ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យេរេមា 7:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ចាប់​តាំង​ពី​ថ្ងៃ​ដែល​បុព្វ‌បុរស​អ្នក​រាល់​គ្នា បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដរាប​ដល់​សព្វ​ថ្ងៃ​នេះ យើង​បាន​ចាត់​ពួក​ហោរា ជា​អ្នក​បម្រើ​របស់​យើង​ឲ្យ​មក​រក​អ្នក ដោយ​ខ្នះ‌ខ្នែង​ចាត់​គេ​ពី​ព្រលឹម​ស្រាង​រាល់​ថ្ងៃ​ផង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

តាំង​ពី​ថ្ងៃ​ដែល​បុព្វបុរស​របស់​ពួក​គេ​ចេញ​ពី​ស្រុក​អេស៊ីប​រហូត​មក​ដល់​សព្វ​ថ្ងៃ យើង​តែងតែ​ចាត់​ព្យាការី​ទាំង​ប៉ុន្មាន ជា​អ្នក​បម្រើ​របស់​យើង ឲ្យ​ទៅ​រក​ពួក​គេ ជា​រៀង​រាល់​ថ្ងៃ មិន​ដែល​អាក់‌ខាន​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ចាប់​តាំង​ពី​ថ្ងៃ​ដែល​ពួក​ព្ធយុ‌កោ​ឯង​រាល់​គ្នា បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដរាប​ដល់​សព្វ​ថ្ងៃ​នេះ អញ​បាន​ចាត់​ពួក​ហោរា ជា​អ្នក​បំរើ​របស់​អញ ឲ្យ​មក​ឯ​ឯង ដោយ​ខ្នះ‌ខ្នែង​នឹង​ចាត់​គេ​ពី​ព្រលឹម​ស្រាង​រាល់​តែ​ថ្ងៃ​ផង

សូមមើលជំពូក

អាល់គីតាប

តាំង​ពី​ថ្ងៃ​ដែល​បុព្វបុរស​របស់​ពួក​គេ​ចេញ​ពី​ស្រុក​អេស៊ីប​រហូត​មក​ដល់​សព្វ​ថ្ងៃ យើង​តែងតែ​ចាត់​ណាពី​ទាំង​ប៉ុន្មាន ជា​អ្នក​បម្រើ​របស់​យើង ឲ្យ​ទៅ​រក​ពួក​គេ ជា​រៀង​រាល់​ថ្ងៃ មិន​ដែល​អាក់‌ខាន​ឡើយ។

សូមមើលជំពូក



យេរេមា 7:25
30 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ ទ្រង់​ក៏​ចាត់​ពួក​ហោរា​ទៅ​ឯ​គេ​ដែរ ដើម្បី​នឹង​ទាញ​នាំ​គេ​មក​ឯ​ព្រះ‌យេហូវ៉ា​វិញ ឯ​ពួក​ហោរា​នោះ លោក​ក៏​ចាប់​ទោស​គេ តែ​គេ​មិន​ព្រម​ទទួល​ស្តាប់​ឡើយ។


ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​បុព្វ‌បុរស​គេ បាន​ចាត់​ទូត​ឲ្យ​ទៅ​ជួប​គេ ទាំង​ក្រោក​ពី​ព្រលឹម​ចាត់​គេទៅ ដ្បិត​ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​អាណិត​មេត្តា​ដល់​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ ហើយ​ដល់​ទី​លំនៅ​ព្រះ‌អង្គ។


តាំង​ពី​គ្រា​បុព្វ‌បុរស​របស់​យើង​ខ្ញុំ រហូត​មក​ដល់​សព្វ​ថ្ងៃ យើង​ខ្ញុំ​មាន​ទោស​ធ្ងន់​ណាស់ ហើយ​ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​យើង​ខ្ញុំ បាន​ជា​ព្រះ‌អង្គ​ប្រគល់​យើង​ខ្ញុំ ពួក​ស្តេច​របស់​យើង​ខ្ញុំ និង​ពួក​សង្ឃ​របស់​យើង​ខ្ញុំ ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​ស្តេច​ស្រុក​ដទៃ ឲ្យ​គេ​សម្លាប់​ដោយ​ដាវ ឲ្យ​គេ​នាំ​ទៅ​ជា​ឈ្លើយ ឲ្យ​គេ​រឹប​យក​ទ្រព្យ​សម្បត្តិ ហើយ​ឲ្យ​មាន​សេចក្ដី​អាម៉ាស់​ខ្មាស ដូច​ជា​មាន​សព្វ​ថ្ងៃ​នេះ។


ប៉ុន្តែ ពួក‌គេ​មាន​ចិត្ត​រឹង​ចចេស ហើយ​បះ‌បោរ​នឹង​ព្រះ‌អង្គ ពួក‌គេ​បោះ‌បង់​ចោល​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ​ទៅ​ក្រោយ​ខ្នង ហើយ​បាន​សម្លាប់​ពួក​ហោរា​របស់​ព្រះ‌អង្គ ដែលបាន​ទូន្មានឲ្យ​គេ ដោយ​ប្រាថ្នា​ចង់​ឲ្យ​គេ​វិល​មក​រក​ព្រះ‌អង្គ​វិញ ពួក‌គេ​បាននាំ​គ្នា​ប្រមាថ​ព្រះ‌អង្គយ៉ាង​ខ្លាំង។


ព្រះ‌អង្គ​បាន​ទ្រាំ​ទ្រ​នឹងពួក‌គេ​ជា​ច្រើន​ឆ្នាំ ហើយ​បាន​ទូន្មាន​ពួក‌គេ ដោយ‌សារ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អង្គ តាម​រយៈ​ពួក​ហោរា តែ​ពួក‌គេ​មិន​យក​ត្រចៀក​ស្តាប់​ទេ។ ដូច្នេះ ព្រះ‌អង្គ​ក៏​បាន​ប្រគល់​ពួក‌គេ ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ប្រជាជន​ដែល​រស់​នៅ​ស្រុក​ទាំង​នោះ។


តើ​គួរ​ឲ្យ​យើង​ធ្វើ​អ្វី​ទៀត​ដល់​ចម្ការ ទំពាំង‌បាយ‌ជូរ​របស់​យើង ដែល​យើង​លះ‌បង់​មិន​បាន​ធ្វើ​នោះ ដូច្នេះ កាល​យើង​ប្រាថ្នា​ឲ្យ​កើត​មាន​ផល​ល្អ ម្តេច​ក៏​ក្លាយ​ទៅ​ជា​មាន​ផ្លែ​ទំពាំង‌បាយ‌ជូរ​ព្រៃ​វិញ?


ដ្បិត​នៅ​ថ្ងៃ​ដែល​យើង​បាន​នាំ​បុព្វ‌បុរស​អ្នក​រាល់​គ្នា​ឡើង​រួច​ពី​ស្រុក​អេស៊ីព្ទ ដរាប​មក​ដល់​សព្វ​ថ្ងៃ​នេះ នោះ​យើង​បាន​និយាយ​យ៉ាង​ម៉ឺង‌ម៉ាត់​ដល់​គេ ព្រម​ទាំង​ខ្នះ‌ខ្នែង​ប្រាប់​គេ តាំង​ពី​ព្រលឹម​ស្រាង​ថា ចូរ​ស្តាប់​តាម​ពាក្យ​យើង​ចុះ។


ចាប់​តាំង​ពី​ឆ្នាំ​ទី​ដប់​បី ក្នុង​រាជ្យ​យ៉ូសៀស​ជា​បុត្រ​អាំម៉ូន ស្តេច​យូដា ដរាប​ដល់​សព្វ​ថ្ងៃ​នេះ គឺ​រយៈ​ពេល​ម្ភៃបី​ឆ្នាំ​ហើយ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ ហើយ​ខ្ញុំ​បាន​ក្រោក​ពី​ព្រលឹម​ស្រាង​ប្រាប់​ដល់​អ្នក​រាល់​គ្នា តែ​អ្នក​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​ទេ។


ព្រះ‌យេហូវ៉ា​បាន​ចាត់​ពួក​ហោរា​ទាំង​ប៉ុន្មាន ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ឲ្យ​មករក​អ្នក​រាល់​គ្នា​ដែរ គឺ​បាន​ក្រោក​ពី​ព្រលឹម​ស្រាង​ចាត់​គេ​មក តែ​អ្នក​រាល់​គ្នា​មិន​បាន​ស្តាប់​តាម ឬ​ផ្ទៀង​ត្រចៀក​ស្តាប់​សោះ


ដោយ​ព្រោះ​គេ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ស្តាប់​ពាក្យ​របស់​យើង នេះ​ជា​ព្រះបន្ទូល​របស់​ព្រះ‌យេហូវ៉ា ដែល​យើង​បាន​ចាត់​ពួក​ហោរា ជា​អ្នក​បម្រើ​របស់​យើង​មកឯ​អ្នក​រាល់គ្នា ជា​រៀង​រហូត​មក តែ​អ្នក​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​ទេ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។


ឯ​ពាក្យ​របស់​យ៉ូណាដាប ជា​កូន​រេកាប​ដែល​បាន​ហាម​ដល់​ពួក​កូន​ចៅ មិន​ឲ្យ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ នោះ​បាន​សម្រេច​ហើយ ដ្បិត​គេ​មិន​ផឹក​សោះ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ពី​ព្រោះ​គេ​ស្តាប់​តាម​បង្គាប់​របស់​បុព្វ‌បុរស​គេ ឯ​យើង​វិញ យើង​បាន​និយាយ​នឹង​អ្នក​រាល់​គ្នា ព្រម​ទាំង​ក្រោក​ឡើង​ពី​ព្រលឹម​ស្រាង ដើម្បី​ប្រាប់​ផង តែ​អ្នក​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​យើង​សោះ។


យើង​ក៏​បាន​ចាត់​ពួក​ហោរា​ទាំង​ប៉ុន្មាន ជា​អ្នក​បម្រើ​របស់​យើង ឲ្យ​មក​ឯ​អ្នក​ដែរ ទាំង​ក្រោក​ឡើង​ពី​ព្រលឹម​ស្រាង ដើម្បី​ចាត់​គេ ឲ្យ​ប្រាប់​ថា ចូរ​អ្នក​ទាំង​អស់​គ្នា​វិល​មក​ពី​ផ្លូវ​អាក្រក់​របស់​ខ្លួន​ឥឡូវ ហើយ​កែ​កិរិយា​របស់​អ្នក កុំ​ទៅ​តាម​ព្រះ​ដទៃ ដើម្បី​គោរព​បម្រើ​ព្រះ​ទាំង​នោះ​ឡើយ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​នៅ​ជាប់​ក្នុង​ស្រុក ដែល​យើង​បាន​ឲ្យ​ដល់​អ្នក និង​បុព្វ‌បុរស​អ្នក តែ​អ្នក​រាល់​គ្នា​មិន​បាន​ផ្ទៀង​ត្រចៀក ឬ​ស្តាប់​តាម​យើង​សោះ។


ប៉ុន្តែ យើង​បាន​ចាត់​ពួក​ហោរា​ទាំង​ប៉ុន្មាន ជា​អ្នក​បម្រើ​របស់​យើង​ឲ្យ​មក​ឯ​អ្នក​រាល់​គ្នា គឺ​បាន​ក្រោក​ពី​ព្រលឹម​ស្រាង ដើម្បី​នឹង​ចាត់​គេ​ផង ដោយ​ពាក្យ​ថា "ឱ​សូម​កុំ​ធ្វើ​ការ​គួរ​ខ្ពើម ដែល​យើង​ស្អប់​នេះ​ឡើយ"។


ហើយ​ឥឡូវ​នេះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​អំពើ​ទាំង​នេះ យើង​បាន​និយាយ​នឹង​អ្នក​រាល់​គ្នា ទាំង​ខ្នះ‌ខ្នែង​រំឭក​អ្នក​តាំង​ពី​ព្រលឹម​ស្រាង​ផង តែ​អ្នក​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​ទេ យើង​ក៏​បាន​ហៅ​អ្នក​រាល់​គ្នា តែ​អ្នក​មិន​បាន​ឆ្លើយ​តប​សោះ។


ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «កូន​មនុស្ស​អើយ យើង​ចាត់​អ្នក​ឲ្យ​ទៅ​ឯ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល គឺ​ដល់​សាសន៍​ដែល​រឹង​ចចេស ដែល​បាន​បះ‌បោរ​នឹងយើង ទោះ​ទាំង​ខ្លួន​គេ និង​បុព្វ‌បុរស​របស់​គេ ក៏​បាន​រំលង​ទាស់​នឹង​យើង រហូត​ដល់​ថ្ងៃ​នេះ។


ប្រជា‌រាស្ត្រ​របស់​យើង ចេះ​តែ​ចង់​បោះ​បង់​ចោល​យើង គេ​ហៅ​យើង​ថា​ជា​ព្រះ​ដ៏​ខ្ពស់​បំផុត តែ​គេ​មិន​បាន​លើក​តម្កើង​យើង​ជា​ពិត​ទេ។


យើង​បាន​និយាយ​ទៅ​កាន់​ពួក​ហោរា គឺ​យើង​នេះ​ហើយ​ដែល​សម្ដែង ឲ្យ​ឃើញ​និមិត្ត​កាន់​តែ​ច្រើន ក៏​បាន​ប្រើ​រឿង​ប្រៀប​ធៀប​តាម​រយៈ​ពួក​ហោរា​ដែរ។


យើង​បាន​តាំង​កូន​ចៅ​ខ្លះ​របស់​អ្នក​រាល់​គ្នា ឡើង​ធ្វើ​ជា​ហោរា ហើយ​កំលោះ​ខ្លះ​របស់​អ្នក​រាល់​គ្នា ធ្វើ​ជា​ពួក​ណាសារីត ឱ​ប្រជាជន​អ៊ីស្រា‌អែល​អើយ តើ​មិន​មែន​ដូច្នោះ​ទេ​ឬ? នេះ​ជា​ព្រះ​បន្ទូល​របស់​ព្រះ‌យេហូវ៉ា។


អ្នក​រាល់​គ្នា​បាន​បោះ‌បង់​ចោល​សេចក្ដី​បញ្ញត្តិ​របស់​យើង ចាប់​តាំង​ពី​ជំនាន់​បុព្វបុរស​មក ឥត​កាន់​តាម​ឡើយ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​បង្គាប់​ថា ចូរ​វិល​មកយើង​វិញ​ចុះ នោះ​យើង​នឹង​ត្រឡប់​មក​រកអ្នក​រាល់​គ្នា​ដែរ តែ​អ្នក​រាល់​គ្នា​ថា "តើ​យើង​នឹង​វិល​ទៅ​យ៉ាង​ដូច​ម្តេច?"


ដោយ​ហេតុ​នោះ​បាន​ជា​ប្រាជ្ញា​របស់​ព្រះ​បាន​សម្តែង​ថា "យើង​នឹងចាត់​ពួក​ហោរា និង​ពួក​សាវក​ឲ្យទៅ​រក​គេ គេ​នឹង​សម្លាប់​ខ្លះ ហើយ​បណ្តេញ​ខ្លះ"


ចូរ​នឹក​ចាំ កុំ​ឲ្យ​ភ្លេច​ថា អ្នក​បាន​បណ្ដាល​ឲ្យ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក មាន​សេចក្ដី‌ក្រោធ នៅ​ត្រង់​ទី​រហោ‌ស្ថាន ហើយ​ចាប់​តាំង​ពី​ថ្ងៃ​ដែល​អ្នក​ចេញ​ពី​ស្រុក​អេស៊ីព្ទ រហូត​មក​ដល់​ទី​នេះ អ្នក​រាល់​គ្នា​ចេះ​តែ​បះ‌បោរ​នឹង​ព្រះ‌យេហូវ៉ា​ជា‌និច្ច។