Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 21:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 វា​រាល់​គ្នា​ច្រៀង​តាម​ចង្វាក់​គែន និង​ស៊ុង ហើយ​ក៏​អរ​សប្បាយ​តាម​សំឡេង​ខ្លុយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ពួក​គេ​ស្រែក​ច្រៀង​តាម​សំឡេង​ស្គរ និង​ពិណ ហើយ​សប្បាយ​រីក‌រាយ​នឹង​សំឡេង​ប៉ី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 វា​រាល់​គ្នា​ច្រៀង​តាម​ចង្វាក់​គែននឹង​ស៊ុង ហើយ​ក៏​អរ​សប្បាយ​តាម​សំឡេង​ខ្លុយ

សូមមើលជំពូក ចម្លង

អាល់គីតាប

12 ពួក​គេ​ស្រែក​ច្រៀង​តាម​សំឡេង​ស្គរ និង​ពិណ ហើយ​សប្បាយ​រីក‌រាយ​នឹង​សំឡេង​ប៉ី។

សូមមើលជំពូក ចម្លង




យ៉ូប 21:12
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ហេតុ​អ្វី​បាន​ជា​កូន​លួច​រត់​ចេញ​មក​ស្ងាត់ៗ ហើយ​បញ្ឆោត​ពុក មិន​ប្រាប់​ឲ្យ​ពុក​ដឹង​ដូច្នេះ? គួរ​តែ​ឲ្យ​ពុក​បាន​ជូន​ដំណើរ​ដោយ​អំណរ ដោយ​ច្រៀង វាយ​ស្គរ និង​លេង​ពិណ​ផង។


ប្អូន​របស់​គាត់​ឈ្មោះ​យូបាល គាត់​ជាឪពុក​របស់​ពួក​អ្នក​លេង​ពិន និង​ប៉ី។


គេ​ឲ្យ​កូន​តូចៗ​របស់​គេ ចេញ​ទៅ​ដូច​ជា​ហ្វូង​ចៀម ហើយ​កូន​ធំៗ​ក៏​លោត​កញ្ឆាត់‌កញ្ឆេង​ផង។


រាល់​ថ្ងៃ គេ​ចំណាយ​ពេល​ដោយ​អ្វីៗ ដែល​គេ​ពេញ​ចិត្ត ហើយ​គេ​ក៏​ចុះ​ទៅ​ស្ថាន ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ដោយ​ស្រួល។


ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ​ដោយ​វាយ​ក្រាប់ ហើយ​លោត​កញ្ឆេង ចូរ​សរសើរ​តម្កើងព្រះ‌អង្គ ដោយ​ប្រដាប់​មាន​ខ្សែ និង​ខ្លុយ!


តែ​មើល៍ មាន​សុទ្ធ​តែ​អំណរ ហើយ​រីក‌រាយ​វិញ ជា​ការ​សម្លាប់​គោ និង​ចៀម ស៊ី​សាច់ ហើយ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ ដោយ​ពោល​ថា ចូរ​យើង​ស៊ី ហើយ​ផឹក​ទៅ ដ្បិត​នៅ​ថ្ងៃ​ស្អែក​នេះ យើង​ត្រូវ​ស្លាប់​ហើយ។


ជា​ពួក​អ្នក​ដែល​មាន​ស៊ុង ពិណ ក្រាប់ ខ្លុយ និង​ស្រា​ទំពាំង‌បាយ‌ជូរ​ក្នុង​ការ​ស៊ី‌លៀង​របស់​គេ តែ​គេ​មិន​យក​ចិត្ត​ទុក​ដាក់ ចំពោះ​ស្នាដៃ​របស់​ព្រះ‌យេហូវ៉ា​ទេ ក៏​មិន​ពិចារ‌ណា​ពី​ការ​ដែល​ព្រះ‌ហស្ត របស់​ព្រះ‌អង្គ​ធ្វើ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម