យេរេមា 49:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦8 ឱពួកអ្នកដែលអាស្រ័យនៅស្រុកដេដាន់អើយ ចូររត់ទៅ ចូរបែរខ្នងចុះ ត្រូវទៅជ្រកនៅរអាងយ៉ាងជ្រៅទៅ ដ្បិតយើងនឹងនាំសេចក្ដីអន្តរាយរបស់អេសាវមកលើគេ គឺជាវេលាដែលយើងនឹងធ្វើទោសដល់គេ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥8 អ្នកក្រុងដេដាន់អើយ ចូរនាំគ្នារត់ ចូរចាកចេញពីទីនេះ ចូរនាំគ្នាពួនក្នុងរូងភ្នំទៅ! ដ្បិតយើងនឹងធ្វើឲ្យមហន្តរាយកើតមាន ដល់ពូជពង្សរបស់អេសាវ គឺដល់ពេលយើងវិនិច្ឆ័យទោសគេហើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤8 ឱពួកអ្នកដែលអាស្រ័យនៅស្រុកដេដាន់អើយ ចូររត់ទៅ ចូរបែរខ្នងចុះ ត្រូវឲ្យទៅជ្រកនៅរអាងយ៉ាងជ្រៅទៅ ដ្បិតអញនឹងនាំសេចក្ដីអន្តរាយរបស់អេសាវមកលើគេ គឺជាវេលាដែលអញនឹងធ្វើទោសដល់គេ សូមមើលជំពូកអាល់គីតាប8 អ្នកក្រុងដេដាន់អើយ ចូរនាំគ្នារត់ ចូរចាកចេញពីទីនេះ ចូរនាំគ្នាពួនក្នុងរូងភ្នំទៅ! ដ្បិតយើងនឹងធ្វើឲ្យមហន្តរាយកើតមាន ដល់ពូជពង្សរបស់អេសាវ គឺដល់ពេលយើងវិនិច្ឆ័យទោសគេហើយ។ សូមមើលជំពូក |
ហើយទោះបើពួកអេដុមពោលថា "យើងត្រូវបំផ្លាញហើយ តែយើងនឹងវិលទៅសង់កន្លែងខូចបង់ឡើងវិញ" ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះថា "គេនឹងសង់ឡើង តែយើងនឹងរំលំទៀត" មនុស្សនឹងហៅគេថា ទឹកដីរបស់មនុស្សទុច្ចរិត ហើយថា ជាសាសន៍ដែលព្រះយេហូវ៉ាមានសេចក្ដីគ្នាន់ក្នាញ់ចំពោះគេជាដរាប