កាលរូបេនត្រឡប់មកដល់អណ្តូងវិញ តែមិនឃើញយ៉ូសែបនៅក្នុងអណ្តូង គាត់ក៏ហែកសម្លៀកបំពាក់របស់ខ្លួន
យេរេមា 48:37 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតមនុស្សគ្រប់គ្នាបានកោរត្រងោល ហើយកាត់ពុកចង្កា គេបានឆូតសាច់ដៃគ្រប់គ្នា ហើយស្លៀកសំពត់ធ្មៃ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេកោរសក់ កោរពុកមាត់ទាំងអស់គ្នា ហើយឆូតដៃរបស់ខ្លួនគ្រប់ៗគ្នា ព្រមទាំងស្លៀកបាវកាន់ទុក្ខផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតគ្រប់ទាំងមនុស្សបានកោរត្រងោល ហើយកាត់ពុកចង្កា គេបានឆូតសាច់ដៃគ្រប់គ្នា ហើយបានស្លៀកសំពត់ធ្មៃ អាល់គីតាប ពួកគេកោរសក់ កោរពុកមាត់ទាំងអស់គ្នា ហើយឆូតដៃរបស់ខ្លួនគ្រប់ៗគ្នា ព្រមទាំងស្លៀកបាវកាន់ទុក្ខផង។ |
កាលរូបេនត្រឡប់មកដល់អណ្តូងវិញ តែមិនឃើញយ៉ូសែបនៅក្នុងអណ្តូង គាត់ក៏ហែកសម្លៀកបំពាក់របស់ខ្លួន
លោកយ៉ាកុបក៏ហែកសម្លៀកបំពាក់របស់ខ្លួន រួចស្លៀកសំពត់ធ្មៃ ហើយកាន់ទុក្ខកូនជាយូរថ្ងៃ។
គេក៏ស្រែកខ្លាំងឡើង ព្រមទាំងយកកាំបិតឆូតសាច់តាមទម្លាប់របស់គេ ទាល់តែឈាមហូរប្រឡាក់កាយ
ពេលព្រះបាទអ័ហាប់បានឮពាក្យទាំងនោះ ទ្រង់ក៏ហែកព្រះពស្ត្រ ស្លៀកសំពត់ធ្មៃ ហើយតមព្រះស្ងោយ ទ្រង់ផ្ទំទាំងសំពត់ធ្មៃនោះ ហើយក៏យាងមួយៗ។
កាលស្តេចបានឮពាក្យរបស់ស្ត្រីនោះហើយ ទ្រង់ហែកព្រះពស្ត្រ ហើយកំពុងដែលទ្រង់យាងនៅលើកំផែងហួសទៅ នោះពួកប្រជារាស្ត្រក្រឡេកមើលទៅឃើញថា ទ្រង់ស្លៀកសំពត់ធ្មៃខាងក្នុងជាប់នឹងអង្គទ្រង់
ដូច្នេះ ហានូនក៏ចាប់ពួកទូតរបស់ព្រះបាទដាវីឌមកកោរ ហើយកាត់អាវគេផ្តាច់ផ្នែកខាងក្រោម នៅត្រឹមគូថ រួចលែងឲ្យទៅវិញ។
នៅគ្រានោះ ព្រះយេហូវ៉ាមានព្រះបន្ទូលបង្គាប់ដល់ហោរាអេសាយ ជាកូនអ័ម៉ូសថា៖ «ចូរទៅបកសំពត់ធ្មៃពីចង្កេះអ្នក ហើយដោះស្បែកជើងចេញ»។ លោកក៏ធ្វើតាម គឺលោកដើរខ្លួនអាក្រាត ហើយជើងទទេ។
នឹងមានក្លិនស្អុយជំនួសក្រអូប ខ្សែចងជំនួសខ្សែក្រវាត់ ក្បាលតម្ពែកជំនួសសក់សំអាង សំពត់ធ្មៃជំនួសសំពត់ល្បើក ស្នាមអាម៉ាស់ជំនួសរូបសម្ផស្ស។
លុះកាលស្តេចព្រះបាទហេសេគាបានស្តាប់ពាក្យទាំងនោះហើយ ទ្រង់ក៏ហែកព្រះពស្ត្រ ហើយស្លៀកពាក់សំពត់ធ្មៃវិញ រួចយាងចូលទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា។
មនុស្សទាំងអស់ ទាំងធំទាំងតូច នឹងត្រូវស្លាប់នៅស្រុកនេះ ឥតមានអ្នកណាបញ្ចុះសពគេឡើយ មនុស្សក៏នឹងមិនយំសោក ឬឆូតសាច់ ឬកោរសក់ដោយព្រោះគេឡើយ។
នោះមានមនុស្សមកពីស៊ីគែម ស៊ីឡូរ និងសាម៉ារី ចំនួនប៉ែតសិបនាក់ គេបានកោរពុកចង្កា ព្រមទាំងហែកអាវ ហើយអារសាច់ខ្លួន ក៏កាន់តង្វាយម្សៅ និងកំញាន ដើម្បីនាំយកទៅឯព្រះវិហារនៃព្រះយេហូវ៉ា។
អ្នកក្រុងកាសានឹងកោសក់កាន់ទុក្ខ អ្នកក្រុងអាសកាឡូនក៏នឹងត្រូវវិនាស។ ឱសំណល់មនុស្សដែលនៅជ្រលងភ្នំអើយ តើអ្នកនៅអារសាច់ខ្លួនដល់កាលណាទៀត ?
ឱហែសបូនអើយ ចូរទ្រហោយំចុះ ដ្បិតក្រុងអៃយត្រូវខូចអស់ហើយ ឱពួកកូនស្រីនៃក្រុងរ៉ាបាតអើយ ចូរស្រែកឡើង ចូរស្លៀកសំពត់ធ្មៃ ហើយទួញទំនួញចុះ ត្រូវរត់ទៅមកតាមរបង ដ្បិតព្រះម៉ូឡុកនឹងត្រូវចាប់យកទៅជាឈ្លើយ ព្រមទាំងពួកសង្ឃ និងពួកចៅហ្វាយទាំងប៉ុន្មាន។
គេនឹងកោរសក់ដោយព្រោះអ្នក ព្រមទាំងស្លៀកពាក់ធ្មៃ ហើយយំស្តាយអ្នក ដោយចិត្តជូរចត់ ហើយដោយទំនួញយ៉ាងខ្សឹកខ្សួល
«កូនមនុស្សអើយ នេប៊ូក្នេសា ជាស្តេចបាប៊ីឡូនបានឲ្យកងទ័ពរបស់ខ្លួនធ្វើការងារបម្រើយ៉ាងធំ ទាស់នឹងក្រុងទីរ៉ុស គ្រប់ទាំងក្បាលត្រូវតម្ពែក ហើយគ្រប់ទាំងស្មាត្រូវរបក ប៉ុន្តែ ស្តេច ព្រមទាំងពួកពលទ័ពឥតមានកម្រៃអ្វីពីក្រុងទីរ៉ុស ដោយការដែលខ្លួនបានបម្រើទាស់នឹងវានោះឡើយ។
គេនឹងស្លៀកសំពត់ធ្មៃ ហើយមានសេចក្ដីស្ញែងខ្លាច ទាំងមានសេចក្ដីខ្មាសបាក់មុខ ហើយគេនឹងកោរសក់គ្រប់គ្នា។
អ្នកមិនត្រូវឆូតស្បែកដោយកាន់ទុក្ខមនុស្សស្លាប់ ឬសាក់ខ្លួនផងដែរ យើងនេះជាព្រះយេហូវ៉ា។
យើងនឹងធ្វើឲ្យបុណ្យទាំងប៉ុន្មានរបស់អ្នករាល់គ្នា ទៅជាការយំសោក ហើយឲ្យបទចម្រៀងរបស់អ្នករាល់គ្នា ទៅជាពាក្យទំនួញ។ យើងនឹងធ្វើឲ្យគ្រប់ទាំងចង្កេះស្លៀកពាក់សំពត់ធ្មៃ ហើយឲ្យគ្រប់ទាំងក្បាលទៅជាត្រងោល។ យើងនឹងធ្វើឲ្យមានការយំសោក ដូចគេយំសោកនឹងកូនតែមួយ ហើយចុងបំផុតនៃការនោះនឹងដូចជាថ្ងៃជូរល្វីង។
ចូរកោររំលីងនៅកំពូលក្បាល ហើយកាត់សក់ចុះ ដោយព្រោះកូនចៅជាទីគាប់ចិត្តរបស់ឯង ចូរពង្រីកកន្លែងកោររំលីងនោះឲ្យធំឡើងដូចជាឥន្ទ្រី ពីព្រោះវារាល់គ្នាបានព្រាត់ប្រាសចាកចេញ ពីឯងទៅជាឈ្លើយអស់ហើយ។
គាត់ចេះតែស្រែកទាំងយប់ទាំងថ្ងៃ នៅតាមផ្នូរខ្មោច និងនៅតាមភ្នំ ហើយយកថ្មមកអារសាច់ខ្លួន។
យើងនឹងឲ្យអំណាចដល់ស្មរបន្ទាល់របស់យើងពីរនាក់ ដើម្បីថ្លែងទំនាយក្នុងរយៈពេលមួយពាន់ពីររយហុកសិបថ្ងៃ ទាំងស្លៀកពាក់សំពត់ធ្មៃ»។