អេសាវពោលទៅកាន់យ៉ាកុបថា៖ «សូមចែកសម្លក្រហមខ្លះឲ្យបងហូបផង ដ្បិតបងហេវខ្លាំងណាស់!» (ហេតុនេះហើយបានជាគេហៅឈ្មោះគាត់ថា "អេដុម" )។
យេរេមា 49:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពីសាសន៍អេដុម។ ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គមានព្រះបន្ទូលដូច្នេះថា៖ «តើគ្មានប្រាជ្ញានៅក្នុងក្រុងថេម៉ានទៀតទេឬ? តើសេចក្ដីប្រឹក្សាបានសូន្យបាត់ពីពួកមនុស្សឆ្លៀវឆ្លាតឬ? តើប្រាជ្ញារបស់គេបានរលាយបាត់ទៅហើយឬ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នេះជាព្រះបន្ទូលស្ដីអំពីស្រុកអេដុម។ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «តើនៅក្រុងថេម៉ានលែងមានប្រាជ្ញាហើយឬ? តើប្រជាជននៅក្រុងនេះបាត់បង់ គំនិតយោបល់អស់ហើយឬ? តើពួកគេអាប់ប្រាជ្ញាឬ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីសាសន៍អេដំម។ ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលដូច្នេះថា តើគ្មានប្រាជ្ញានៅក្នុងក្រុងថេម៉ានទៀតទេឬ តើសេចក្ដីប្រឹក្សាបានសូន្យបាត់ពីពួកមនុស្សឆ្លៀវឆ្លាតឬអី តើប្រាជ្ញារបស់គេបានរលាយបាត់ទៅឬ អាល់គីតាប នេះជាបន្ទូលស្ដីអំពីស្រុកអេដុម។ អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា៖ «តើនៅក្រុងថេម៉ានលែងមានប្រាជ្ញាហើយឬ? តើប្រជាជននៅក្រុងនេះបាត់បង់ គំនិតយោបល់អស់ហើយឬ? តើពួកគេអាប់ប្រាជ្ញាឬ? |
អេសាវពោលទៅកាន់យ៉ាកុបថា៖ «សូមចែកសម្លក្រហមខ្លះឲ្យបងហូបផង ដ្បិតបងហេវខ្លាំងណាស់!» (ហេតុនេះហើយបានជាគេហៅឈ្មោះគាត់ថា "អេដុម" )។
អេសាវក៏ស្អប់លោកយ៉ាកុប ដោយព្រោះពរដែលឪពុកបានឲ្យ ហើយគាត់គិតក្នុងចិត្តថា៖ «ថ្ងៃកាន់ទុក្ខឪពុករបស់អញជិតដល់ហើយ ពេលនោះ អញនឹងសម្លាប់យ៉ាកុបចោល»។
លោកយ៉ាកុបចាត់ពួកអ្នកនាំសារឲ្យទៅមុន ដើម្បីជួបលោកអេសាវជាបង នៅស្រុកសៀរ ក្នុងទឹកដីអេដុម
នេះជាពូជអំបូរ របស់កូនចៅលោកអេសាវ។ កូនចៅរបស់អេលីផាស ជាកូនច្បងរបស់លោកអេសាវ មានថេម៉ាន អូម៉ារ សេផូរ កេណាស
ព្រះបាទយ៉ូបាប់សុគតទៅ រួចព្រះបាទហ៊ូសាមពីស្រុកពួកថេម៉ាន បានឡើងគ្រងរាជ្យជំនួស។
ពេលមិត្តភក្ដិបីនាក់របស់លោកយ៉ូប បានឮនិយាយពីសេចក្ដីអាក្រក់ ដែលកើតដល់លោកនោះ គេក៏មកពីលំនៅរបស់គេរៀងខ្លួន គឺអេលីផាស ជាសាសន៍ថេម៉ាន ប៊ីលដាឌ ជាសាសន៍ស៊ូអា និងសូផារ ជាសាសន៍ណាអាម៉ា គេសន្មតគ្នាមករួមទុក្ខជាមួយ ហើយជួយឲ្យលោកក្សាន្តចាកទុក្ខ។
៙ ឱព្រះយេហូវ៉ាអើយ សូមនឹកចាំពីពួកអេដុម នៅថ្ងៃដែលក្រុងយេរូសាឡិមដួលរលំ គេពោលថា៖ «ចូររំលំវា ចូររំលំវាទៅ រំលំវាឲ្យដល់គ្រឹះទៅ!»
នេះសេចក្ដីទំនាយយ៉ាងធ្ងន់ ពីដំណើរពួកឌូម៉ា។ មានម្នាក់នៅស្រុកសៀរស្រែកមករកខ្ញុំថា៖ អ្នកយាមអើយ តើយប់យ៉ាងណាទៅ? អ្នកយាមអើយ តើយប់យ៉ាងណាទៅ?
ហេតុនោះ យើងនឹងធ្វើការមួយយ៉ាងអស្ចារ្យ នៅកណ្ដាលសាសន៍នេះទៀត ជាការអស្ចារ្យ ហើយចំឡែក នោះប្រាជ្ញានៃពួកអ្នកប្រាជ្ញរបស់គេនឹងត្រូវសាបសូន្យទៅ ហើយយោបល់នៃពួកវាងវៃរបស់នឹងត្រូវបិទបាំងដែរ។
ព្រះយេហូវ៉ាមានព្រះបន្ទូលទាស់នឹងអស់អ្នកជិតខាងដ៏អាក្រក់របស់ខ្ញុំថា៖ ពួកអ្នកដែលប៉ះពាល់មត៌កដែលយើងបានចែកឲ្យពួកអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង នោះមើល៍ យើងនឹងដករំលើងគេចេញពីស្រុកទៅ ហើយនឹងដករំលើងពួកវង្សយូដាចេញពីកណ្ដាលគេដែរ។
ពេលនោះ គេបបួលគ្នាថា៖ មក! យើងរៀបផែនការទាស់នឹងយេរេមា ដ្បិតក្រឹត្យវិន័យនឹងមិនដែលសូន្យបាត់ពីពួកសង្ឃ ឬសេចក្ដីប្រឹក្សាពីពួកអ្នកប្រាជ្ញ ឬព្រះបន្ទូលពីពួកហោរាឡើយ។ មក! យើងនាំគ្នាវាយគាត់ដោយអណ្ដាត ហើយកុំយកចិត្តទុកដាក់ស្តាប់តាមពាក្យណារបស់គាត់ឡើយ។
យើងនឹងចាត់ទៅនាំយកអស់ទាំងពួកគ្រួនៅស្រុកខាងជើង និងនេប៊ូក្នេសា ស្តេចបាប៊ីឡូន ជាអ្នកបម្រើរបស់យើងមក។ ព្រះយេហូវ៉ាមានព្រះបន្ទូលទៀតថា៖ យើងនឹងនាំគេមកទាស់នឹងស្រុកនេះ និងពួកអ្នកនៅក្នុងស្រុក ហើយទាស់នឹងសាសន៍ទាំងប៉ុន្មាននៅជុំវិញផង យើងនឹងបំផ្លាញពួកអ្នកស្រុកនេះឲ្យអស់រលីង ព្រមទាំងធ្វើឲ្យទៅជាទីស្រឡាំងកាំង ជាទីដែលគេហួសចិត្ត ហើយជាទីខូចបង់នៅអស់កល្បជានិច្ច។
ដូច្នេះ ចូរស្តាប់សេចក្ដីប្រឹក្សានៃព្រះយេហូវ៉ា ដែលព្រះអង្គបានសម្រេចទាស់នឹងស្រុកអេដុម និងតម្រិះដែលព្រះអង្គបានគិតទាស់នឹងពួកអ្នកនៅក្រុងថេម៉ាន គឺថា ពួកតូចបំផុតក្នុងហ្វូងនឹងអូសគេចេញ ទាំងឲ្យទីលំនៅរបស់គេទៅជាស្ងាត់ច្រៀបពីលើគេ។
ពួកអ្នកប្រាជ្ញត្រូវខ្មាស ត្រូវស្រយុតចិត្ត ហើយចាប់បាន គេបានបោះបង់ព្រះបន្ទូលនៃព្រះយេហូវ៉ា ដូច្នេះ តើគេមានប្រាជ្ញាអ្វីនៅក្នុងខ្លួន?
ឱកូនស្រីស្រុកអេដុម ជាអ្នកដែលអាស្រ័យនៅស្រុកអ៊ូសអើយ ចូរមានចិត្តរីករាយ ហើយសប្បាយឡើង ពែងនេះនឹងឆ្លងដល់នាងដែរ នាងនឹងស្រវឹង ហើយនៅខ្លួនទទេ។
អេដុមក៏នៅទីនោះ ព្រមទាំងពួកស្តេច និងពួកចៅហ្វាយវាផង ជាពួកអ្នកដែលទោះបើខ្លាំងពូកែក៏ដោយ គង់តែត្រូវដេកនៅជាមួយពួកអ្នកដែលស្លាប់ដោយដាវដែរ គេត្រូវដេកនៅជាមួយពួកដែលមិនទទួលកាត់ស្បែក ហើយជាមួយពួកអ្នកដែលចុះទៅក្នុងជង្ហុកធំ។
ស្ដេចនោះនឹងចូលទៅក្នុងស្រុកដ៏រុងរឿង ហើយសាសន៍ជាច្រើននឹងត្រូវដួលចុះ តែសាសន៍ទាំងនេះនឹងបានរួចពីកណ្ដាប់ដៃរបស់ស្ដេច គឺសាសន៍អេដុម ម៉ូអាប់ ព្រមទាំងពួកមេដឹកនាំសំខាន់ៗក្នុងកូនចៅអាំម៉ូន។
ស្រុកអេស៊ីព្ទនឹងទៅជាស្ងាត់ច្រៀប ហើយស្រុកអេដុមនឹងទៅជាទីរហោស្ថាន ព្រោះតែអំពើឃោរឃៅដែលគេ បានប្រព្រឹត្តចំពោះប្រជាជនយូដា ដ្បិតគេបានកម្ចាយឈាមមនុស្សស្លូតត្រង់ នៅក្នុងស្រុករបស់គេ។
ព្រះយាងមកពីថេម៉ាន គឺព្រះដ៏បរិសុទ្ធទ្រង់យាងមកពី ភ្នំប៉ារ៉ាន-បង្អង់- សិរីល្អព្រះអង្គបិទបាំងផ្ទៃមេឃ ហើយផែនដីបានពេញដោយសេចក្ដីសរសើរដល់ព្រះអង្គ
មិនត្រូវស្អប់ខ្ពើមសាសន៍អេដុមណាមួយឡើយ ដ្បិតគេជាបងប្អូនរបស់អ្នក ក៏មិនត្រូវស្អប់ខ្ពើមសាសន៍អេស៊ីព្ទណាមួយដែរ ដ្បិតពីដើម អ្នកជាពួកអ្នកប្រទេសក្រៅដែលស្នាក់នៅក្នុងស្រុករបស់គេ។