យេរេមា 49:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤7 ពីសាសន៍អេដំម។ ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលដូច្នេះថា តើគ្មានប្រាជ្ញានៅក្នុងក្រុងថេម៉ានទៀតទេឬ តើសេចក្ដីប្រឹក្សាបានសូន្យបាត់ពីពួកមនុស្សឆ្លៀវឆ្លាតឬអី តើប្រាជ្ញារបស់គេបានរលាយបាត់ទៅឬ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦7 ពីសាសន៍អេដុម។ ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គមានព្រះបន្ទូលដូច្នេះថា៖ «តើគ្មានប្រាជ្ញានៅក្នុងក្រុងថេម៉ានទៀតទេឬ? តើសេចក្ដីប្រឹក្សាបានសូន្យបាត់ពីពួកមនុស្សឆ្លៀវឆ្លាតឬ? តើប្រាជ្ញារបស់គេបានរលាយបាត់ទៅហើយឬ? សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥7 នេះជាព្រះបន្ទូលស្ដីអំពីស្រុកអេដុម។ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «តើនៅក្រុងថេម៉ានលែងមានប្រាជ្ញាហើយឬ? តើប្រជាជននៅក្រុងនេះបាត់បង់ គំនិតយោបល់អស់ហើយឬ? តើពួកគេអាប់ប្រាជ្ញាឬ? សូមមើលជំពូកអាល់គីតាប7 នេះជាបន្ទូលស្ដីអំពីស្រុកអេដុម។ អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា៖ «តើនៅក្រុងថេម៉ានលែងមានប្រាជ្ញាហើយឬ? តើប្រជាជននៅក្រុងនេះបាត់បង់ គំនិតយោបល់អស់ហើយឬ? តើពួកគេអាប់ប្រាជ្ញាឬ? សូមមើលជំពូក |
នោះមើល អញនឹងចាត់ទៅនាំយកអស់ទាំងពួកគ្រួនៅស្រុកខាងជើង នឹងនេប៊ូក្នេសា ស្តេចបាប៊ីឡូន ជាអ្នកបំរើរបស់អញមក ព្រះយេហូវ៉ា ទ្រង់មានបន្ទូលថា អញនឹងនាំគេមកទាស់នឹងស្រុកនេះ នឹងពួកអ្នកនៅក្នុងស្រុក ហើយទាស់នឹងសាសន៍ទាំងប៉ុន្មាននៅជុំវិញផង អញនឹងបំផ្លាញពួកស្រុកនេះអស់រលីង ព្រមទាំងធ្វើឲ្យទៅជាទីស្រឡាំងកាំង ជាទីដែលគេធ្វើស៊ីសស៊ូសឲ្យ ហើយជាទីខូចបង់នៅអស់កល្បជានិច្ច