តើគេខ្វល់អ្វីដល់ពួកវង្សរបស់ខ្លួន ដែលនៅជំនាន់ក្រោយ បើកាលណាចំនួនខែនៃជីវិតគេ បានផុតទៅហើយនោះ?
យ៉ូប 21:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវឲ្យភ្នែករបស់អ្នកនោះ ឃើញសេចក្ដីវិនាសរបស់ខ្លួន ព្រមទាំងផឹកស្រូបសេចក្ដីក្រោធរបស់ព្រះ ដ៏មានគ្រប់ព្រះចេស្តា ផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមឲ្យគេឃើញទុក្ខវេទនារបស់ខ្លួន គឺសូមឲ្យខ្លួនគេផ្ទាល់រងនូវព្រះពិរោធ របស់ព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវឲ្យភ្នែករបស់អ្នកនោះឯងឃើញសេចក្ដីវិនាសរបស់ខ្លួន ព្រមទាំងផឹកស្រូបសេចក្ដីក្រោធ របស់ព្រះដ៏មានគ្រប់ព្រះចេស្តាផង អាល់គីតាប សូមឲ្យគេឃើញទុក្ខវេទនារបស់ខ្លួន គឺសូមឲ្យខ្លួនគេផ្ទាល់រងនូវកំហឹង របស់អុលឡោះដ៏មានអំណាចខ្ពង់ខ្ពស់បំផុត។ |
តើគេខ្វល់អ្វីដល់ពួកវង្សរបស់ខ្លួន ដែលនៅជំនាន់ក្រោយ បើកាលណាចំនួនខែនៃជីវិតគេ បានផុតទៅហើយនោះ?
គឺថា មនុស្សអាក្រក់ ត្រូវបម្រុងទុកដល់ថ្ងៃអន្តរាយ គេត្រូវនាំចេញទៅឯថ្ងៃនៃសេចក្ដីឃោរឃៅ។
គេដេកទៅទាំងមានទ្រព្យ តែគ្មានអ្នកណារៀបចំកប់ឲ្យទេ គេបើកភ្នែកឡើង ហើយគ្មានខ្លួនគេទៀត។
ព្រោះព្រួញរបស់ព្រះដ៏មានគ្រប់ព្រះចេស្តា នៅជាប់ក្នុងខ្លួនខ្ញុំ វិញ្ញាណខ្ញុំក៏អកផឹកថ្នាំពិសនៃព្រួញទាំងនោះ អស់ទាំងសេចក្ដីស្ញែងខ្លាចរបស់ព្រះ បានតម្រៀបគ្នាទាស់នឹងខ្ញុំហើយ។
ព្រះអង្គបានធ្វើឲ្យប្រជារាស្ត្រព្រះអង្គ ជួបការដ៏ពិបាក ព្រះអង្គបានធ្វើឲ្យយើងខ្ញុំផឹកស្រា ដែលនាំឲ្យយើងខ្ញុំវង្វេងស្មារតី។
ព្រោះព្រះយេហូវ៉ាកាន់ពែងមួយនៅព្រះហស្ត ដែលមានស្រាកំពុងឡើងពពុះ ពែងនោះពេញដោយស្រាលាយជាស្រេច ព្រះអង្គនឹងចាក់បង្ហូរពីពែងនោះ ហើយមនុស្សអាក្រក់ទាំងប៉ុន្មាននៅផែនដី ត្រូវតែផឹកសម្រេងពីពែងនោះទាល់តែអស់។
៙ តែឯទូលបង្គំវិញ ទូលបង្គំនឹងប្រកាសពីកិច្ចការ របស់ព្រះអង្គជាដរាប ទូលបង្គំនឹងច្រៀងសរសើរដល់ព្រះ របស់លោកយ៉ាកុប។
ឱក្រុងយេរូសាឡិម ដែលព្រះយេហូវ៉ាបានឲ្យផឹក ពីពែងនៃសេចក្ដីក្រោធរបស់ព្រះអង្គអើយ ចូរភ្ញាក់ឡើង ចូរភ្ញាក់ឈរឡើងចុះ អ្នកបានផឹកស្រូបទាំងកាកក្នុងពែង ជាសេចក្ដីទ្រេតទ្រោតអស់រលីងហើយ។
គឺគ្រប់គ្នានឹងត្រូវស្លាប់ ដោយព្រោះអំពើទុច្ចរិតរបស់គេរៀងខ្លួន អស់អ្នកណាដែលស៊ីផ្លែទំពាំងបាយជូរ គឺអ្នកនោះឯងដែលនឹងសង្កៀរធ្មេញ។
ពីដើម បាប៊ីឡូនជាពែងមាសនៅព្រះហស្តនៃព្រះយេហូវ៉ា ជាពែងដែលឲ្យផែនដីទាំងមូលស្រវឹង សាសន៍ទាំងប៉ុន្មានបានផឹកស្រាទំពាំងបាយជូររបស់គេ ហេតុនោះបានជាសាសន៍ទាំងអស់ បានត្រឡប់ជារវើរវាយទៅ។
មើល៍! ព្រលឹងទាំងអស់ជារបស់យើង ទោះទាំងព្រលឹងឪពុក និងព្រលឹងកូនផង ក៏ជារបស់យើងដូចគ្នា ឯព្រលឹងណាដែលធ្វើបាប គឺព្រលឹងនោះនឹងត្រូវស្លាប់។
ចូរប្រាប់គេថា "ដូចដែលយើងមានព្រះជន្មរស់នៅ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា យើងនឹងប្រព្រឹត្តចំពោះអ្នករាល់គ្នា តាមពាក្យដែលយើងឮអ្នករាល់គ្នានិយាយ
គាត់រងទុក្ខវេទនានៅស្ថានឃុំព្រលឹងមនុស្សស្លាប់ ក៏ងើបមុខឡើងឃើញលោកអ័ប្រាហាំពីចម្ងាយ ហើយឡាសារនៅក្បែរលោក។
អ្នកនោះក៏នឹងត្រូវផឹកស្រានៃសេចក្ដីឃោរឃៅរបស់ព្រះ ជាស្រាឥតលាយ ដែលចាក់ទៅក្នុងពែងនៃសេចក្ដីក្រោធរបស់ព្រះអង្គ ហើយគេនឹងត្រូវរងទុក្ខវេទនានៅក្នុងភ្លើង និងស្ពាន់ធ័រ នៅចំពោះមុខពួកទេវតាបរិសុទ្ធ និងនៅចំពោះមុខកូនចៀមផង។
មានដាវមួយយ៉ាងមុតចេញពីព្រះឱស្ឋរបស់ព្រះអង្គ មកប្រហារអស់ទាំងសាសន៍ ហើយព្រះអង្គនឹងគ្រប់គ្រងគេ ដោយដំបងដែក។ ព្រះអង្គនឹងជាន់ក្នុងធុងឃ្នាបស្រាទំពាំងបាយជូរ ជាសេចក្ដីក្រោធដ៏ខ្លាំងក្លារបស់ព្រះដ៏មានព្រះចេស្តាបំផុត។