលខ្ញុំ គឺខ្លួនខ្ញុំនេះ នឹងឃើញដោយខ្លួនខ្ញុំ មិនមែនអ្នកណាទៀត គឺភ្នែកខ្ញុំនឹងឃើញ ចិត្តខ្ញុំក៏ហេវទៅនៅក្នុងខ្លួន ដោយរង់ចាំពេលនោះ
រាល់ថ្ងៃ គេចំណាយពេលដោយអ្វីៗ ដែលគេពេញចិត្ត ហើយគេក៏ចុះទៅស្ថាន ឃុំព្រលឹងមនុស្សស្លាប់ដោយស្រួល។
អ្នកខ្លះរស់នៅយ៉ាងស្រណុក មានសេចក្ដីសុខ ក៏ស្លាប់បាត់ទៅ ក្នុងកាលដែលនៅមានកម្លាំងពេញប្រាណ
បែបដូចជាទឹកពីហិមៈរីងហួតទៅ ដោយរាំងស្ងួត និងក្តៅយ៉ាងណា នោះស្ថានឃុំព្រលឹងមនុស្សស្លាប់ ក៏ស្រូបមនុស្សមានបាបទៅយ៉ាងនោះដែរ។
ផ្ទៃម្តាយនឹងភ្លេចអ្នកនោះទៅ ហើយដង្កូវនឹងចោះគេយ៉ាងឆ្ងាញ់ គ្មានអ្នកណានឹកចាំពីគេទៀតទេ យ៉ាងនោះអំពើទុច្ចរិតនឹងត្រូវកាច់ផ្តាច់ ដូចជាដើមឈើ។
ទោះទាំងមនុស្សស្លាប់ ក៏ញ័ររន្ធត់នៅចំពោះព្រះ គឺនៅក្នុងស្ថានក្រោមទឹក ព្រមទាំងពួកនៅទីនោះផង។
ស្ថានឃុំព្រលឹងមនុស្សស្លាប់ ក៏អាក្រាតទទេនៅចំពោះព្រះ ហើយទីជង្ហុកជ្រៅគ្មានអ្វីគ្របបាំងឡើយ។
គ្មានទីងងឹត ឬម្លប់យ៉ាងក្រាស់ឯណា ដែលពួកអ្នកប្រព្រឹត្តការទុច្ចរិត នឹងពួនខ្លួនបានទេ។
ហេតុអ្វីបានជាព្រះអង្គមិនអត់ទោស ចំពោះអំពើរំលងរបស់ទូលបង្គំ ហើយដោះអំពើទុច្ចរិតរបស់ទូលបង្គំចេញ? ដ្បិតបន្តិចទៀតទូលបង្គំនឹងដេកនៅក្នុងដី ព្រះអង្គនឹងស្វែងរកទូលបង្គំ តែមិនមានទូលបង្គំទៀតទេ»។
ការអ្វីដែលដៃឯងអាចធ្វើបាន ចូរធ្វើដោយអស់ពីកម្លាំងចុះ ដ្បិតនៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ ជាកន្លែងដែលឯងត្រូវនៅ នោះគ្មានការធ្វើ គ្មានការគិតគូរ គ្មានតម្រិះ ឬប្រាជ្ញាឡើយ។
គេមិនបានដេកជាមួយមនុស្សខ្លាំងពូកែ ដែលមិនកាត់ស្បែក ក្នុងពួកអ្នកដែលត្រូវសម្លាប់ ជាមនុស្សដែលបានចុះទៅឯស្ថានឃុំព្រលឹងមនុស្សស្លាប់ ទាំងកាន់គ្រឿងចម្បាំងរបស់គេ ព្រមទាំងដាក់ដាវគេកើយក្បាល ហើយមានអំពើទុច្ចរិតរបស់គេជាប់នៅឆ្អឹងផងនោះទេ ដ្បិតគេជាទីស្ញែងខ្លាចដល់ពួកខ្លាំងពូកែ នៅក្នុងស្ថានរបស់មនុស្សរស់។