Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 25:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ព្រះ‌យេហូវ៉ា​បាន​ចាត់​ពួក​ហោរា​ទាំង​ប៉ុន្មាន ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ឲ្យ​មករក​អ្នក​រាល់​គ្នា​ដែរ គឺ​បាន​ក្រោក​ពី​ព្រលឹម​ស្រាង​ចាត់​គេ​មក តែ​អ្នក​រាល់​គ្នា​មិន​បាន​ស្តាប់​តាម ឬ​ផ្ទៀង​ត្រចៀក​ស្តាប់​សោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ព្រះ‌អម្ចាស់​បាន​ចាត់​ព្យាការី​ទាំង​ប៉ុន្មាន​ដែល​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ ឲ្យ​មក​រក​អ្នក​រាល់​គ្នា​ជា​រៀង​រហូត​មក តែ​អ្នក​រាល់​គ្នា​មិន​យក​ចិត្ត​ទុក​ដាក់​ត្រង‌ត្រាប់​ស្ដាប់​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ឯ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ចាត់​ពួក​ហោរា​ទាំង​ប៉ុន្មាន ជា​អ្នក​បំរើ​របស់​ទ្រង់ ឲ្យ​មក​ឯ​អ្នក​រាល់​គ្នា​ដែរ គឺ​បាន​ក្រោក​ពី​ព្រលឹម​ស្រាងនឹង​ចាត់​គេ​ផង តែ​អ្នក​រាល់​គ្នា​មិន​បាន​ស្តាប់​តាម ឬ​ផ្ទៀង​ត្រចៀក​នឹង​ស្តាប់​សោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

4 អុលឡោះ‌តាអាឡា​បាន​ចាត់​ណាពី​ទាំង​ប៉ុន្មាន​ដែល​ជា​អ្នក​បម្រើ​របស់​ទ្រង់ ឲ្យ​មក​រក​អ្នក​រាល់​គ្នា​ជា​រៀង​រហូត​មក តែ​អ្នក​រាល់​គ្នា​មិន​យក​ចិត្ត​ទុក​ដាក់​ត្រង‌ត្រាប់​ស្ដាប់​ឡើយ។

សូមមើលជំពូក ចម្លង




យេរេមា 25:4
24 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ ទ្រង់​ក៏​ចាត់​ពួក​ហោរា​ទៅ​ឯ​គេ​ដែរ ដើម្បី​នឹង​ទាញ​នាំ​គេ​មក​ឯ​ព្រះ‌យេហូវ៉ា​វិញ ឯ​ពួក​ហោរា​នោះ លោក​ក៏​ចាប់​ទោស​គេ តែ​គេ​មិន​ព្រម​ទទួល​ស្តាប់​ឡើយ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្រះបាទ​ម៉ាណា‌សេ និង​ប្រជា‌រាស្ត្រ​ទ្រង់​ដែរ តែ​គេ​មិន​ព្រម​ស្តាប់​តាម​សោះ។


ហើយ​ចំណែក​អ្នក​រាល់​គ្នា​នោះ​បាន​ប្រព្រឹត្ត​អាក្រក់ លើស​ជាង​បុព្វ‌បុរស​អ្នក​ទៅ​ទៀត ដ្បិត អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម​តែ​សេចក្ដី​រឹង​ចចេស​នៅ​ក្នុង​ចិត្ត​អាក្រក់​របស់​អ្នក​រៀង​ខ្លួន បាន​ជា​មិន​ព្រម​ស្តាប់​តាម​យើង​សោះ។


ប៉ុន្តែ គេ​មិន​បាន​ស្តាប់​តាម ឬ​ផ្ទៀង​ត្រចៀក​ឡើយ គឺ​គេ​តាំង​ចិត្ត​រឹង‌រូស មិនព្រម​ស្ដាប់ ឬ​ទទួល​សេចក្ដី​ប្រៀន‌ប្រដៅ​សោះ។


ប៉ុន្តែ គេ​ឆ្លើយ​ថា៖ ឥត​ប្រយោជន៍​ទេ ដ្បិត​យើង​រាល់​គ្នា​នឹង​ដើរ​តាម​តែ​គំនិត​របស់​យើង​ប៉ុណ្ណោះ យើង​រាល់​គ្នា​នឹង​ធ្វើ​តាម​តែ​សេចក្ដី​រឹង​ចចេស​នៃ​ចិត្ត​អាក្រក់​របស់​យើង​រៀង​ខ្លួន។


ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ មើល៍! យើង​នឹង​នាំ​គ្រប់​ទាំង​សេចក្ដី​អាក្រក់​មក​លើក្រុង​នេះ និង​អស់​ទាំង​តំបន់​នៅ​ជុំ‌វិញ ដូច​ជា​យើង​បាន​ប្រកាស​ប្រាប់​ទាស់​នឹង​គេ ពី​ព្រោះ​គេ​បាន​តាំង​ចិត្ត​រឹង‌រូស ដើម្បី​មិន​ឲ្យ​ឮ​ពាក្យ​របស់​យើង​ឡើយ។


កាល​នៅ​គ្រា​សម្បូណ៌ នោះ​យើង​បាន​និយាយ​នឹង​អ្នក​ហើយ តែ​អ្នក​ឆ្លើយ​តប​ថា៖ យើង​មិន​ស្តាប់​ទេ គឺ​បែប​យ៉ាង​នេះ ដែល​បាន​ប្រព្រឹត្ត តាំង​តែ​ពី​ក្មេង​មក គឺ​មិន​ព្រម​ស្តាប់​តាម​ពាក្យ​យើង​ឡើយ។


ចាប់​តាំង​ពី​ឆ្នាំ​ទី​ដប់​បី ក្នុង​រាជ្យ​យ៉ូសៀស​ជា​បុត្រ​អាំម៉ូន ស្តេច​យូដា ដរាប​ដល់​សព្វ​ថ្ងៃ​នេះ គឺ​រយៈ​ពេល​ម្ភៃបី​ឆ្នាំ​ហើយ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ ហើយ​ខ្ញុំ​បាន​ក្រោក​ពី​ព្រលឹម​ស្រាង​ប្រាប់​ដល់​អ្នក​រាល់​គ្នា តែ​អ្នក​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​ទេ។


ប៉ុន្តែ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ អ្នក​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​យើង​សោះ គឺ​ជា​ការ​ដែល​នាំ​ឲ្យ​យើង​ខឹង ដោយ‌សារ​ការ​ដែល​ដៃ​អ្នក​បាន​ធ្វើ ឲ្យ​យើង​បាន​ប្រទូស្ត​ដល់​អ្នក។


ឬ​ស្តាប់​តាម​ពាក្យ​របស់​ពួក​ហោរា ជា​អ្នក​បម្រើ​របស់​យើង ដែល​យើង​ចាត់​ឲ្យ​មក​ឯ​អ្នក​រាល់​គ្នា ដោយ​ក្រោក​ពី​ព្រលឹម​ស្រាង និង​ចាត់​គេ បើ​អ្នក​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​សោះ


ដោយ​ព្រោះ​គេ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ស្តាប់​ពាក្យ​របស់​យើង នេះ​ជា​ព្រះបន្ទូល​របស់​ព្រះ‌យេហូវ៉ា ដែល​យើង​បាន​ចាត់​ពួក​ហោរា ជា​អ្នក​បម្រើ​របស់​យើង​មកឯ​អ្នក​រាល់គ្នា ជា​រៀង​រហូត​មក តែ​អ្នក​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​ទេ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។


គេ​បាន​បែរ​ខ្នង​ដាក់​យើង មិន​បែរ​មុខ​ឡើយ ហើយ​ទោះ​បើ​យើង​បាន​បង្ហាត់​បង្រៀន​គេ ព្រម​ទាំង​ក្រោក​ឡើង​ពី​ព្រលឹម​ស្រាង ដើម្បី​នឹង​បង្រៀន​ក៏​ដោយ តែ​គេ​មិន​បាន​ស្តាប់​តាម និង​ទទួល​សេចក្ដី​ប្រៀន‌ប្រដៅ​សោះ។


យើង​នឹង​ដាក់​ទោស​យេហូយ៉ាគីម និង​ពូជ​ពង្ស ព្រម​ទាំង​ពួក​មហាតលិក​ទាំង​ប៉ុន្មាន ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​វា​រាល់​គ្នា ហើយ​យើង​នឹង​នាំ​អស់​ទាំង​សេចក្ដី​អាក្រក់​មក​លើ​វា​រាល់​គ្នា និង​លើ​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម ហើយ​លើ​ពួក​មនុស្ស​នៅ​ស្រុក​យូដា​ទាំង​ប៉ុន្មាន​ផង តាម​ដែល​យើង​បាន​ពោល​ទាស់​នឹង​គេ​រាល់​គ្នា​ហើយ តែ​គេ​មិន​ព្រម​ស្តាប់​តាម​សោះ។


យើង​ក៏​បាន​ដាក់​ពួក​ចាំ​យាម​ឲ្យ​ត្រួត​លើ​អ្នក​រាល់​គ្នា ឲ្យ​ប្រាប់​ថា៖ ចូរ​ប្រុង​ស្តាប់​សូរ​ត្រែ តែ​គេ​ប្រកែក​ថា៖ យើង​មិន​ព្រម​ស្តាប់​ទេ។


កុំ​ប្រព្រឹត្ត​ដូច​ជា​បុព្វ‌បុរស​របស់​ឯង​រាល់​គ្នា ដែល​ពួក​ហោរា​ពី​ដើម​បាន​ស្រែក​ប្រាប់​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​វិល​ត្រឡប់​ពី​ផ្លូវ​អាក្រក់ និង​ពី​ការប្រព្រឹត្ដ​អាក្រក់​របស់​ឯង​រាល់​គ្នា​មក​វិញ​ឥឡូវ តែ​គេ​មិន​បាន​ឮ ឬ​ស្តាប់​តាម​យើង​ទេ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។


ចូរ​ប្រយ័ត្ន ក្រែង​អ្នក​រាល់​គ្នា​មិន​ព្រម​ស្ដាប់​ព្រះ‌អង្គដែល​កំពុង​មាន​ព្រះ‌បន្ទូល ដ្បិត​ប្រសិន‌បើ​អ្នក​ទាំង​នោះ ដែល​មិន​ព្រម​ស្តាប់​តាម​អ្នក​ដែល​ទូន្មាន​គេ​នៅ​លើ​ផែនដី មិន​អាច​គេច​ផុត​ទៅ​ហើយ នោះ​ចំណង់​បើ​យើង​ដែល​មិនព្រម​ស្ដាប់​ព្រះ‌អង្គ ដែល​ទូន្មាន​ពី​ស្ថាន‌សួគ៌​មក នោះ​នឹង​រឹត​តែ​ពុំ​អាច​គេច​ផុត​យ៉ាង​ណា​ទៅទៀត!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម