ឥឡូវនេះ មើលចុះ ទីបន្ទាល់របស់ខ្ញុំនៅលើស្ថានសួគ៌ ហើយសាក្សីរបស់ខ្ញុំនៅលើស្ថានដ៏ខ្ពស់។
យ៉ូប 25:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ព្រះចេស្តា និងសេចក្ដីស្ញែងខ្លាចនៅនឹងព្រះ ព្រះអង្គក៏ធ្វើឲ្យមានសេចក្ដីសុខ នៅស្ថានដ៏ខ្ពស់របស់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ព្រះជាម្ចាស់មានអំណាចគ្រប់គ្រង ព្រះអង្គគួរឲ្យស្ញែងខ្លាច ព្រះអង្គតាំងឲ្យមានសេចក្ដីសុខសាន្ត នៅលើស្ថានដ៏ខ្ពស់បំផុត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះចេស្តា នឹងសេចក្ដីស្ញែងខ្លាចនៅនឹងទ្រង់ ក៏ធ្វើឲ្យមានសេចក្ដីសុខនៅស្ថានដ៏ខ្ពស់របស់ទ្រង់ អាល់គីតាប «អុលឡោះមានអំណាចគ្រប់គ្រង ទ្រង់គួរឲ្យស្ញែងខ្លាច ទ្រង់តាំងឲ្យមានសេចក្ដីសុខសាន្ត នៅលើស្ថានដ៏ខ្ពស់បំផុត។ |
ឥឡូវនេះ មើលចុះ ទីបន្ទាល់របស់ខ្ញុំនៅលើស្ថានសួគ៌ ហើយសាក្សីរបស់ខ្ញុំនៅលើស្ថានដ៏ខ្ពស់។
ដ្បិតយ៉ាងនោះ តើនឹងមានចំណែកអ្វី ពីព្រះដ៏គង់នៅស្ថានលើ តើនឹងមានមត៌កអ្វីពីព្រះដ៏មានគ្រប់ព្រះចេស្តា នៅស្ថានដ៏ខ្ពស់?
មើល៍ ព្រះធ្វើការយ៉ាងខ្ពស់វិសេស ដោយឫទ្ធិរបស់ព្រះអង្គ តើមានគ្រូណាដែលប្រៀបផ្ទឹមនឹងព្រះអង្គបាន?
មើល៍ ព្រះទ្រង់មានព្រះចេស្តា តែព្រះអង្គមិនមើលងាយដល់អ្នកណាឡើយ ព្រះអង្គមានឥទ្ធិឫទ្ធិដោយកម្លាំងនៃព្រះតម្រិះ។
ឯព្រះដ៏មានគ្រប់ព្រះចេស្តា យើងរាល់គ្នាពុំអាចនឹងរកព្រះអង្គឃើញទេ ព្រះអង្គមានតេជានុភាពដ៏ខ្ពស់បំផុត តែដោយព្រះអង្គមានសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិតពោរពេញ បានជាព្រះអង្គនឹងមិនធ្វើទុក្ខទេ។
«ទូលបង្គំដឹងថាព្រះអង្គធ្វើទាំងអស់កើត ហើយឃាត់ព្រះតម្រិះព្រះអង្គណាមួយមិនបាន
ចូរទូលដល់ព្រះថា «អស់ទាំងកិច្ចការរបស់ ព្រះអង្គ គួរស្ញែងខ្លាចយ៉ាងណាទៅ! ខ្មាំងសត្រូវរបស់ព្រះអង្គ ចុះចូលចំពោះព្រះអង្គ ដោយព្រោះព្រះចេស្ដាដ៏ធំរបស់ព្រះអង្គ
ដ្បិតព្រះដ៏ជាធំ ហើយខ្ពស់បំផុត ជាព្រះដ៏គង់នៅអស់កល្បជានិច្ច ដែលព្រះនាមព្រះអង្គជានាមបរិសុទ្ធ ព្រះអង្គមានព្រះបន្ទូលដូច្នេះថា យើងនៅឯស្ថានដ៏ខ្ពស់ ហើយបរិសុទ្ធ ក៏នៅជាមួយអ្នកណាដែលមានចិត្តសង្រេង និងទន់ទាប ដើម្បីធ្វើឲ្យចិត្តរបស់មនុស្សទន់ទាបបានសង្ឃឹមឡើង ធ្វើឲ្យចិត្តរបស់មនុស្សសង្រេងបានសង្ឃឹមឡើងដែរ។
គឺយើងដែលបង្កើតពាក្យចេញពីបបូរមាត់ ព្រះយេហូវ៉ាមានព្រះបន្ទូលថា សូមសេចក្ដីសុខ សេចក្ដីសុខ ដល់អ្នកណាដែលនៅឆ្ងាយ ហើយដល់អ្នកដែលនៅជិតផង យើងនឹងប្រោសគេឲ្យជា។
ព្រះយេស៊ូវយាងមកជិតគេ ហើយមានព្រះបន្ទូលថា៖ «គ្រប់ទាំងអំណាចនៅស្ថានសួគ៌ និងនៅលើផែនដី បានប្រគល់មកខ្ញុំហើយ។
មានពរហើយ អស់អ្នកដែលផ្សះផ្សាគេ ដ្បិតអ្នកទាំងនោះនឹងមានឈ្មោះថាជាកូនរបស់ព្រះ។
សូមកុំនាំយើងខ្ញុំទៅក្នុងសេចក្តីល្បួងឡើយ តែសូមប្រោសយើងខ្ញុំឲ្យរួចពីអាកំណាចវិញ [ដ្បិតរាជ្យ ព្រះចេស្តា និងសិរីល្អជារបស់ព្រះអង្គ នៅអស់កល្បជានិច្ច។ អាម៉ែន។]
ហើយឲ្យបានផ្សះផ្សាគ្រប់ទាំងអស់ ឲ្យជានានឹងអង្គទ្រង់ ដោយសារព្រះរាជបុត្រានោះ ទោះជានៅផែនដី ឬនៅស្ថានសួគ៌ ទាំងបង្កើតឲ្យមានសន្ដិភាព តាមរយៈលោហិតរបស់ព្រះអង្គដែលបង្ហូរនៅលើឈើឆ្កាង។
គឺព្រះតែមួយព្រះអង្គ ជាព្រះសង្គ្រោះនៃយើង ដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង សូមថ្វាយសិរីល្អ ឫទ្ធានុភាព ព្រះចេស្តា និងអំណាច តាំងពីមុនសម័យកាលទាំងអស់ នៅពេលនេះ និងអស់កល្បជានិច្ចតរៀងទៅ។ អាម៉ែន។:៚
ទាំងអង្វរទៅភ្នំ និងថ្មថា៖ «សូមធ្លាក់មកលើយើងខ្ញុំ ដើម្បីបំបាំងយើង ពីព្រះភក្ត្រព្រះអង្គ ដែលគង់នៅលើបល្ល័ង្ក និងពីសេចក្ដីក្រោធរបស់កូនចៀមផង