Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 14:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ព្រះ‌អង្គ​កំរាប​គេ​ជា​ដរាប រួច​គេ​បាត់​ទៅ ព្រះ‌អង្គ​បំផ្លាស់​បំប្រែ​ភាព​របស់​គេ ហើយ​កម្ចាត់​គេ​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 ព្រះអង្គ​មាន​ប្រៀប​លើ​គេ​ជានិច្ច រួច​ធ្វើ​ឲ្យ​គេ​ក៏​វិនាស​សូន្យ​ទៅ ព្រះអង្គ​បំផ្លាស់​បំប្រែ​ផ្ទៃ​មុខ​របស់​គេ ហើយ​ដេញ​គេ​ទៅ​ឆ្ងាយ​ពី​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ទ្រង់​កំរាប​គេ​ជា​ដរាប រួច​គេ​បាត់​ទៅ ទ្រង់​បំផ្លាស់​បំប្រែ​ភាព​របស់​គេ ហើយ​កំចាត់​គេ​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

20 ទ្រង់​មាន​ប្រៀប​លើ​គេ​ជា‌និច្ច រួច​ធ្វើ​ឲ្យ​គេ​ក៏​វិនាស​សូន្យ​ទៅ ទ្រង់​បំផ្លាស់​បំប្រែ​ផ្ទៃ​មុខ​របស់​គេ ហើយ​ដេញ​គេ​ទៅ​ឆ្ងាយ​ពី​ទ្រង់។

សូមមើលជំពូក ចម្លង




យ៉ូប 14:20
7 ការដាក់ឲ្យឆ្លើយតបគ្នា  

បើ​មនុស្ស​ស្លាប់​ទៅ តើ​នឹង​មាន​ជីវិត រស់​ឡើង​វិញ​ម្ដង​ទៀត​ឬ? បើ​មាន ទូល‌បង្គំ​នឹង​រង់‌ចាំ​អស់​រវាង សង្គ្រាម​វេទនា​របស់​ទូល‌បង្គំ ដរាប​ដល់​កំណត់​ដែល​ទូល‌បង្គំ បាន​រអិល​ចេញ​ទៅ។


ពេល​គេ​ឃើញ​លោក​ពី​ចម្ងាយ គេ​មើល​លោក​មិន​ស្គាល់​ទេ ពួក​គេ​ស្រែក​យំ ហើយ​ហែក​អាវ​ខ្លួន​គ្រប់​គ្នា ព្រម​ទាំង​បាច​ធូលី​ដី​ទៅ​លើ​អាកាស ពី​លើ​ក្បាល​របស់​ខ្លួន​ដែរ។


គង់​តែ​នឹង​ត្រូវ​វិនាស​ទៅ​ជា‌និច្ច ដូច​ជា​លាមក​របស់​ខ្លួន​គេ​ដែរ ឯ​ពួក​អ្នក​ដែល​ធ្លាប់​ឃើញ​គេ នោះ​នឹង​សួរ​ថា "តើ​គេ​នៅ​ឯ​ណា?"


កុំ​តែ​មាន​ដូច្នោះ នោះ​ខ្ញុំ​បាន​ដេក​ទៅ​ដោយ​សុខ​ស្រួល ខ្ញុំ​នឹង​បាន​ដេក​លក់​ទៅ ដោយ​មាន​សេចក្ដី​សុខ​ហើយ


នៅ​រវាងពេល​ព្រឹក​នឹង​ល្ងាច នោះ​វា​ត្រូវ​បំផ្លាញ​ទៅ វា​សូន្យ​ទៅ​អស់​កល្ប ឥត​មាន​អ្នក​ណា​សង្កេត​ឡើយ។


គ្មាន​អ្នក​ណា​មាន​អំណាច​នឹង​ឃាត់​ដង្ហើម​ជីវិត​បាន​ទេ ក៏​គ្មាន​អ្នក​ណា​មាន​អំណាច​លើ​ថ្ងៃ​មរណៈ​បាន​ដែរ។ គ្មាន​ផ្លូវ​គេច​រួច​ពី​ចម្បាំង​បាន​ទេ ហើយ​អំពើ​អាក្រក់​ក៏​មិន​ជួយ​អ្នក​ណា​ដែល​ប្រព្រឹត្ត​អាក្រក់​ឲ្យ​បាន​រួច​ដែរ។


ឥឡូវ​នេះ មុខ​របស់​គេ​ខ្មៅ​ជាង​ធ្យូង គ្មាន​អ្នក​ណា​ស្គាល់​គេ​តាម​ផ្លូវ​ទេ ស្បែក​ជាប់​នឹង​ឆ្អឹង ស្វិត​ក្រៀម​ដូច​ជា​រំកាច់​ឈើ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម