យ៉ូអាប់ឆ្លើយថា៖ «មិនគួរឲ្យអ្នកនៅបង្ខាតពេលជាមួយនឹងឯងដូច្នេះទេ» រួចលោកចាប់យកដែកពួយបីកាន់នៅដៃ ទៅពួយទម្លុះត្រង់បេះដូងអាប់សាឡុម ក្នុងកាលដែលកំពុងនៅរស់ ជាប់នៅនឹងដើមម៉ៃសាក់នៅឡើយ។
យ៉ូប 20:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះជ័យជម្នះរបស់មនុស្សអាក្រក់ នៅមិនយូរប៉ុន្មាន ហើយសេចក្ដីរីករាយរបស់មនុស្សទមិឡល្មើស ក៏នៅតែមួយភ្លែតដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សអាក្រក់មានជ័យជម្នះតែមួយស្របក់ទេ ហើយមនុស្សទមិឡក៏មានអំណរមិនយូរដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះការជ័យជំនះរបស់មនុស្សអាក្រក់នៅមិនយូរប៉ុន្មាន ហើយសេចក្ដីរីករាយរបស់មនុស្សទមិលល្មើសក៏នៅតែ១ភ្លែតទេ អាល់គីតាប មនុស្សអាក្រក់មានជ័យជំនះតែមួយស្របក់ទេ ហើយមនុស្សទមិឡក៏មានអំណរមិនយូរដែរ។ |
យ៉ូអាប់ឆ្លើយថា៖ «មិនគួរឲ្យអ្នកនៅបង្ខាតពេលជាមួយនឹងឯងដូច្នេះទេ» រួចលោកចាប់យកដែកពួយបីកាន់នៅដៃ ទៅពួយទម្លុះត្រង់បេះដូងអាប់សាឡុម ក្នុងកាលដែលកំពុងនៅរស់ ជាប់នៅនឹងដើមម៉ៃសាក់នៅឡើយ។
ដូច្នេះ គេក៏ចងកហាម៉ានព្យួរលើបង្គោល ដែលលោកបានរៀបចំសម្រាប់ព្យួរកម៉ាដេកាយ។ ពេលនោះ សេចក្ដីក្រោធរបស់ស្តេចក៏ស្ងប់។
ដ្បិតអ្នករាល់គ្នាថា "តើផ្ទះរបស់សេដ្ឋីនៅឯណាឥឡូវ? តើទីលំនៅរបស់មនុស្សអាក្រក់នៅឯណា?"
ដ្បិតទោះបើមនុស្សទមិឡល្មើសបានកម្រៃក៏ដោយ តើមានសេចក្ដីសង្ឃឹមអ្វី ក្នុងកាលដែលព្រះ ដកយកព្រលឹងគេទៅ?
ដើម្បីកុំឲ្យមានមនុស្សទមិឡល្មើស បានគ្រប់គ្រងឡើង ប្រយោជន៍កុំឲ្យមានអ្នកណា ដាក់អន្ទាក់ដល់ប្រជាជនឡើយ។
ខ្ញុំបានឃើញមនុស្សឥតបើគិតចាក់ឫសចុះ តែខ្ញុំបានប្រទេចផ្ដាសាដល់ទីលំនៅគេភ្លាម។
នៅតែបន្តិចទៀត មនុស្សអាក្រក់ នឹងលែងមានទៀតហើយ ទោះបើអ្នកខំរកមើលកន្លែងគេ ក៏គេមិននៅទីនោះទៀតដែរ។
ឱព្រះយេហូវ៉ាអើយ តើមនុស្សអាក្រក់នឹងនៅដល់កាលណា? តើមនុស្សអាក្រក់នឹងតម្កើងខ្លួន ដល់កាលណាទៀត?
៙ គេបង្ហូរចេញជាពាក្យព្រហើន អស់អ្នកដែលប្រព្រឹត្តអំពើអាក្រក់ គេនាំគ្នាអួតអាង។
«មិនមែនគ្រប់គ្នាដែលគ្រាន់តែហៅខ្ញុំថា "ព្រះអម្ចាស់ ព្រះអម្ចាស់" ដែលនឹងចូលទៅក្នុងព្រះរាជ្យនៃស្ថានសួគ៌នោះទេ គឺមានតែអ្នកដែលធ្វើតាមព្រះហឫទ័យរបស់ព្រះវរបិតាខ្ញុំ ដែលគង់នៅស្ថានសួគ៌ប៉ុណ្ណោះ។
ចូរឲ្យម្នាក់ៗពិសោធមើលកិច្ចការដែលខ្លួនប្រព្រឹត្ត ហើយបើឃើញថាល្អ នោះនឹងមានហេតុអួតខ្លួនចំពោះខ្លួនឯងផ្ទាល់ មិនមែនប្រៀបធៀបជាមួយអ្នកដទៃឡើយ។
តែឥឡូវនេះ អ្នករាល់គ្នាបែរជាអួតអាងពីអំនួតរបស់ខ្លួនទៅវិញ។ គ្រប់ទាំងការអួតអាងបែបនេះសុទ្ធតែអាក្រក់ទាំងអស់។