យ៉ូប 13:26 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥26 ព្រះអង្គបានកត់ត្រាទុកនូវអំពើអាក្រក់ផ្សេងៗ ដែលទូលបង្គំប្រព្រឹត្ត ព្រះអង្គឲ្យទូលបង្គំទទួលខុសត្រូវលើកំហុស ដែលទូលបង្គំប្រព្រឹត្តកាលពីនៅក្មេង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦26 ដ្បិតព្រះអង្គបានកត់ទុកអស់ទាំង សេចក្ដីជូរល្វីងទាស់នឹងទូលបង្គំ ហើយឲ្យទូលបង្គំទទួលទោស នៃបាបដែលបានប្រព្រឹត្តកាលពីក្មេង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤26 ហេតុអ្វីបានជាទ្រង់បានកត់ទុកអស់ទាំងសេចក្ដីជូរល្វីងទាស់នឹងទូលបង្គំ ហើយឲ្យទូលបង្គំទទួលទោសនៃបាបដែលបានធ្វើពីកាលនៅក្មេងមកដូច្នេះ សូមមើលជំពូកអាល់គីតាប26 ទ្រង់បានកត់ត្រាទុកនូវអំពើអាក្រក់ផ្សេងៗ ដែលខ្ញុំប្រព្រឹត្ត ទ្រង់ឲ្យខ្ញុំទទួលខុសត្រូវលើកំហុស ដែលខ្ញុំប្រព្រឹត្តកាលពីនៅក្មេង។ សូមមើលជំពូក |