Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 2:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ពេល​មិត្ត​ភក្ដិ​បី​នាក់​របស់​លោក​យ៉ូប បាន​ឮ​និយាយ​ពី​សេចក្ដី​អាក្រក់ ដែល​កើត​ដល់​លោក​នោះ គេ​ក៏​មក​ពី​លំនៅ​របស់​គេ​រៀង​ខ្លួន គឺ​អេលី‌ផាស ជា​សាសន៍​ថេម៉ាន ប៊ីល‌ដាឌ ជា​សាសន៍​ស៊ូអា និង​សូផារ ជា​សាសន៍​ណាអា‌ម៉ា គេ​សន្មត​គ្នា​មក​រួម​ទុក្ខ​ជា‌មួយ ហើយ​ជួយ​ឲ្យ​លោក​ក្សាន្ត​ចាក​ទុក្ខ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 មិត្ត‌ភក្ដិ​បី​នាក់​របស់​លោក​យ៉ូប បាន​ឮ​ដំណឹង​ពី​ទុក្ខ​វេទនា​ដែល​កើត​មាន​ចំពោះ​លោក ពួក​គេ​ចាក​ចេញ​ពី​ស្រុក​រៀងៗ​ខ្លួន ដោយ​មូល​មតិ​គ្នា​ទៅ​រំលែក​ទុក្ខ និង​ជួយ​លើក​ទឹក​ចិត្ត​លោក។ អ្នក​ទាំង​នោះ គឺ​លោក​អេលី‌ផាស​ជា​អ្នក​ស្រុក​ថេម៉ាន លោក​ប៊ីល‌ដាដ​ជា​អ្នក​ស្រុក​ស៊ូអា និង​លោក​សូផារ​ជា​អ្នក​ស្រុក​ណា‌អាម៉ា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 រីឯ​មិត្រ​សំឡាញ់​របស់​យ៉ូប​ទាំង​៣​នាក់ កាល​បាន​ឮ​និយាយ​ពី​សេចក្ដី​អាក្រក់​ទាំង​នោះ ដែល​កើត​ដល់​លោក នោះ​គេ​ក៏​មក​ពី​លំនៅ​របស់​គេ​រៀង​ខ្លួន គឺ​អេលី‌ផាស ជា​សាសន៍​ថេម៉ាន​១ ប៊ីល‌ដាឌ ជា​សាសន៍​ស៊ូអា​១ នឹង​សូផារ ជា​សាសន៍​ន៉ាអាម៉ា​១ គេ​សន្មត​គ្នា​នឹង​មក​រួម​ទុក្ខ​ជា​មួយ ហើយ​ជួយ​ឲ្យ​លោក​ក្សាន្ត​ចាក​ទុក្ខ

សូមមើលជំពូក ចម្លង

អាល់គីតាប

11 មិត្ត‌ភក្ដិ​បី​នាក់​របស់​អៃយ៉ូប បាន​ឮ​ដំណឹង​ពី​ទុក្ខ​វេទនា​ដែល​កើត​មាន​ចំពោះ​គាត់ ពួក​គេ​ចាក​ចេញ​ពី​ស្រុក​រៀងៗ​ខ្លួន ដោយ​មូល​មតិ​គ្នា​ទៅ​រំលែក​ទុក្ខ និង​ជួយ​លើក​ទឹក​ចិត្ត​គាត់។ អ្នក​ទាំង​នោះ គឺ​លោក​អេលី‌ផាស​ជា​អ្នក​ស្រុក​ថេម៉ាន លោក​ប៊ីល‌ដាដ​ជា​អ្នក​ស្រុក​ស៊ូអា និង​លោក​សូផារ​ជា​អ្នក​ស្រុក​ណា‌អាម៉ា។

សូមមើលជំពូក ចម្លង




យ៉ូប 2:11
34 ការដាក់ឲ្យឆ្លើយតបគ្នា  

កូន​ដែល​នាង​បាន​បង្កើត​ឲ្យ​លោក​អ័ប្រា‌ហាំ គឺ​សីមរ៉ាន យ៉ុកសាន មីដាន ម៉ាឌាន អ៊ីសបាក់ និង​ស៊ូអា។


កូន​ចៅ​របស់​អេលី‌ផាស គឺ​ថេម៉ាន អូម៉ារ សេផូរ កាថាម និង​កេណាស។


នេះ​ជា​ពូជ​អំបូរ របស់​កូន​ចៅលោក​អេសាវ។ កូន​ចៅ​របស់​អេលី‌ផាស ជា​កូន​ច្បង​របស់​លោក​អេសាវ មាន​ថេម៉ាន អូម៉ារ សេផូរ កេណាស


ព្រះ​បាទ​យ៉ូបាប់​សុគត​ទៅ រួច​ព្រះ​បាទ​ហ៊ូសាម​ពី​ស្រុក​ពួក​ថេម៉ាន បាន​ឡើង​គ្រង​រាជ្យ​ជំនួស។


កូន​ប្រុស​កូន​ស្រី​របស់​លោក​ទាំង​ប៉ុន្មាន​ក៏​នាំ​គ្នា​ជួយ​សម្រាល​ទុក្ខ​លោក តែ​លោក​មិន​ព្រម​ឲ្យ​អ្នក​ណា​មកសម្រាល​ទុក្ខ​ឡើយ។ លោក​មាន​ប្រសាសន៍​ថា៖ «ពុក​នឹង​ចុះ​ទៅ​ជួប​កូន​នៅ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ទាំង​កាន់​ទុក្ខ!» ហើយ​លោក​ក៏​យំ​សោក​នឹង​កូន។


ឯ​កូន​របស់​កិទូរ៉ា ជា​ប្រពន្ធ​ចុង​របស់​លោក​អ័ប្រា‌ហាំ នាង​បង្កើត​បាន​ស៊ីម‌រ៉ាន យ៉ុក‌សាន មីដាន ម៉ាឌាន អ៊ីស‌បាក់ និង​ស៊ូអា ឯ​កូន​របស់​យ៉ុក‌សាន គឺ​សេបា និង​ដេដាន់។


ពេល​យ៉ូបាប់​សុគត​ទៅ ព្រះបាទ​ហ៊ូសាម ពី​ស្រុក​សាសន៍​ថេម៉ាន បាន​ឡើង​សោយ‌រាជ្យ​ជំនួស។


ឯ​អេប្រាអិម​ជា​ឪពុក ក៏​កាន់​ទុក្ខ​ជា​យូរ​ថ្ងៃ ហើយ​ពួក​បង‌ប្អូន​ក៏​មក​ជួយ​រំដោះ​ទុក្ខ


ពេល​នោះ សូផារ ជា​សាសន៍​ណាអា‌ម៉ា ឆ្លើយ​ឡើង​ថា៖


ឯ​អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​អ្នក បង្កើត​សេចក្ដី​កំភូត​ទទេ អ្នក​រាល់​គ្នា​ជា​គ្រូ​ពេទ្យ​ឥត​ប្រយោជន៍​ទាំង​អស់។


អេលី‌ផាស សាសន៍​ថេម៉ាន ឆ្លើយ​ឡើង​ថា៖


«ខ្ញុំ​បាន​ឮ​សេចក្ដី​យ៉ាង​នោះ​ជា​ច្រើន​ហើយ អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​អ្នក​កម្សាន្ត​ចិត្ត ដែល​នាំ​ឲ្យ​ល្វើយ​វិញ។


ឯ​ពួក​មិត្ត​របស់​ខ្ញុំ គេ​ឡក‌ឡឺយ​ដាក់​ខ្ញុំ ខ្ញុំ​ស្រក់​ទឹក​ភ្នែក​នៅ​ចំពោះ​ព្រះ


បន្ទាប់​មក ប៊ីលដាឌ សាសន៍​ស៊ូអា ក៏​ឆ្លើយ​ឡើង​ថា៖


ពួក​មិត្ត​សម្លាញ់​ជិត‌ស្និទ្ធ​ក៏​ខ្ពើម​ឆ្អើម​ខ្ញុំ ហើយ​ទាំង​ពួក​អ្នក​ដែល​ខ្ញុំ​បាន​ស្រឡាញ់​ថ្នម ក៏​ប្រែ​ជា​ទាស់​នឹង​ខ្ញុំ​វិញ។


ឱ​អ្នក​រាល់​គ្នា ជា​សម្លាញ់​ខ្ញុំ​អើយ សូម​អាណិត​ខ្ញុំ សូម​អាណិត​ខ្ញុំ​ផង ដ្បិត​ព្រះ‌ហស្ត​នៃ​ព្រះ​បាន​ពាល់​ខ្ញុំ​ហើយ


អេលី‌ផាស ជា​សាសន៍​ថេម៉ាន បាន​ឆ្លើយ​តប​ថា៖


គ្រា​នោះ ពួក​បង‌ប្អូន​ប្រុស​ស្រី​របស់​លោក និង​អ្នក​ទាំង​ប៉ុន្មាន​ដែល​លោក​បាន​ស្គាល់​កាល​ពី​ដើម គេ​មក​សួរ​លោក ក៏​បរិ‌ភោគ​នៅ​ក្នុង​ផ្ទះ​ជា‌មួយ​លោក គេ​សម្ដែង​សេចក្ដី​អាសូរ​ដល់​លោក ហើយ​ក៏​ជួយ​កម្សាន្ត​ចិត្ត​ពី​គ្រប់​ទាំង​ការ​អាក្រក់ ដែល​ព្រះ‌យេហូវ៉ា​បាន​ឲ្យ​កើត​ដល់​លោក គ្រប់​គ្នា​ក៏​ឲ្យ​ប្រាក់​មួយ​ដួង និង​កងមាស​មួយ​វង់ៗ​ដល់​លោក។


ក្រោយ​ដែល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ពាក្យ​ទាំង​នេះ​ដល់​លោក​យ៉ូប​ហើយ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដល់​អេលី‌ផាស ជា​សាសន៍​ថេម៉ាន​ថា៖ «យើង​មាន​កំហឹង​នឹង​ឯង​ហើយ ព្រម​ទាំង​គូ​កន​ឯង​ទាំង​ពីរ​នេះ​ដែរ ដ្បិត​អ្នក​រាល់​គ្នា​មិន​បាន​និយាយ​សេចក្ដី​ដែល​ត្រឹម​ត្រូវ​ពី​យើង ដូច​ជា​យ៉ូប ជា​អ្នក​បម្រើ​យើង​ទេ។


ដូច្នេះ អេលី‌ផាស សាសន៍​ថេម៉ាន ប៊ីល‌ដាឌ សាសន៍​ស៊ូអា និង​សូផារ សាសន៍​ណាអា‌ម៉ា ក៏​ទៅ​ធ្វើ​តាម​បង្គាប់​ព្រះ‌យេហូវ៉ា ហើយ​ព្រះ‌អង្គ​ក៏​ទទួល​ព្រម​តាម​យ៉ូប។


អ្នក​ដែល​មិន​សម្ដែង សេចក្ដី​អាណិត​អាសូរ​ដល់​មិត្ត​ភក្ដិ អ្នក​នោះ​លែង​កោត​ខ្លាច ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ហើយ។


ពួក​ដំណើរ​សាសន៍​ថេម៉ាន គេ​ដើរ​មក​រក ពួក​សាសន៍​សេបា​ក៏​ទន្ទឹង​ចាំ


លោក​ប៊ីល‌ដាឌ ជា​សាសន៍​ស៊ូអា ឆ្លើយ​ឡើង​ថា៖


មិត្ត​សម្លាញ់​រមែង​ស្រឡាញ់​គ្នា​នៅ​គ្រប់​វេលា ឯ​បង‌ប្អូន​ក៏​កើត​មក​សម្រាប់​គ្រា​លំបាក​ដែរ។


អ្នក​ណា​ដែល​មាន​មិត្ត​ភក្តិ​ច្រើន អាច​នាំ​ឲ្យ​ខ្លួន​វិនាស ប៉ុន្តែ មាន​មិត្ត​សម្លាញ់​ម៉្យាង ដែល​នៅ​ជាប់​ជាង​បង‌ប្អូន​ទៅ​ទៀត។


កុំ​ឲ្យ​បោះ‌បង់​ចោល​មិត្ត‌ភក្តិ​របស់​ខ្លួន និង​មិត្ត‌ភក្តិ​របស់​ឪពុក​ឡើយ ក៏​កុំ​ចូល​ក្នុង​ផ្ទះ​របស់​បង‌ប្អូន​របស់អ្នក​ក្នុង​គ្រា ដែល​អ្នក​មាន​ទុក្ខ​ព្រួយ។ អ្នក​ជិត​ខាង​ដែល​នៅ​ក្បែរ នោះ​វិសេស​ជាង​បង‌ប្អូន​ដែល​នៅ​ឆ្ងាយ។


សេចក្ដី​ទាំង​ពីរ​មុខ​នេះ បាន​ធ្លាក់​មក​លើ​អ្នក​ហើយ គឺ​សេចក្ដី​រឹប‌ជាន់ និង​សេចក្ដី​បំផ្លាញ តើ​អ្នក​ណា​សោក​ស្តាយ​នឹងអ្នក? ក៏​មាន​អំណត់ និង​ដាវ​ផង តើ​អ្នក​ណា​នឹង​កម្សាន្ត​ចិត្ត​អ្នក​បាន?


ពី​សាសន៍​អេដុម។ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «តើ​គ្មាន​ប្រាជ្ញា​នៅ​ក្នុង​ក្រុង​ថេម៉ាន​ទៀត​ទេ​ឬ? តើ​សេចក្ដី​ប្រឹក្សា​បាន​សូន្យ​បាត់​ពី​ពួក​មនុស្ស​ឆ្លៀវ‌ឆ្លាត​ឬ? តើ​ប្រាជ្ញា​របស់​គេ​បាន​រលាយ​បាត់​ទៅ​ហើយ​ឬ?


ឱ​ថេម៉ាន​អើយ មនុស្ស​ខ្លាំង​ពូកែ របស់​អ្នក​នឹង​ត្រូវ​ស្រយុត​ចិត្ត ដើម្បី​ឲ្យ​គ្រប់​គ្នា​ត្រូវ​កាត់​ចេញ​ពី​ភ្នំ​របស់​អេសាវ ដោយ​សម្លាប់រង្គាល។


ហើយ​មាន​ពួក​សាសន៍​យូដា​ជា​ច្រើន​បាន​មក ដើម្បី​ជួយ​កម្សាន្ត​ទុក្ខ​នាង​ម៉ាថា និង​ម៉ារា ពី​ដំណើរ​ប្អូន​ស្លាប់។


ចូរ​អរ​សប្បាយ​ជា​មួយ​អ្នក​ដែល​អរ​សប្បាយ ចូរ​យំ​ជា​មួយ​អ្នក​ណា​ដែល​យំ


ប្រសិន‌បើ​អវ‌យវៈ​ណា​មួយ​ឈឺ នោះ​ទាំង‌អស់​ឈឺ​ជាមួយ​គ្នា បើ​អវយវៈ​ណា​មួយ​បាន​តម្កើង​ឡើង នោះ​ទាំង‌អស់​ក៏​រីក‌រាយ​ជាមួយ​ដែរ។


ចូរ​នឹក​ចាំ​ពី​អស់​អ្នក​ដែល​ជាប់​ឃុំ​ឃាំង ទុក​ដូច​ជា​ជាប់​ឃុំ​ឃាំង​ជា​មួយ​គ្នា និង​អស់​អ្នក​ដែល​ត្រូវ​គេ​ធ្វើ​បាប ដ្បិត​អ្នក​រាល់​គ្នា​ក៏​មាន​រូប​កាយ​ចេះ​ឈឺ​ចាប់​ដូច​គេ​ដែរ។


កេដេ‌រ៉ូត បេត-ដាកុន ណាអា‌ម៉ា និង​ម៉ាកេដា ទាំង​អស់​មាន​ដប់​ប្រាំ​មួយ​ក្រុង ព្រម​ទាំង​ភូមិ​ទាំង​ប៉ុន្មាន​ផង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម