Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 21:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 រាល់​តែ​ថ្ងៃគេ​តែង​បង្អស់​ពេល​ទៅ ដោយ​អ្វីៗ​ដែល​គេ​ពេញ​ចិត្ត ហើយ​ក្នុង​១​រំពេច គេ​ចុះ​ទៅ​ឯ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 រាល់​ថ្ងៃ គេ​ចំណាយ​ពេល​ដោយ​អ្វីៗ ដែល​គេ​ពេញ​ចិត្ត ហើយ​គេ​ក៏​ចុះ​ទៅ​ស្ថាន ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ដោយ​ស្រួល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 រៀង​រាល់​ថ្ងៃ ពួក​គេ​រស់​នៅ ប្រកប​ដោយ​សុភមង្គល រួច​ចុះ​ទៅ​ស្ថាន​មនុស្ស​ស្លាប់​យ៉ាង​ស្រួល។

សូមមើលជំពូក ចម្លង

អាល់គីតាប

13 រៀង​រាល់​ថ្ងៃ ពួក​គេ​រស់​នៅ ប្រកប​ដោយ​សុភ‌មង្គល រួច​ចុះ​ទៅ​ក្នុង​ផ្នូរ​ខ្មោច​យ៉ាង​ស្រួល។

សូមមើលជំពូក ចម្លង




យ៉ូប 21:13
13 ការដាក់ឲ្យឆ្លើយតបគ្នា  

វា​រាល់​គ្នា​ច្រៀង​តាម​ចង្វាក់​គែននឹង​ស៊ុង ហើយ​ក៏​អរ​សប្បាយ​តាម​សំឡេង​ខ្លុយ


អ្នក​១​ដែល​មាន​សេចក្ដី​ស្រណុក ហើយ​សុខ‌សាន្ត ក៏​ស្លាប់​បាត់​ទៅ ក្នុង​កាល​ដែល​នៅ​មាន​កំឡាំង​ពេញ​ប្រាណ


ជា​ពួក​មនុស្ស​ដែល​ត្រូវ​ឆក់​យក​ទៅ​មុន​កំណត់ ដែល​ទី​ពឹង​គេ បាន​ហូរ​ទៅ​បាត់​ដូច​ជា​ទឹក​ជ្រោះ


បែប​ដូច​ជា​ទឹក​ពី​ហិមៈ​រីង​ហួត​ទៅ ដោយ​រាំង‌រឹះ ហើយ​ក្តៅ​យ៉ាង​ណា នោះ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ក៏​ស្រូប​មនុស្ស​មាន​បាប​ទៅ​យ៉ាង​នោះ​ដែរ


គេ​បាន​ឡើង​ជា​ធំ ប៉ុន្តែក្នុង​ពេល​តែ​១​ភ្លែត​ទេ គេ​នឹង​បាត់​ទៅ អើ គេ​ត្រូវ​ធ្លាក់​ចុះ ហើយ​សែង​យក​ទៅ​ដូច​ជា​មនុស្ស​ដទៃ​ទាំង​អស់ គេ​ត្រូវ​កាត់​ចេញ​ដូច​ជា​គួរ​ស្រូវ​តែ​ម្តង


កុំ​តែ​មាន​ដូច្នោះ នោះ​ខ្ញុំ​បាន​ដេក​ទៅ​ដោយ​សុខ​ស្រួល ខ្ញុំ​នឹង​បាន​ដេក​លក់​ទៅ ដោយ​មាន​សេចក្ដី​ស្រាន្ត​ហើយ


បើ​គេ​ស្តាប់​តាម ហើយ​គោរព​ប្រតិ‌បត្តិ​ដល់​ទ្រង់ នោះ​គេ​នឹង​រស់​នៅ​អស់​ទាំង​ថ្ងៃ​នៃ​អាយុ​គេ ដោយ​សេចក្ដី​រុងរឿង ហើយ​អស់​ទាំង​ឆ្នាំ​គេ ដោយ​សេចក្ដី​អំណរ


៙ ពី​ព្រោះ​កាល​គេ​ស្លាប់ នោះ​គ្មាន​ឈឺ‌ចាប់​អ្វី​សោះ គឺ​កំឡាំង​គេ​នៅ​តែ​មាំ‌មួន​ដដែល


ការ​អ្វី​ដែល​ដៃ​ឯង​អាច​ធ្វើ​បាន នោះ​ចូរ​ធ្វើ​ដោយ​អស់​ពី​កំឡាំង​ចុះ ដ្បិត​នៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ជា​កន្លែង​ដែល​ឯង​ត្រូវ​នៅ នោះ​គ្មាន​ការ​ធ្វើ គ្មាន​ការ​គិត‌គូរ គ្មាន​ដំរិះ ឬ​ប្រាជ្ញា​ឡើយ។


មាន​ពួក​មនុស្ស​ជ្រើស‌រើស​ពី​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​ចំនួន​១​ម៉ឺន​នាក់ ចូល​ទៅ​ទាស់​នឹង​គីបៀរ ហើយ​ចំបាំង​នោះ​ក៏​ជា​សំបើម​ខ្លាំង​ណាស់ តែ​ពួក​បេន‌យ៉ាមីន​ឥត​ដឹង​ខ្លួន​ជា​មាន​សេចក្ដី​អន្តរាយ​ជិត​ដល់​គេ​ទេ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម