ព្រលឹងយើងខ្ញុំឆ្អែតឆ្អន់នឹងការចំអក របស់មនុស្សដែលមិនចេះខ្វល់ និងការមើលងាយរបស់មនុស្ស អំនួតខ្លាំងណាស់។
យេរេមា 49:31 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ ចូរក្រោកទៅឯសាសន៍មួយដែលអាចរស់នៅបានសុខ ហើយឥតកង្វល់ចុះ គេគ្មានទ្វារ គ្មានរនុក ជាពួកអ្នកដែលនៅតែគ្នាគេប៉ុណ្ណោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរក្រោកឡើងទៅវាយលុកប្រជាជាតិ ដែលរស់នៅយ៉ាងសុខសាន្ត គ្មានកង្វល់អ្វី - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ - ដ្បិតទីលំនៅរបស់គេ គ្មានទ្វារ គ្មានរនុកទេ គេរស់នៅដាច់តែឯង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ចូរក្រោកឡើងៗទៅឯសាសន៍១ដែលនៅជាសុខ ហើយឥតកង្វល់ចុះ គេគ្មានទ្វារ គ្មានរនុក ជាពួកអ្នកដែលនៅតែគ្នាគេប៉ុណ្ណោះ អាល់គីតាប ចូរក្រោកឡើងទៅវាយលុកប្រជាជាតិ ដែលរស់នៅយ៉ាងសុខសាន្ត គ្មានកង្វល់អ្វី - នេះជាបន្ទូលរបស់អុលឡោះតាអាឡា - ដ្បិតទីលំនៅរបស់គេ គ្មានទ្វារ គ្មានរនុកទេ គេរស់នៅដាច់តែឯង។ |
ព្រលឹងយើងខ្ញុំឆ្អែតឆ្អន់នឹងការចំអក របស់មនុស្សដែលមិនចេះខ្វល់ និងការមើលងាយរបស់មនុស្ស អំនួតខ្លាំងណាស់។
មើល៍ នេះហើយមនុស្សអាក្រក់ គេចេះតែសុខស្រួលជានិច្ច ទ្រព្យសម្បត្តិគេចេះតែចម្រើនឡើងរហូត។
ឱពួកស្រីៗដែលនៅដោយឥតកង្វល់អើយ ចូរញាប់ញ័រចុះ ឱពួកអ្នកដែលនៅព្រងើយអើយ ចូរមានសេចក្ដីថប់ព្រួយចុះ ចូរដោះសម្លៀកបំពាក់ចេញឲ្យខ្លួននៅទទេ រួចស្លៀកសំពត់ធ្មៃវិញ។
ឱពួកស្រីៗដែលនៅដោយឥតកង្វល់អើយ ចូរក្រោកឡើង ហើយស្តាប់សំឡេងខ្ញុំចុះ ឯអ្នករាល់គ្នា ជាកូនស្រីដែលនៅព្រងើយអើយ ចូរផ្ទៀងត្រចៀកស្តាប់ពាក្យខ្ញុំ។
ឯទីរហោស្ថាន និងទីអាស្រ័យនៅក្នុងនោះទាំងប៉ុន្មាន ចូរបន្លឺឡើង ព្រមទាំងបណ្ដាភូមិ ដែលពួកកេដារនៅទាំងអស់ផង ត្រូវឲ្យពួកអ្នកនៅក្រុងសេឡាច្រៀងឡើង ត្រូវឲ្យគេស្រែកពីកំពូលភ្នំចុះ។
ដូច្នេះ ចូរស្តាប់សេចក្ដីនេះឥឡូវ អ្នកអាល័យតែលេងសប្បាយ ហើយនៅដោយឥតកង្វល់ អ្នកនឹកក្នុងចិត្តថា គឺយើងនេះហើយ ឥតមានអ្នកណាទៀតឡើយ យើងនឹងមិនក្លាយជាស្ត្រីមេម៉ាយ ក៏មិនដែលបាត់បង់កូនឡើយ
សាសន៍ម៉ូអាប់បាននៅដោយឥតកង្វល់តាំងពីក្មេងមក គេបានរងនៅលើកករបស់គេ ឥតដែលចាក់ផ្ទេរពីដបមួយទៅដល់ដបមួយទៀត ក៏មិនដែលត្រូវនាំទៅជាឈ្លើយឡើយ ហេតុនោះបានជាគេមានរសជាតិនៅដូចដដែល ហើយក្លិនរបស់គេក៏មិនបានផ្លាស់ប្រែទៅដែរ។
នៅថ្ងៃនោះ ពួកទូតនឹងចេញពីយើងទៅ ជិះនាវាទៅបំភ័យដល់ពួកសាសន៍អេធីយ៉ូពី ដែលនៅដោយឥតកង្វល់ នឹងមានសេចក្ដីតក់ស្លុតគ្របលើគេ ដូចជានៅថ្ងៃរបស់ស្រុកអេស៊ីព្ទដែរ ដ្បិតមើល៍! ថ្ងៃនោះមកហើយ»។
អ្នកនឹងថា យើងនឹងឡើងទៅស្រុកដែលនៅចំហ យើងនឹងទៅឯពួកមនុស្ស ដែលនៅដោយឥតកង្វល់ ហើយដោយសុខសាន្ត ដែលទាំងអស់គ្នានៅដោយឥតមានកំផែង ឬទ្វារ ឬរនុកឡើយ
យើងនឹងចាត់ភ្លើងទៅលើស្រុកម៉ាកុក ហើយលើពួកអ្នកដែលអាស្រ័យនៅ ដោយសុខសាន្តនៅកោះទាំងឡាយ នោះគេនឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត
សូមព្រះអង្គឃ្វាលប្រជារាស្ត្រព្រះអង្គ ដោយដំបងរបស់ព្រះអង្គ គឺហ្វូងចៀមដ៏ជាមត៌ករបស់ព្រះអង្គ ដែលនៅត្រមោចក្នុងព្រៃកណ្ដាលស្រុកកើមែល សូមឲ្យគេរកស៊ីនៅស្រុកបាសាន និងនៅស្រុកកាឡាត ដូចកាលពីដើមចុះ។
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ «ទោះបើគេមានកម្លាំង ហើយមានគ្នាច្រើនក៏ដោយ គង់តែគេនឹងត្រូវកាត់បន្ថយ ហើយកន្លងបាត់ទៅ យើងបានធ្វើទុក្ខឯងម្តងហើយ ដើម្បីមិនឲ្យត្រូវធ្វើទៀតឡើយ។
នោះហើយ ជាទីក្រុងដែលតែងតែបានសប្បាយ ហើយឥតកង្វល់ ជាក្រុងដែលរមែងគិតក្នុងចិត្តថា «មានតែអញទេ ក្រៅពីអញគ្មានទីក្រុងណាសោះ» ទីក្រុងនោះបានត្រឡប់ជាស្ងាត់ច្រៀប ជាជម្រកសម្រាប់ពពួកសត្វព្រៃយ៉ាងណាហ្ន៎! អស់អ្នកណាដែលដើរតាមទីនោះ នឹងហួចចំអក ហើយរលាស់ដៃ។
ដ្បិតខ្ញុំបានឃើញគេពីលើកំពូលថ្មដា ខ្ញុំបានមើលទៅគេពីលើកំពូលភ្នំ មើលប្រជាជននេះរស់នៅដោយឡែក គេមិនបានរាប់បញ្ចូលក្នុងចំណោមសាសន៍ឯទៀតៗឡើយ!
ដូច្នេះ អ៊ីស្រាអែលរស់នៅយ៉ាងសុខសាន្ត ហើយក្បាលទឹករបស់យ៉ាកុប នោះនៅតែឯង ក្នុងស្រុកដែលមានស្រូវ មានទំពាំងបាយជូរ ឯមេឃក៏ទម្លាក់ទឹកសន្សើមមកដែរ។