Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 39:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 យើង​នឹង​ចាត់​ភ្លើង​ទៅ​លើ​ស្រុក​ម៉ាកុក ហើយ​លើ​ពួក​អ្នក​ដែល​អាស្រ័យ​នៅ ដោយ​សុខ‌សាន្ត​នៅ​កោះ​ទាំង‌ឡាយ នោះ​គេ​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 យើង​នឹង​បញ្ជូន​ភ្លើង​ទៅ​បញ្ឆេះ​ស្រុក​ម៉ាកុក និង​នៅ​ក្នុង​ចំណោម​អស់​អ្នក​ដែល​រស់​នៅ​ដោយ​ឥត​ភ័យ​បារម្ភ​តាម​កោះ​នានា ហើយ​ពួក​គេ​នឹង​ទទួល​ស្គាល់​ថា​យើង​ជា​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 អញ​នឹង​ចាត់​ភ្លើង​ទៅ​លើ​ស្រុក​ម៉ាកុក ហើយ​លើ​ពួក​អ្នក​ដែល​អាស្រ័យ​នៅ ដោយ​សុខ‌សាន្ត​នៅ​កោះ​ទាំង‌ឡាយ នោះ​គេ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត

សូមមើលជំពូក ចម្លង

អាល់គីតាប

6 យើង​នឹង​បញ្ជូន​ភ្លើង​ទៅ​បញ្ឆេះ​ស្រុក​ម៉ាកុក និង​នៅ​ក្នុង​ចំណោម​អស់​អ្នក​ដែល​រស់​នៅ​ដោយ​ឥត​ភ័យ​បារម្ភ​តាម​កោះ​នានា ហើយ​ពួក​គេ​នឹង​ទទួល​ស្គាល់​ថា​យើង​ជាអុលឡោះ‌តាអាឡា។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 39:6
21 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​ឲ្យ​ស្ដេច​ទាំង​ឡាយ​នៅ​ស្រុក​តើស៊ីស និង​កោះ​នានា​នាំ​សួយ‌អាករ​មក​ថ្វាយ​ព្រះ‌អង្គ សូម​ឲ្យ​ស្ដេច​ទាំង​ឡាយ​នៅ​ស្រុក​សេបា និង​ស្រុក​សាបា នាំ​បណ្ណាការ​មក​ថ្វាយ​ដែរ!


យើង​នឹង​ដាក់​ទី​សម្គាល់​មួយ​នៅ​កណ្ដាល​ពួក​គេ ហើយ​ចាត់​ពួក​គេ​ខ្លះ​ដែល​រួច​ខ្លួន ឲ្យ​ទៅ​ឯ​សាសន៍​ដទៃ គឺ​ទៅ​ស្រុក​តើស៊ីស ស្រុក​ពូល និង​ស្រុក​លូឌ ជា​សាសន៍​ដែល​ជំនាញ​បាញ់​ធ្នូ ស្រុក​ទូបាល និង​ស្រុក​យ៉ាវ៉ាន ហើយ​ទៅ​កោះ​ទាំង​ប៉ុន្មាន ដែល​នៅ​ឆ្ងាយ ជា​ពួក​អ្នក​ដែល​មិន​ទាន់​ឮ​និយាយ​ពី​កិត្តិ‌យស​របស់​យើង ឬ​ឃើញ​សិរី‌ល្អ​របស់​យើង​នៅ​ឡើយ។ អ្នក​ទាំង​នោះ​នឹង​ប្រកាស​ប្រាប់​ពី​សិរី‌ល្អ​របស់​យើង នៅ​កណ្ដាល​សាសន៍​ទាំង​ប៉ុន្មាន។


ស្តេចទាំង​អស់​នៅ​ក្រុង​ទីរ៉ុស ស្តេច​នៅ​ក្រុង​ស៊ីដូន និង​ស្តេច​ទាំង​ប៉ុន្មាន​ដែល​នៅ​កោះ​ខាង​នាយ​សមុទ្រ


យើង​នឹង​បង្កាត់​ភ្លើង​នៅ​ស្រុក​អេស៊ីព្ទ ស្រុក​សីន​នឹង​មាន​សេចក្ដី​តក់‌ស្លុត​យ៉ាង​ខ្លាំង ក្រុង​ថេប​នឹង​ត្រូវ​បាក់​បែក ហើយ​ពួក​ខ្មាំង​សត្រូវ​នឹង​ចូល​ក្រុង​ណូព​ទាំង​ថ្ងៃ។


ដូច្នេះ គេ​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត គឺ​ក្នុង​កាល​ដែល​យើង​បាន​បង្កាត់​ភ្លើង​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ ហើយ​អស់​អ្នក​ជំនួយ​របស់​វា​បាន​ត្រូវ​បំផ្លាញ​ទៅ។


នៅ​ថ្ងៃ​នោះ ពួក​ទូត​នឹង​ចេញ​ពី​យើង​ទៅ ជិះ​នាវា​ទៅ​បំភ័យ​ដល់​ពួក​សាសន៍​អេធី‌យ៉ូពី ដែល​នៅ​ដោយ​ឥត​កង្វល់ នឹង​មាន​សេចក្ដី​តក់‌ស្លុត​គ្រប​លើ​គេ ដូច​ជា​នៅ​ថ្ងៃ​របស់​ស្រុក​អេស៊ីព្ទ​ដែរ ដ្បិត​មើល៍! ថ្ងៃ​នោះ​មក​ហើយ»។


យើង​នឹង​ដាក់​ឲ្យ​មាន​សរសៃ ធ្វើ​ឲ្យ​មាន​សាច់​ដុះ​លើ​អ្នក​រាល់​គ្នា ហើយ​គ្រប​រុំ​ដោយ​ស្បែក ព្រម​ទាំង​បញ្ចូល​ខ្យល់​ដង្ហើម​ទៅ​ក្នុង​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​មាន​ជីវិត​រស់ ដូច្នេះ អ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត»។


អ្នក​នឹង​ថា យើង​នឹង​ឡើង​ទៅ​ស្រុក​ដែល​នៅ​ចំហ យើង​នឹង​ទៅ​ឯ​ពួក​មនុស្ស ដែល​នៅ​ដោយ​ឥត​កង្វល់ ហើយ​ដោយ​សុខ‌សាន្ត ដែល​ទាំង​អស់​គ្នា​នៅ​ដោយ​ឥត​មាន​កំផែង ឬ​ទ្វារ ឬ​រនុក​ឡើយ


ឯ​ពួក​សេបា ពួក​ដេដាន់ ពួក​ជំនួញ​របស់​ស្រុក​តើស៊ីស ព្រម​ទាំង​ពួក​មេដឹក​នាំ ទាំង​ប៉ុន្មាន​របស់គេ នឹង​សួរ​មក​អ្នក​ថា "តើ​លោក​មក​ចាប់​យក​ជ័យ‌ភណ្ឌឬ? តើ​បាន​ប្រមូល​ពួក​ទាំង​ប៉ុន្មាន​របស់​លោក ដើម្បី​នឹង​ចាប់​យក​រំពា​ឬ? តើ​ចង់​ដឹក​យក​ប្រាក់ និង​មាស ហើយ​នាំ​យក​ហ្វូង​សត្វ ទ្រព្យ‌សម្បត្តិ និង​យក​ជ័យ‌ភណ្ឌ​យ៉ាង​ច្រើន​ឬ?"។


«កូន​មនុស្ស​អើយ ចូរបែរ​មុខ​ទៅ​ខាង​សាសន៍​កុក​នៃ​ស្រុក​ម៉ាកុក ជា​ចៅ‌ហ្វាយ​នៃ​ពួក​រ៉ុស ពួក​មែសេក និង​ពួក​ទូបាល ត្រូវ​ថ្លែង​ទំនាយ​ទាស់​នឹង​វា​ថា


ហើយ​មាន​ទាំង​សាសន៍​កូមើរ និង​ពួក​កក‌កុញ​ទាំង​ប៉ុន្មាន​របស់​គេ ក៏​មាន​ពួក​វង្ស​តូកាម៉ា ពី​ស្រុក​ខាង​ជើង​បំផុត និង​ពួក​កក‌កុញ​ទាំង​អស់​របស់​គេ គឺ​មាន​សាសន៍​ជា​ច្រើន​មក​ជា‌មួយ​អ្នក​ផង។


អ្នក​នឹង​ដួល​នៅ​ទី​វាល​ទទេ ដ្បិត​យើង​បាន​ចេញ​វាចា​ហើយ នោះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌យេហូវ៉ា


យើង​នឹង​ចាត់​ភ្លើង ឲ្យ​ទៅ​លើ​កំផែង​ក្រុង​ទីរ៉ុស ភ្លើង​នោះ​នឹង​ឆេះ​ទី​មាំ​មួន​របស់​ក្រុង​នោះ​អស់​ទៅ។


យើង​នឹង​ចាត់​ភ្លើង​ឲ្យទៅ​លើ​ផ្ទះ​របស់​ហាសែល ហើយ​ភ្លើង​នោះ​នឹង​ឆេះ​បំផ្លាញ ទីមាំ​មួន​របស់​បេន-ហាដាឌ។


យើង​នឹង​ចាត់​ភ្លើង​ឲ្យ​ទៅ​លើ​កំផែង​ក្រុង​កាសា ភ្លើង​នោះ​នឹង​ឆេះ​ទី​មាំ​មួន​របស់​ក្រុង​នោះ​អស់​ទៅ។


តើ​មាន​អ្នក​ណា​អាច​នឹង​ឈរ​នៅ​មុខ សេចក្ដី​គ្នាន់‌ក្នាញ់​របស់​ព្រះ‌អង្គ​បាន? តើ​អ្នក​ណា​នឹង​ធន់​នៅ​បានក្នុង​ពេល​ដែល សេចក្ដី​ខ្ញាល់​ដ៏​សហ័ស​របស់​ព្រះ‌អង្គ​ឆួល​ឡើង? ឯ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ​ក៏​ចាក់​ចេញ​ដូច​ជា​ភ្លើង ហើយ​ថ្ម​ទាំង​ប៉ុន្មាន​ក៏​ត្រូវ​បែក​ខ្ចាយ ដោយ‌សារ​ព្រះ‌អង្គ។


ព្រះ‌យេហូវ៉ា​នឹង​បាន​ជា​ទី​ស្ញែង​ខ្លាច​ដល់​គេ ដ្បិត​ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​ព្រះទាំង​ប៉ុន្មាន នៅ​ផែន‌ដី​រៀវ​សូន្យ​ទៅ ហើយ​មនុស្ស​ទាំង‌ឡាយ​នឹង​ថ្វាយ‌បង្គំ​ព្រះ‌អង្គ​វិញ គ្រប់​គ្នា​នឹង​ថ្វាយ‌បង្គំ​នៅ​តាម​កន្លែង​របស់​គេ​រៀង​ខ្លួន គឺ​អស់​ទាំង​ឆ្នេរ និង​កោះ​ទាំង​ប៉ុន្មាន របស់​សាសន៍​ទាំង​ឡាយ។


ហើយ​វា​នឹង​ចេញ​ទៅ បញ្ឆោត​ជាតិ​សាសន៍​នានា នៅ​ជ្រុង​ទាំង​បួន​នៃ​ផែនដី​ឲ្យ​វង្វេង គឺ​សាសន៍​កុក និង​សាសន៍​ម៉ាកុក ដើម្បី​ប្រមូល​គេ​មក​ច្បាំង។ ពួក​គេ​មាន​ចំនួន​ច្រើន​ដូច​គ្រាប់​ខ្សាច់​នៅ​មាត់​សមុទ្រ។


ពួក​គេ​ឡើង​ទៅ​ពាស​ពេញ​លើ​ផែនដី ហើយ​ឡោម​ព័ទ្ធ​ជំរំ​របស់​ពួក​បរិសុទ្ធ ជា​ទី​ក្រុង​សំណព្វ​របស់​ព្រះ តែ​មាន​ភ្លើង​ធ្លាក់​ពី​លើ​មេឃ​មក​បញ្ឆេះ​គេ​អស់​ទៅ។


ពេល​នោះ អ្នក​ទាំង​ប្រាំក៏​នាំ​គ្នា​ចេញ​ទៅ ហើយ​បាន​មក​ដល់​ក្រុង​ឡាអ៊ីស។ គេ​ឃើញ​មនុស្សដែល​រស់​នៅ​ទីនោះ​ដោយ​សុខ‌សាន្ត តាម​របៀប​សាសន៍​ស៊ីដូន គឺ​ស្ងប់​ស្ងៀម ឥត​បារម្ភ​អ្វី​ឡើយ។ គេ​មាន​ទ្រព្យ​សម្បត្តិ​បរិបូរ ឥត​ខ្វះ​អ្វីនៅ​លើ​ផែន​ដី​ឡើយ ប៉ុន្ដែ គេ​រស់​នៅ​ឆ្ងាយ​ពី​សាសន៍​ស៊ីដូន ហើយ​គ្មាន​ទំនាក់​ទំនង​ជាមួយ​អ្នក​ណា​ទេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម