Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 35:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 យើង​ក៏​បាន​ចាត់​ពួក​ហោរា​ទាំង​ប៉ុន្មាន ជា​អ្នក​បម្រើ​របស់​យើង ឲ្យ​មក​ឯ​អ្នក​ដែរ ទាំង​ក្រោក​ឡើង​ពី​ព្រលឹម​ស្រាង ដើម្បី​ចាត់​គេ ឲ្យ​ប្រាប់​ថា ចូរ​អ្នក​ទាំង​អស់​គ្នា​វិល​មក​ពី​ផ្លូវ​អាក្រក់​របស់​ខ្លួន​ឥឡូវ ហើយ​កែ​កិរិយា​របស់​អ្នក កុំ​ទៅ​តាម​ព្រះ​ដទៃ ដើម្បី​គោរព​បម្រើ​ព្រះ​ទាំង​នោះ​ឡើយ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​នៅ​ជាប់​ក្នុង​ស្រុក ដែល​យើង​បាន​ឲ្យ​ដល់​អ្នក និង​បុព្វ‌បុរស​អ្នក តែ​អ្នក​រាល់​គ្នា​មិន​បាន​ផ្ទៀង​ត្រចៀក ឬ​ស្តាប់​តាម​យើង​សោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 យើង​បាន​ចាត់​ព្យាការី​ទាំង​ប៉ុន្មាន ដែល​ជា​អ្នក​បម្រើ​របស់​យើង ឲ្យ​មក​ប្រាប់​អ្នក​រាល់​គ្នា​ជា​រៀង​រហូត​ថា: “ចូរ​ងាក​ចេញ​ពី​អំពើ​អាក្រក់ ហើយ​កែ​ប្រែ​កិរិយា‌មារយាទ​ឈប់​រត់​ទៅ​តាម​ព្រះ​ដទៃ ដើម្បី​គោរព​ថ្វាយ‌បង្គំ​ព្រះ​ទាំង​នោះ​ទៀត ទើប​អ្នក​រាល់​គ្នា​អាច​រស់​នៅ​លើ​ទឹក​ដី​ដែល​យើង​បាន​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា និង​បុព្វបុរស​របស់​អ្នក​រាល់​គ្នា”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 អញ​ក៏​បាន​ចាត់​ពួក​ហោរា​ទាំង​ប៉ុន្មាន ជា​អ្នក​បំរើ​អញ ឲ្យ​មក​ឯ​ឯង​ដែរ ទាំង​ក្រោក​ឡើង​ពី​ព្រលឹម​ស្រាង ដើម្បី​នឹង​ចាត់​គេ​ផង ឲ្យ​ប្រាប់​ថា ចូរ​ឲ្យ​ឯង​ទាំង​អស់​គ្នា​វិល​មក​ពី​ផ្លូវ​អាក្រក់​របស់​ខ្លួន​ឥឡូវ ហើយ​កែ​កិរិយា​របស់​ឯង​ផង កុំ​ឲ្យ​ទៅ​តាម​ព្រះ​ដទៃ ដើម្បី​គោរព​ដល់​វា​នោះ​ឡើយ នោះ​ឯង​រាល់​គ្នា​នឹង​បាន​នៅ​ជាប់​ក្នុង​ស្រុក ដែល​អញ​បាន​ឲ្យ​ដល់​ឯង នឹង​ពួក​ព្ធយុ‌កោ​ឯង តែ​ឯង​រាល់​គ្នា​មិន​បាន​ផ្ទៀង​ត្រចៀក ឬ​ស្តាប់​តាម​អញ​សោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

15 យើង​បាន​ចាត់​ណាពី​ទាំង​ប៉ុន្មាន ដែល​ជា​អ្នក​បម្រើ​របស់​យើង ឲ្យ​មក​ប្រាប់​អ្នក​រាល់​គ្នា​ជា​រៀង​រហូត​ថា: “ចូរ​ងាក​ចេញ​ពី​អំពើ​អាក្រក់ ហើយ​កែ​ប្រែ​កិរិយា‌មារយាទ​ឈប់​រត់​ទៅ​តាម​ព្រះ​ដទៃ ដើម្បី​គោរព​ថ្វាយ‌បង្គំ​ព្រះ​ទាំង​នោះ​ទៀត ទើប​អ្នក​រាល់​គ្នា​អាច​រស់​នៅ​លើ​ទឹក​ដី​ដែល​យើង​បាន​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា និង​បុព្វបុរស​របស់​អ្នក​រាល់​គ្នា”។

សូមមើលជំពូក ចម្លង




យេរេមា 35:15
31 ការដាក់ឲ្យឆ្លើយតបគ្នា  

មិន​ត្រូវ​មាន​ព្រះ​ណា​ផ្សេង​នៅ​ចំពោះ យើង​ឡើយ។


តែ​គេ​មិន​បាន​ស្តាប់​តាម​ទេ ក៏​មិន​បាន​ផ្ទៀង​ត្រចៀក​ផង គឺ​បាន​ប្រព្រឹត្ត​តាម​តែ​សេចក្ដី​រឹង​ចចេស​នៅ​ក្នុង​ចិត្ត​អាក្រក់​របស់​គេ​រៀង​ខ្លួន​វិញ ហេតុ​នោះ យើង​បាន​នាំ​គ្រប់​ទាំង​ពាក្យ​នៃ​សេចក្ដី​សញ្ញា​នេះ​មក​លើ​គេ គឺ​ជា​សេចក្ដី​ដែល​យើង​បាន​បង្គាប់​ឲ្យ​គេ​ប្រព្រឹត្ត​តាម តែ​គេ​មិន​បាន​ប្រព្រឹត្ត​តាម​សោះ»។


ឯ​ជន​ជាតិ​អាក្រក់​នេះ​ដែល​មិន​ព្រម​ស្តាប់​តាម​ពាក្យ​យើង ជា​ពួក​អ្នក​ដែល​ដើរ​តាម​តែ​សេចក្ដី​រឹង​ចចេស នៅ​ក្នុង​ចិត្ត​របស់​ខ្លួន​គេ និង​ទៅ​តាម​ព្រះ​ដទៃ ដើម្បី​គោរព​បម្រើ ហើយ​ថ្វាយ‌បង្គំ​ព្រះ​ទាំង​នោះ គេ​នឹង​បាន​ដូច​ជា​សំពត់​ក្រវាត់​នេះ ដែល​ឥត​មាន​ប្រយោជន៍​អ្វី​ទៀត


ដូច្នេះ ចូរ​ប្រាប់​ដល់​មនុស្ស​នៅ​ស្រុក​យូដា និង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​ឥឡូវ​នេះ​ថា៖ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ មើល៍! យើង​កំពុង​តែ​ឡោម‌ព័ទ្ធ​អ្នក​រាល់​គ្នា​ជុំ‌វិញ ដោយ​ការ​អាក្រក់ ហើយ​ក៏​មាន​គំនិត​ទាស់​នឹង​អ្នក​ដែរ ដូច្នេះ ចូរ​វិល​ពី​ផ្លូវ​អាក្រក់​របស់​អ្នក​រៀង​ខ្លួន ហើយ​កែ​ប្រែ​ផ្លូវ​ប្រព្រឹត្ត និង​កិរិយា​របស់​អ្នក​ឡើង​វិញ​ឥឡូវ​ចុះ។


ដ្បិត​ប្រសិន‌បើ​អ្នក​រាល់​គ្នា​ពិត​ជា​ធ្វើ​តាម​ពាក្យ​នេះ នោះ​នឹង​មាន​ស្តេច​ដែល​គង់​លើ​បល្ល័ង្ក​ដាវីឌ​ជិះ​រាជ‌រថ និង​សេះ​យាង​ចូល​តាម​ទ្វារ​នេះ ព្រម​ទាំង​ពួក​មហាតលិក និង​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ផង។


ប្រសិន​បើ​គេ​គ្រាន់​តែ​ឈរ​នៅ​ក្នុង​ពួក​ប្រឹក្សា​របស់​យើង នោះ​គេ​នឹង​ប្រាប់​ឲ្យ​ប្រជា‌រាស្ត្រ​របស់​យើង ស្តាប់​ពាក្យ​របស់​យើង​ហើយ ព្រម​ទាំង​បំបែរ​គេ​ចេញ​ពី​ផ្លូវ​អាក្រក់ និង​ពី​អំពើ​ដ៏​លាមក​ដែល​ប្រព្រឹត្ត​រៀង​ខ្លួន។


ព្រះ‌យេហូវ៉ា​បាន​ចាត់​ពួក​ហោរា​ទាំង​ប៉ុន្មាន ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ឲ្យ​មករក​អ្នក​រាល់​គ្នា​ដែរ គឺ​បាន​ក្រោក​ពី​ព្រលឹម​ស្រាង​ចាត់​គេ​មក តែ​អ្នក​រាល់​គ្នា​មិន​បាន​ស្តាប់​តាម ឬ​ផ្ទៀង​ត្រចៀក​ស្តាប់​សោះ


ដូច្នេះ ចូរ​ផ្លាស់​ប្ដូរ​គំនិត និង​កិរិយា​របស់​អ្នក​រាល់​គ្នា​ឥឡូវ ហើយ​ស្តាប់​តាម​ព្រះ‌បន្ទូល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ចុះ នោះ​ព្រះ‌យេហូវ៉ា​នឹង​ប្រែ​គំនិត​ចេញ​ពី​សេចក្ដី​អាក្រក់ ដែល​ព្រះ‌អង្គ​បាន​ប្រកាស​ទាស់​នឹង​អ្នក​រាល់​គ្នា​វិញ។


ឬ​ស្តាប់​តាម​ពាក្យ​របស់​ពួក​ហោរា ជា​អ្នក​បម្រើ​របស់​យើង ដែល​យើង​ចាត់​ឲ្យ​មក​ឯ​អ្នក​រាល់​គ្នា ដោយ​ក្រោក​ពី​ព្រលឹម​ស្រាង និង​ចាត់​គេ បើ​អ្នក​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​សោះ


ដោយ​ព្រោះ​គេ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ស្តាប់​ពាក្យ​របស់​យើង នេះ​ជា​ព្រះបន្ទូល​របស់​ព្រះ‌យេហូវ៉ា ដែល​យើង​បាន​ចាត់​ពួក​ហោរា ជា​អ្នក​បម្រើ​របស់​យើង​មកឯ​អ្នក​រាល់គ្នា ជា​រៀង​រហូត​មក តែ​អ្នក​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​ទេ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «ឱ​ពួក​ក្មេងៗ​ដែល​រា​ថយ​អើយ ចូរ​វិល​មក​វិញ​ចុះ ដ្បិត​យើង​ជា​ប្ដី​ដល់​អ្នក​រាល់​គ្នា​ហើយ យើង​នឹង​យក​អ្នក​រាល់​គ្នា ម្នាក់​ពី​ក្រុងមួយ ហើយ​ពីរ​នាក់​ពី​កុល‌សម្ព័ន្ធ​មួយ នាំ​ត្រឡប់​ទៅ​ក្រុង​ស៊ីយ៉ូន​វិញ។


គេ​បាន​បែរ​ខ្នង​ដាក់​យើង មិន​បែរ​មុខ​ឡើយ ហើយ​ទោះ​បើ​យើង​បាន​បង្ហាត់​បង្រៀន​គេ ព្រម​ទាំង​ក្រោក​ឡើង​ពី​ព្រលឹម​ស្រាង ដើម្បី​នឹង​បង្រៀន​ក៏​ដោយ តែ​គេ​មិន​បាន​ស្តាប់​តាម និង​ទទួល​សេចក្ដី​ប្រៀន‌ប្រដៅ​សោះ។


លុះ​ផុត​ប្រាំពីរ​ឆ្នាំ​ហើយ នោះ​អ្នក​រាល់​គ្នា​ត្រូវ​លែង​បង‌ប្អូន​អ្នក ជា​សាសន៍​ហេព្រើរ​ដែល​បាន​លក់​ខ្លួន​ដល់​អ្នក ហើយ​បាន​បម្រើ​អ្នក​អស់​ប្រាំមួយ​ឆ្នាំ គឺ​អ្នក​ត្រូវ​លែង​គេ​ឲ្យ​រួច​ចេញ​ពី​អ្នក​ទៅ។ ប៉ុន្តែ បុព្វ‌បុរស​អ្នក​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​យើង​ទេ ក៏​មិន​បាន​ផ្ទៀង​ត្រចៀក​ផង។


ប្រហែល​ជា​ពួក​វង្ស​យូដា​នឹង​ស្តាប់​អស់​ទាំង​សេចក្ដី​អាក្រក់ ដែល​យើង​សម្រេច​នឹង​ធ្វើ​ដល់​គេ​ទេ​ដឹង ប្រយោជន៍​ឲ្យ​គេ​បាន​វិល​មក​ពី​ផ្លូវ​អាក្រក់​របស់​គេ​រៀង​ខ្លួន ដើម្បី​ឲ្យ​យើង​បាន​អត់​ទោស​ចំពោះ​អំពើ​ទុច្ចរិត និង​អំពើ​បាប​របស់​គេ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «បើ​អ្នក​រាល់​គ្នា​វិល​មក​វិញ ឱ​ពួក​អ៊ីស្រា‌អែល​អើយ បើ​អ្នក​មក​រក​យើង ហើយ​លះ‌បង់​អំពើ​គួរ​ស្អប់​ខ្ពើម ចេញ​ពី​មុខ​យើង នោះ​អ្នក​រាល់​គ្នា​មិន​ត្រូវ​បំបរ‌បង់​ទេ


ឱ​ក្រុង​យេរូ‌សាឡិម​អើយ ចូរ​លាង​ចិត្ត​អ្នក​ឲ្យ​ជ្រះ​ចេញ​ពី​អំពើ​ទុច្ចរិត ដើម្បី​ឲ្យ​អ្នក​បាន​សង្គ្រោះ តើ​គំនិត​អាក្រក់​នឹង​ចេះ​តែ​នៅ​ជាប់​ក្នុង​ចិត្ត​ខ្លួន ដល់​កាល​ណា​ទៀត។


អ្នក​ណា​ដែល​ស្តាប់​អ្នក​រាល់​គ្នា អ្នកនោះ​ស្តាប់​ខ្ញុំ តែ​អ្នក​ណា​ដែល​មើល​ងាយ​អ្នក​រាល់​គ្នា អ្នក​នោះ​ក៏​មើល​ងាយ​ខ្ញុំដែរ ហើយ​អ្នក​ណា​ដែល​មើល​ងាយ​ខ្ញុំ អ្នក​នោះ​មើល​ងាយ​ដល់​ព្រះ ដែល​ចាត់​ខ្ញុំ​ឲ្យ​មក។


គឺ​ទូល​បង្គំ​បាន​ប្រាប់​អស់​អ្នក​ដែល​នៅ​ក្រុង​ដាម៉ាស​មុន​គេ បន្ទាប់មក នៅ​ក្រុង​យេរូ‌សាឡិម និង​ស្រុក​យូដា​ទាំង​មូល ហើយ​ដល់​សាសន៍​ដទៃ​ដែរ ដើម្បី​ឲ្យ​គេ​ប្រែ​ចិត្ត ហើយ​ងាក​បែរ​មក​រក​ព្រះ ទាំង​ប្រព្រឹត្ត​អំពើដែល​បង្ហាញ​ពី​ការ​ប្រែ​ចិត្ត​ផង។


ដោយ​ស្រឡាញ់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ស្តាប់​តាម​ព្រះ‌សូរ​សៀងរបស់​ព្រះ‌អង្គ ហើយ​នៅ​ជាប់​នឹង​ព្រះ‌អង្គ​ត​ទៅ ដ្បិត​គឺ​ព្រះ‌អង្គ​ហើយ​ជា​ជីវិត និង​ជា​អាយុ​យឺន​យូរ​ដល់​អ្នក ដើម្បី​ឲ្យ​អ្នក​បាន​រស់​នៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​បាន​ស្បថ​នឹង​លោក​អ័ប្រា‌ហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប ជា​បុព្វ​បុរស​របស់​អ្នក ថា​នឹង​ប្រទាន​ដល់​ពួក​លោក»។


មិន​ត្រូវ​ទៅ​តាម​ព្រះ​ឯ​ណា​ទៀត ក្នុង​ពួក​ព្រះ​របស់​សាសន៍​ទាំង​ឡាយ​ដែល​នៅ​ជុំ‌វិញ​អ្នក​ឡើយ


ដូច្នេះ អ្នក​ណា​ដែល​បដិសេធ​សេចក្តី​នេះ អ្នក​នោះ​មិន​មែន​បដិសេធ​មនុស្ស​ទេ គឺ​បដិសេធ​ព្រះ ដែល​បាន​ប្រទាន​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ‌អង្គ មក​អ្នក​រាល់​គ្នា​នោះ​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម