អេសាយ 19:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦22 ព្រះយេហូវ៉ានឹងប្រហារស្រុកអេស៊ីព្ទ គឺទាំងប្រហារ ហើយមើលឲ្យជាផង រួចគេនឹងវិលត្រឡប់មកឯព្រះយេហូវ៉ាវិញ ហើយព្រះអង្គនឹងទទួលពាក្យអង្វររបស់គេ ព្រមទាំងប្រោសគេឲ្យជាដែរ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល22 ព្រះយេហូវ៉ានឹងវាយអេហ្ស៊ីប គឺទាំងវាយ ទាំងប្រោសឲ្យជា នោះពួកគេនឹងត្រឡប់មករកព្រះយេហូវ៉ាវិញ ហើយព្រះអង្គនឹងប្រទានឲ្យតាមសេចក្ដីអធិស្ឋានរបស់ពួកគេ ក៏នឹងប្រោសពួកគេឲ្យជាដែរ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥22 ព្រះអម្ចាស់នឹងវាយប្រហារជនជាតិអេស៊ីបមែន តែព្រះអង្គនឹងប្រោសគេឲ្យជា ពួកគេកែប្រែចិត្តគំនិតមករកព្រះអម្ចាស់ ហើយព្រះអង្គនឹងទទួលពួកគេ ព្រមទាំងប្រោសពួកគេឲ្យជាទៀតផង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤22 ព្រះយេហូវ៉ាទ្រង់នឹងប្រហារស្រុកអេស៊ីព្ទ គឺទាំងប្រហារ ហើយមើលឲ្យជាផង រួចគេនឹងវិលត្រឡប់មកឯព្រះយេហូវ៉ាវិញ ហើយទ្រង់នឹងទទួលពាក្យអង្វររបស់គេ ព្រមទាំងប្រោសគេឲ្យជាដែរ។ សូមមើលជំពូកអាល់គីតាប22 អុលឡោះតាអាឡានឹងវាយប្រហារជនជាតិអេស៊ីបមែន តែទ្រង់នឹងប្រោសគេឲ្យបានជា ពួកគេកែប្រែចិត្តគំនិតមករកអុលឡោះតាអាឡា ហើយទ្រង់នឹងទទួលពួកគេ ព្រមទាំងប្រោសពួកគេឲ្យបានជាទៀតផង។ សូមមើលជំពូក |
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ «កម្រៃនៃស្រុកអេស៊ីព្ទ ហើយផលចម្រើននៃស្រុកអេធីយ៉ូពី និងពួកសេបា ជាមនុស្សមានមាឌធំ នឹងមកឯអ្នក ហើយខ្លួនគេនឹងបានជារបស់អ្នកដែរ គេនឹងដើរតាមក្រោយអ្នក គេនឹងឆ្លងមកទាំងជាប់ច្រវាក់ ហើយទម្លាក់ខ្លួនក្រាបចុះអង្វរចំពោះអ្នក ដោយពាក្យថា ព្រះគង់ជាមួយលោកពិត គ្មានព្រះឯណាទៀតក្រៅពីព្រះអង្គឡើយ»។
«ចូរត្រឡប់ទៅទូលដល់ហេសេគា ជាមេលើប្រជារាស្ត្ររបស់យើងថា "ព្រះយេហូវ៉ា ជាព្រះរបស់ដាវីឌបុព្វបុរសឯង ព្រះអង្គមានព្រះបន្ទូលដូច្នេះ យើងបានឮពាក្យអធិស្ឋានរបស់ឯង ក៏បានឃើញទឹកភ្នែករបស់ឯងហើយ យើងនឹងប្រោសឲ្យឯងបានជា ដល់ថ្ងៃទីបី ឯងនឹងឡើងទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ាបាន។