អេសេគាល 29:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦18 «កូនមនុស្សអើយ នេប៊ូក្នេសា ជាស្តេចបាប៊ីឡូនបានឲ្យកងទ័ពរបស់ខ្លួនធ្វើការងារបម្រើយ៉ាងធំ ទាស់នឹងក្រុងទីរ៉ុស គ្រប់ទាំងក្បាលត្រូវតម្ពែក ហើយគ្រប់ទាំងស្មាត្រូវរបក ប៉ុន្តែ ស្តេច ព្រមទាំងពួកពលទ័ពឥតមានកម្រៃអ្វីពីក្រុងទីរ៉ុស ដោយការដែលខ្លួនបានបម្រើទាស់នឹងវានោះឡើយ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥18 «កូនមនុស្សអើយ នេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន បានប្រើកងទ័ពរបស់ខ្លួនឲ្យប្រឹងប្រែងវាយយកក្រុងទីរ៉ុស។ ទាហានបាប៊ីឡូនទាំងអស់ខំប្រឹងរហូតដល់ជ្រុះសក់ និងមានស្នាមរបួសពេញស្មា តែស្ដេចស្រុកបាប៊ីឡូន និងកងទ័ព ពុំបានទទួលជ័យជម្នះ ពីការវាយលុកក្រុងទីរ៉ុសឡើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤18 កូនមនុស្សអើយនេប៊ូក្នេសា ស្តេចបាប៊ីឡូនបានឲ្យកងទ័ពរបស់ខ្លួនធ្វើការងារបំរើយ៉ាងធំ ទាស់នឹងក្រុងទីរ៉ុស គ្រប់ទាំងក្បាលត្រូវទំពែក ហើយគ្រប់ទាំងស្មាត្រូវរបក ប៉ុន្តែស្តេច ព្រមទាំងពួកពលទ័ពឥតមានកំរៃអ្វីពីក្រុងទីរ៉ុស ដោយការដែលខ្លួនបានបំរើទាស់នឹងវានោះឡើយ សូមមើលជំពូកអាល់គីតាប18 «កូនមនុស្សអើយ នេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន បានប្រើកងទ័ពរបស់ខ្លួនឲ្យប្រឹងប្រែងវាយយកក្រុងទីរ៉ុស។ ទាហានបាប៊ីឡូនទាំងអស់ខំប្រឹងរហូតដល់ជ្រុះសក់ និងមានស្នាមរបួសពេញស្មា តែស្ដេចស្រុកបាប៊ីឡូន និងកងទ័ព ពុំបានទទួលជ័យជំនះ ពីការវាយលុកក្រុងទីរ៉ុសឡើយ។ សូមមើលជំពូក |
យើងនឹងចាត់ទៅនាំយកអស់ទាំងពួកគ្រួនៅស្រុកខាងជើង និងនេប៊ូក្នេសា ស្តេចបាប៊ីឡូន ជាអ្នកបម្រើរបស់យើងមក។ ព្រះយេហូវ៉ាមានព្រះបន្ទូលទៀតថា៖ យើងនឹងនាំគេមកទាស់នឹងស្រុកនេះ និងពួកអ្នកនៅក្នុងស្រុក ហើយទាស់នឹងសាសន៍ទាំងប៉ុន្មាននៅជុំវិញផង យើងនឹងបំផ្លាញពួកអ្នកស្រុកនេះឲ្យអស់រលីង ព្រមទាំងធ្វើឲ្យទៅជាទីស្រឡាំងកាំង ជាទីដែលគេហួសចិត្ត ហើយជាទីខូចបង់នៅអស់កល្បជានិច្ច។