យ៉ូប 21:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រាល់ថ្ងៃ គេចំណាយពេលដោយអ្វីៗ ដែលគេពេញចិត្ត ហើយគេក៏ចុះទៅស្ថាន ឃុំព្រលឹងមនុស្សស្លាប់ដោយស្រួល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រៀងរាល់ថ្ងៃ ពួកគេរស់នៅ ប្រកបដោយសុភមង្គល រួចចុះទៅស្ថានមនុស្សស្លាប់យ៉ាងស្រួល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រាល់តែថ្ងៃគេតែងបង្អស់ពេលទៅ ដោយអ្វីៗដែលគេពេញចិត្ត ហើយក្នុង១រំពេច គេចុះទៅឯស្ថានឃុំព្រលឹងមនុស្សស្លាប់ អាល់គីតាប រៀងរាល់ថ្ងៃ ពួកគេរស់នៅ ប្រកបដោយសុភមង្គល រួចចុះទៅក្នុងផ្នូរខ្មោចយ៉ាងស្រួល។ |
អ្នកខ្លះរស់នៅយ៉ាងស្រណុក មានសេចក្ដីសុខ ក៏ស្លាប់បាត់ទៅ ក្នុងកាលដែលនៅមានកម្លាំងពេញប្រាណ
ជាពួកមនុស្សដែលត្រូវឆក់យកទៅមុនកំណត់ កន្លែងជ្រកកោនរបស់គេ បានហូរទៅបាត់ដូចជាទឹកជ្រោះ។
បែបដូចជាទឹកពីហិមៈរីងហួតទៅ ដោយរាំងស្ងួត និងក្តៅយ៉ាងណា នោះស្ថានឃុំព្រលឹងមនុស្សស្លាប់ ក៏ស្រូបមនុស្សមានបាបទៅយ៉ាងនោះដែរ។
គេបានឡើងជាធំ ក្នុងពេលតែមួយភ្លែតទេ គេនឹងត្រូវស្វិតក្រៀម ហើយហោះហើរ ទៅដូចជាមនុស្សដទៃទាំងអស់ គេត្រូវកាត់ចេញដូចជាគួរស្រូវ។
កុំតែមានដូច្នោះ នោះខ្ញុំបានដេកទៅដោយសុខស្រួល ខ្ញុំនឹងបានដេកលក់ទៅ ដោយមានសេចក្ដីសុខហើយ
បើគេស្តាប់តាម ហើយគោរពប្រតិបត្តិដល់ព្រះអង្គ នោះគេនឹងរស់នៅអស់ទាំងថ្ងៃនៃអាយុគេ ដោយសេចក្ដីរុងរឿង ហើយអស់ទាំងឆ្នាំគេដោយអំណរ។
ការអ្វីដែលដៃឯងអាចធ្វើបាន ចូរធ្វើដោយអស់ពីកម្លាំងចុះ ដ្បិតនៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ ជាកន្លែងដែលឯងត្រូវនៅ នោះគ្មានការធ្វើ គ្មានការគិតគូរ គ្មានតម្រិះ ឬប្រាជ្ញាឡើយ។
មានមនុស្សជ្រើសរើសពីពួកអ៊ីស្រាអែលទាំងអស់ចំនួនមួយម៉ឺននាក់ ចូលទៅច្បាំងនឹងក្រុងគីបៀរ ហើយចម្បាំងនោះសាហាវណាស់ ប៉ុន្ដែ ពួកបេនយ៉ាមីនមិនដឹងថានឹងមានមហន្តរាយកើតឡើងដល់ពួកគេទេ។