ស្ដេចក៏អធិស្ឋាន ហើយព្រះក៏ទន់ព្រះហឫទ័យ ស្តាប់តាមសេចក្ដីដែលទ្រង់ទូលអង្វរ ប្រោសនាំទ្រង់មកគ្រងរាជ្យក្នុងក្រុងយេរូសាឡិមវិញ។ ដូច្នេះ ទើបម៉ាណាសេបានជ្រាបថា ព្រះយេហូវ៉ាជាព្រះពិត។
យ៉ូប 22:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បើអ្នកវិលត្រឡប់មកឯព្រះ ដ៏មានគ្រប់ព្រះចេស្តាវិញ នោះនឹងបានតាំងឡើងហើយ គឺបើអ្នកកម្ចាត់អំពើទុច្ចរិតឲ្យឆ្ងាយចេញ ពីទីលំនៅរបស់អ្នកទៅ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើលោកវិលមករក ព្រះដ៏មានឫទ្ធានុភាពដ៏ខ្ពង់ខ្ពស់បំផុត នោះព្រះអង្គនឹងលើកលោកឡើងវិញ។ សូមដកអំពើទុច្ចរិតចេញឆ្ងាយ ពីទីលំនៅរបស់លោក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើអ្នកវិលត្រឡប់មកឯព្រះដ៏មានគ្រប់ព្រះចេស្តាវិញ នោះនឹងបានតាំងឡើងហើយ គឺបើអ្នកកំចាត់សេចក្ដីទុច្ចរិតឲ្យឆ្ងាយចេញពីទីលំនៅរបស់អ្នកទៅ អាល់គីតាប ប្រសិនបើអ្នកវិលមករក ទ្រង់ដ៏មានអំណាចដ៏ខ្ពង់ខ្ពស់បំផុត នោះទ្រង់នឹងលើកលោកឡើងវិញ។ សូមដកអំពើទុច្ចរិតចេញឆ្ងាយ ពីទីលំនៅរបស់អ្នក។ |
ស្ដេចក៏អធិស្ឋាន ហើយព្រះក៏ទន់ព្រះហឫទ័យ ស្តាប់តាមសេចក្ដីដែលទ្រង់ទូលអង្វរ ប្រោសនាំទ្រង់មកគ្រងរាជ្យក្នុងក្រុងយេរូសាឡិមវិញ។ ដូច្នេះ ទើបម៉ាណាសេបានជ្រាបថា ព្រះយេហូវ៉ាជាព្រះពិត។
មើល៍ ព្រះអង្គរំលំ ហើយគេនឹងសង់ឡើងវិញមិនបាន ប្រសិនបើព្រះអង្គឃុំអ្នកណាទុកហើយ គ្មានអ្នកណាអាចនឹងបើកបានឡើយ។
មនុស្សក្រៅវង្សត្រកូលរបស់គេ នឹងមកនៅក្នុងទីលំនៅគេវិញ ហើយនឹងមានស្ពាន់ធ័ររោយចុះមកលើ ទីអាស្រ័យរបស់គេ។
ព្រះយេហូវ៉ានឹងប្រហារស្រុកអេស៊ីព្ទ គឺទាំងប្រហារ ហើយមើលឲ្យជាផង រួចគេនឹងវិលត្រឡប់មកឯព្រះយេហូវ៉ាវិញ ហើយព្រះអង្គនឹងទទួលពាក្យអង្វររបស់គេ ព្រមទាំងប្រោសគេឲ្យជាដែរ។
ឱកូនចៅអ៊ីស្រាអែលអើយ ចូរត្រឡប់មករកព្រះអង្គ ដែលអ្នករាល់គ្នាបានបះបោរនឹងព្រះអង្គជាខ្លាំងទៅហើយ
គឺអ្នកណាដែលដើរដោយសុចរិត ហើយពោលសេចក្ដីទៀងត្រង់ ជាអ្នកដែលស្អប់កម្រៃដែលបានមកដោយសង្កត់សង្កិន ហើយរាដៃមិនព្រមទទួលសំណូក ក៏ចុកត្រចៀកមិនស្តាប់រឿងពីការកម្ចាយឈាម ហើយដែលធ្មេចភ្នែកមិនព្រមមើលការអាក្រក់ផង។
ឱនាងព្រហ្មចារីអ៊ីស្រាអែលអើយ! យើងនឹងសង់អ្នកឡើងវិញម្ដងទៀត ហើយអ្នកនឹងបានតាំងឡើង អ្នកនឹងបានតាក់តែងដោយក្រាប់ជាថ្មី ព្រមទាំងចេញទៅលោតកព្ឆោង ជាមួយពួកអ្នកដែលលេងសប្បាយ។
ចូរនាំគ្នាមក យើងវិលទៅរកព្រះយេហូវ៉ាវិញ ដ្បិតព្រះអង្គបានហែកហួរពួកយើង ហើយព្រះអង្គក៏នឹងប្រោសយើងឲ្យជា ព្រះអង្គបានវាយឲ្យរបួស ហើយព្រះអង្គក៏នឹងរុំរបួសឲ្យយើងដែរ។
ហេតុនោះ ចូរអ្នកប្រាប់គេថា ព្រះយេហូវ៉ាជាព្រះនៃពួកពលបរិវារ មានព្រះបន្ទូលដូច្នេះ ចូរវិលមកឯយើងវិញ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ នោះយើងនឹងវិលមកឯឯងរាល់គ្នាដែរ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។
គឺទូលបង្គំបានប្រាប់អស់អ្នកដែលនៅក្រុងដាម៉ាសមុនគេ បន្ទាប់មក នៅក្រុងយេរូសាឡិម និងស្រុកយូដាទាំងមូល ហើយដល់សាសន៍ដទៃដែរ ដើម្បីឲ្យគេប្រែចិត្ត ហើយងាកបែរមករកព្រះ ទាំងប្រព្រឹត្តអំពើដែលបង្ហាញពីការប្រែចិត្តផង។
ទាំងចាក់ឫស ហើយស្អាងឡើងក្នុងព្រះអង្គ ព្រមទាំងតាំងឡើងឲ្យបានរឹងមាំក្នុងជំនឿ ដូចបានបង្រៀនដល់អ្នករាល់គ្នា ដោយអរព្រះគុណកាន់តែច្រើនឡើង។
ប៉ុន្តែ គ្រឹះដ៏រឹងមាំរបស់ព្រះនៅស្ថិតស្ថេរជាដរាប ទាំងមានត្រាចារឹកថា «ព្រះអម្ចាស់ស្គាល់អស់អ្នកដែលជារបស់ព្រះអង្គ» ហើយថា «ចូរឲ្យអស់អ្នកដែលហៅព្រះនាមព្រះអម្ចាស់ ថយចេញពីអំពើទុច្ចរិតទៅ» ។
រីឯអ្នករាល់គ្នាវិញ ពួកស្ងួនភ្ងាអើយ ចូរស្អាងខ្លួននៅក្នុងជំនឿដ៏បរិសុទ្ធបំផុតរបស់អ្នករាល់គ្នា ចូរអធិស្ឋានតាមព្រះវិញ្ញាណបរិសុទ្ធ