ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូប 13:26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​ព្រះ‌អង្គ​បាន​កត់​ទុក​អស់​ទាំង សេចក្ដី​ជូរ​ល្វីង​ទាស់​នឹង​ទូល‌បង្គំ ហើយ​ឲ្យ​ទូល‌បង្គំ​ទទួល​ទោស នៃ​បាប​ដែល​បាន​ប្រព្រឹត្ត​កាល​ពី​ក្មេង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះអង្គ​បាន​កត់‌ត្រា​ទុក​នូវ​អំពើ​អាក្រក់​ផ្សេងៗ ដែល​ទូលបង្គំ​ប្រព្រឹត្ត ព្រះអង្គ​ឲ្យ​ទូលបង្គំ​ទទួល​ខុស​ត្រូវ​លើ​កំហុស ដែល​ទូលបង្គំ​ប្រព្រឹត្ត​កាល​ពី​នៅ​ក្មេង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហេតុ​អ្វី​បាន​ជា​ទ្រង់​បាន​កត់​ទុក​អស់​ទាំង​សេចក្ដី​ជូរ​ល្វីង​ទាស់​នឹង​ទូលបង្គំ ហើយ​ឲ្យ​ទូលបង្គំ​ទទួល​ទោស​នៃ​បាប​ដែល​បាន​ធ្វើ​ពី​កាល​នៅ​ក្មេង​មក​ដូច្នេះ

សូមមើលជំពូក

អាល់គីតាប

ទ្រង់​បាន​កត់‌ត្រា​ទុក​នូវ​អំពើ​អាក្រក់​ផ្សេងៗ ដែល​ខ្ញុំ​ប្រព្រឹត្ត ទ្រង់​ឲ្យ​ខ្ញុំ​ទទួល​ខុស​ត្រូវ​លើ​កំហុស ដែល​ខ្ញុំ​ប្រព្រឹត្ត​កាល​ពី​នៅ​ក្មេង។

សូមមើលជំពូក



យ៉ូប 13:26
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ នាង​និយាយ​ទៅ​លោក​អេលីយ៉ា​ថា៖ «ឱ​អ្នក​សំណព្វ​របស់​ព្រះ​អើយ តើ​ខ្ញុំ​នឹង​លោក​មាន​ការណ៍​អ្វី​នឹង​គ្នា លោក​បាន​មក​ឯ​ណេះ ដើម្បី​រំឭក​ពី​អំពើ​បាប​របស់​ខ្ញុំ ហើយ​នឹង​សម្លាប់​កូន​ខ្ញុំ​ឬ?»


ឆ្អឹង​គេ​ពេញ​កម្លាំង​ដោយ​សណ្ឋាន​នៅ​ក្មេង ប៉ុន្តែ នឹង​ត្រូវ​ដេក​ចុះ ទៅ​ក្នុង​ធូលី​ដី ជា‌មួយ​ខ្លួន​គេ​ដែរ។


ហេតុ​អ្វី​បាន​ជា​ឲ្យ​មាន​ពន្លឺ​ភ្លឺ ដល់​មនុស្ស​រង​វេទនា ព្រម​ទាំង​ឲ្យ​ជីវិតដល់​អ្នក ដែល​មាន​សេចក្ដី​ជូរ​ចត់​ក្នុង​ចិត្ត​ដូច្នេះ?


ព្រះ‌អង្គ​មិន​ឲ្យ​ខ្ញុំ​ដក​ដង្ហើម​សោះ គឺ​ព្រះ‌អង្គ​ចម្អែត​ខ្ញុំ​ដោយ​សេចក្ដី​ជូរ​ល្វីង។


សូម​កុំ​នឹក​ចាំ​អំពើ​បាប ដែល​ទូល‌បង្គំ​ប្រព្រឹត្ត​កាល​នៅ​ក្មេង ឬ​អំពើ​រំលង​របស់​ទូល‌បង្គំ​ឡើយ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​នឹក​ចាំ​ពី​ទូល‌បង្គំ ដោយ​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ​វិញ ដោយ​យល់​ដល់​ព្រះ‌គុណ​របស់​ព្រះ‌អង្គ។


ក្រោយ​ដែល​ព្រះ‌អង្គ​បាន​ទាញ​ញាក់​ទូល‌បង្គំ​មក​វិញ នោះ​ទូល‌បង្គំ​បាន​ប្រែ​គំនិត​ឡើង​ជា​ពិត កាល​ទូល‌បង្គំ​បាន​ទទួល​សេចក្ដី​ប្រៀន‌ប្រដៅ​ហើយ នោះ​ក៏​វាយ​ទះ​ភ្លៅ​ខ្លួន ទូល‌បង្គំ​មាន​សេចក្ដី​ខ្មាស អើ ក៏​ជ្រប់​មុខ​ផង ពី​ព្រោះ​ទូល‌បង្គំ​ធន់​រង សេចក្ដី​អាម៉ាស់​ខ្មាស​នៃ​វ័យ​ក្មេង។


ក្រោយ​មក ព្រះ‌យេស៊ូវ​ឃើញ​គាត់​នៅ​ក្នុង​ព្រះ‌វិហារ ក៏​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «មើល៍ អ្នក​បាន​ជា​ហើយ កុំ​ធ្វើ​បាប​ទៀត ក្រែង​អ្នក​មាន​សេចក្តី​អាក្រក់​ជាង​មុន»។


នៅ​ទី​នោះ​មាន​បុរស​ម្នាក់ ដែល​ឈឺ​សាមសិប‌ប្រាំបី​ឆ្នាំ​មក​ហើយ


គាត់​ឆ្លើយ​ថា៖ «កុំ​ហៅ​ខ្ញុំ​ថា​ណា‌អូមី ឡើយ ត្រូវ​ហៅ​ថា​ម៉ារ៉ា វិញ ដ្បិត​ព្រះ​ដ៏​មាន​គ្រប់​ទាំង​ព្រះ‌ចេស្តា ព្រះ‌អង្គ​បាន​ប្រព្រឹត្ត​នឹង​ខ្ញុំ​ដោយ​ជូរ​ល្វីង​ណាស់។