Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 36:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 មើល៍ ព្រះ‌ទ្រង់​មាន​ព្រះ‌ចេស្តា តែ​ព្រះ‌អង្គ​មិន​មើល‌ងាយ​ដល់​អ្នក​ណា​ឡើយ ព្រះ‌អង្គ​មាន​ឥទ្ធិ‌ឫទ្ធិ​ដោយ​កម្លាំង​នៃ​ព្រះ​តម្រិះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ព្រះ‌ជាម្ចាស់​ដ៏​ឧត្តុង្គ‌ឧត្ដម មិន​មើល‌ងាយ​នរណា​ម្នាក់​ឡើយ ព្រះអង្គ​មាន​ព្រះ‌ចេស្ដា​ដ៏​ឧត្តុង្គ‌ឧត្ដម ព្រះអង្គ​ឈ្វេង​យល់​អ្វីៗ​ទាំង​អស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 មើល ព្រះ‌ទ្រង់​មាន​ព្រះ‌ចេស្តា តែ​ទ្រង់​មិន​មើល‌ងាយ​ដល់​អ្នក​ណា​ឡើយ ទ្រង់​មាន​ឥទ្ធិ‌ឫទ្ធិ​ដោយ​កំឡាំង​នៃ​ព្រះ​ដំរិះ

សូមមើលជំពូក ចម្លង

អាល់គីតាប

5 អុលឡោះ​ដ៏​ឧត្តុង្គ‌ឧត្ដម មិន​មើល‌ងាយ​នរណា​ម្នាក់​ឡើយ ទ្រង់​មាន​អំណាច​ដ៏​ឧត្តុង្គ‌ឧត្ដម ទ្រង់​ឈ្វេង​យល់​អ្វីៗ​ទាំង​អស់។

សូមមើលជំពូក ចម្លង




យ៉ូប 36:5
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ដែល​សង្កត់‌សង្កិន​ដូច្នេះ តើ​មាន​ប្រយោជន៍​ដល់​ព្រះ‌អង្គ​ឬ បាន​ជា​ព្រះ‌អង្គ​មើល​ងាយ​ដល់​ស្នាដៃ​របស់​ព្រះ‌អង្គ ហើយ​ប្រោស​ឲ្យ​ពន្លឺ​ព្រះ‌អង្គ មក​បំភ្លឺ​គំនិត​របស់​មនុស្ស​អាក្រក់?


«ព្រះ‌ចេស្តា និង​សេចក្ដី​ស្ញែង​ខ្លាច​នៅ​នឹង​ព្រះ ព្រះ​អង្គ​ក៏​ធ្វើ​ឲ្យ​មាន​សេចក្ដី​សុខ នៅ​ស្ថាន​ដ៏​ខ្ពស់​របស់​ព្រះ‌អង្គ។


បើ​ខ្ញុំ​ដែល​មើល​ងាយ រឿង​របស់​បាវ​ប្រុស​បាវ​ស្រី​ខ្ញុំ ក្នុង​កាល​ដែល​វា​បាន​តវ៉ា​នឹង​ខ្ញុំ


ឯ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា យើង​រាល់​គ្នា​ពុំ​អាច​នឹង​រក​ព្រះ‌អង្គ​ឃើញ​ទេ ព្រះ‌អង្គ​មាន​តេជា‌នុភាព​ដ៏​ខ្ពស់​បំផុត តែ​ដោយ​ព្រះ‌អង្គ​មាន​សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត​ពោរ‌ពេញ បាន​ជា​ព្រះ‌អង្គ​នឹង​មិន​ធ្វើ​ទុក្ខ​ទេ។


ដូច្នេះ តើ​ឲ្យ​ខ្ញុំ​ទូល​ឆ្លើយ​ដល់​ព្រះ‌អង្គ​ដូច​ម្ដេច​បាន? តើ​ខ្ញុំ​មាន​ពាក្យ​អ្វី​ទូល​ដល់​ព្រះ‌អង្គ?


ប្រសិន‌បើ​គិត​ពី​កម្លាំង មើល៍! ព្រះ‌អង្គ​ជា​ព្រះ​ដែល​មា​ន​ឫទ្ធា​នុភាព ប្រសិន‌បើ​គិត​ពី​រឿង​យុត្តិធម៌ តើ​អ្នក​ណា​អាច​កោះ​ហៅ​ព្រះ‌អង្គ បាន?


ព្រះ‌អង្គ​ទទួលពាក្យ​អធិស្ឋាន​របស់​មនុស្ស​វេទនា ហើយ​មិន​មើល‌ងាយ​ពាក្យ​ទូល​អង្វរ របស់​គេ​ឡើយ។


ដ្បិត​ទោះ​បើ​ព្រះ‌យេហូវ៉ា​ខ្ពស់ ក៏​ព្រះ‌អង្គ​នៅ​តែគិត​ដល់​មនុស្ស​ទន់​ទាបជានិច្ច តែ​ឯ​មនុស្ស​ឆ្មើង‌ឆ្មៃវិញ ព្រះ‌អង្គ​ស្គាល់​គេ​ពី​ចម្ងាយ។


ព្រះ‌អម្ចាស់​របស់​យើង​ធំ​អស្ចារ្យ ហើយ​មាន​ពេញ​ដោយ​ព្រះ​ចេស្ដា ប្រាជ្ញា‌ញាណ​របស់​ព្រះ‌អង្គ មិន​អាច​វាស់​ស្ទង់​បាន​ឡើយ។


ដ្បិត​ព្រះ‌អង្គ​មិន​បាន​មើល‌ងាយ ឬ​ស្អប់​ខ្ពើម មនុស្ស​ទុគ៌ត​មាន​ទុក្ខ​វេទនា​ឡើយ ក៏​មិន​បាន​លាក់​ព្រះ‌ភក្ត្រ​នឹង​គេ​ដែរ កាល​អ្នក​នោះ​បាន​អំពាវ‌នាវ​រក​ព្រះ‌អង្គ ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់។


ដ្បិត​ព្រះ‌យេហូវ៉ា ព្រះ​សណ្ដាប់​មនុស្ស​កម្សត់​ទុគ៌ត ហើយ​មិន​មើល‌ងាយ​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ ដែល​ជាប់​ឃុំ​ឃាំង​ឡើយ។


ព្រះ​មហា‌ក្សត្រ​ដែល​ប្រកប​ដោយ​ឫទ្ធានុ‌ភាព ព្រះ‌អង្គ​ស្រឡាញ់​យុត្តិ‌ធម៌ ព្រះ‌អង្គ​បាន​តាំង​ឲ្យ​មានសេចក្ដី​ទៀត​ត្រង់ ព្រះ‌អង្គ​សម្រេច​តាម​សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត​នៅ​ក្នុង​ពួក​យ៉ាកុប។


ព្រះ​បាន​បង្កើត​ផែនដី ដោយ​ឫទ្ធិ‌តេជះ​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​បាន​តាំង​លោកិយ៍​ឡើង ដោយ‌សារ​ប្រាជ្ញា​របស់​ព្រះ‌អង្គ ហើយ​បាន​លាត​ផ្ទៃ​មេឃ ដោយ‌សារ​យោបល់។


ព្រះ‌អង្គ​ប្រសប់​ក្នុង​ការ​ជួយ​គំនិត ហើយ​ក៏​មាន​ឫទ្ធិ​ធ្វើ​ការ​ផ្សេងៗ ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ​ទត​ឃើញ​យើង ទាំង​ផ្លូវ​របស់​ពួក​មនុស្ស​ជាតិ ដើម្បី​នឹង​សង​គ្រប់​គ្នា​តាម​ផ្លូវ​គេ​ប្រព្រឹត្ត ហើយ​តាម​ផល​នៃ​កិរិយា​របស់​គេ​រៀង​ខ្លួន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម