Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

យ៉ូប 25 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥


ប្រសាសន៍​លើក​ទី​បី​របស់​លោក​ប៊ីល‌ដាដ: អំណាច​របស់​ព្រះ‌ជាម្ចាស់

1 លោក​ប៊ីល‌ដាដ ជា​អ្នក​ស្រុក​ស៊ូអា ពោល​ឡើង​ថា៖

2 «ព្រះ‌ជាម្ចាស់​មាន​អំណាច​គ្រប់‌គ្រង ព្រះអង្គ​គួរ​ឲ្យ​ស្ញែង​ខ្លាច ព្រះអង្គ​តាំង​ឲ្យ​មាន​សេចក្ដី​សុខ‌សាន្ត នៅ​លើ​ស្ថាន​ដ៏​ខ្ពស់​បំផុត។

3 គ្មាន​នរណា​អាច​រាប់​ចំនួន​កង‌ពល របស់​ព្រះអង្គ​បាន​ទេ ពន្លឺ​របស់​ព្រះអង្គ​ចាំង​ដល់​មនុស្ស​គ្រប់ៗ​គ្នា។

4 ដូច្នេះ តើ​មនុស្ស​អាច​តវ៉ា​ថា​ខ្លួន​សុចរិត នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់​បាន​ឬ? តើ​អ្នក​ដែល​កើត​ចេញ​ពី​ស្ត្រី​អះ‌អាង​ថា ខ្លួន​បរិសុទ្ធ​ដូច​ម្ដេច​កើត?

5 នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់ សូម្បី​តែ​ព្រះ‌ច័ន្ទ​ក៏​បាត់​រស្មី ហើយ​ហ្វូង‌តារា​ក៏​មិន​ភ្លឺ​ទៅ​ហើយ

6 ចុះ​ចំណង់​បើ​មនុស្ស​ដែល​មិន​ខុស​ពី​ដង្កូវ ហើយ​កូន​មនុស្ស​ដែល​មិន​ខុស​ពី​ជន្លេន តើ​គេ​រឹត​តែ​អន់​យ៉ាង​ណា​ទៅ​ទៀត!»។

Khmer Standard Version © 2005 United Bible Societies.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម