Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 47:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 អ្នក​ក្រុង​កាសា​នឹង​កោសក់​កាន់​ទុក្ខ អ្នក​ក្រុង​អាស‌កា‌ឡូន​ក៏​នឹង​ត្រូវ​វិនាស។ ឱ​សំណល់​មនុស្ស​ដែល​នៅ​ជ្រលង​ភ្នំអើយ តើ​អ្នកនៅ​អារ​សាច់​ខ្លួន​ដល់​កាល​ណា​ទៀត ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ក្រុង​កាសា​គ្មាន​នៅ​សល់​អ្វី​សោះ ក្រុង​អាស្កា‌ឡូន​ក្លាយ​ទៅ​ជា​ទី​ស្ងាត់​ជ្រងំ។ អ្នក​ស្រុក​វាល​ទំនាប ​ដែល​នៅ​សេស‌សល់​អើយ តើ​អ្នក​នៅ​តែ​ឆូត​សាច់​របស់​ខ្លួន ដល់​កាល​ណា​ទៀត?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ក្រុង​កាសា​បាន​ទៅ​ជា​ទំពែក​ហើយ ក្រុង​អាស‌កា‌ឡូន​បាន​ត្រូវ​សាប‌សូន្យ​ទៅ ព្រម​ទាំង​សំណល់​មនុស្ស​នៅ​វាល​ច្រក​ភ្នំ​នោះ​ផង តើ​ឯង​នឹង​អារ​សាច់​ខ្លួន ដល់​កាល​ណា​ទៀត

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ក្រុង​កាសា​គ្មាន​នៅ​សល់​អ្វី​សោះ ក្រុង​អាស្កា‌ឡូន​ក្លាយ​ទៅ​ជា​ទី​ស្ងាត់​ជ្រងំ។ អ្នក​ស្រុក​វាល​ទំនាប​ដែល​នៅ​សេស‌សល់​អើយ តើ​អ្នក​នៅ​តែ​ឆូត​សាច់​របស់​ខ្លួន ដល់​កាល​ណា​ទៀត?

សូមមើលជំពូក ចម្លង




យេរេមា 47:5
20 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​ក៏​ស្រែក​ខ្លាំង​ឡើង ព្រម​ទាំង​យក​កាំបិត​ឆូត​សាច់​តាម​ទម្លាប់​របស់​គេ ទាល់​តែ​ឈាម​ហូរ​ប្រឡាក់​កាយ


គេ​បាន​ឡើង​ទៅ​ឯ​វិហារ ហើយ​ក៏​ទៅ​ឯ​ឌីបូន ជា​ទី​ខ្ពស់ ដើម្បី​យំ សាសន៍​ម៉ូអាប់​ទ្រហោ​ពិលាប​នឹង​ក្រុង​នេបូរ និង​ក្រុង​មេឌីបា គេ​បាន​កោរ​សក់​ក្បាល​គ្រប់​គ្នា ក៏​កាត់​ពុក​ចង្កា​ទាំង​អស់​គ្នា​ដែរ។


ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា៖


មនុស្ស​ទាំង​អស់ ទាំង​ធំ​ទាំង​តូច នឹង​ត្រូវ​ស្លាប់​នៅ​ស្រុក​នេះ ឥត​មាន​អ្នក​ណា​បញ្ចុះ​សព​គេ​ឡើយ មនុស្ស​ក៏​នឹង​មិន​យំ​សោក ឬ​ឆូត​សាច់ ឬ​កោរ​សក់​ដោយ​ព្រោះ​គេ​ឡើយ។


ហើយ​កុលសម្ព័ននានា​ទាំង​អស់​ក្នុង​ចំណោម​ពួក​គេ ស្តេច​ទាំងអស់​នៅ​ស្រុក​អ៊ូស និង​ស្តេច​ទាំង​អស់​នៅ​ស្រុក​ភីលី‌ស្ទីន (គឺ​ក្រុង​អាស‌កា‌ឡូន ក្រុង​កាសា ក្រុង​អេក្រុន និង​សំណល់​នៃ​ក្រុង​អាសដូឌ)


នោះ​មាន​មនុស្ស​មក​ពី​ស៊ីគែម ស៊ីឡូរ និង​សាម៉ារី ចំនួន​ប៉ែតសិប​នាក់ គេ​បាន​កោរ​ពុក‌ចង្កា ព្រម​ទាំង​ហែក​អាវ ហើយ​អារ​សាច់​ខ្លួន ក៏​កាន់​តង្វាយ​ម្សៅ និង​កំញាន ដើម្បី​នាំ​យក​ទៅ​ឯ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា។


នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​មក​ដល់​ហោរា​យេរេមា ពី​ដំណើរ​ពួក​សាសន៍​ភីលី‌ស្ទីន កាល​មុន​ដែល​ផារ៉ោន​បាន​វាយ​យក​ក្រុង​កាសា


ដ្បិត​ថ្ងៃ​ដែល​ត្រូវ​បំផ្លាញ​ពួក​ភីលី‌ស្ទីន​ទាំង​អស់ បាន​មក​ដល់​ហើយ ដើម្បី​នឹង​កាត់​អស់​ទាំង​អ្នក​ជំនួយ ដែល​នៅ​សល់​ចេញ​ពី​ក្រុង​ទីរ៉ុស និង​ក្រុង​ស៊ីដូន ព្រោះ​ព្រះ‌យេហូវ៉ា​នឹង​បំផ្លាញ​សាសន៍​ភីលី‌ស្ទីន ជា​សំណល់​មនុស្ស​មក​ពី​កោះ​កាប់ថោរ។


ដ្បិត​មនុស្សគ្រប់​គ្នា​បាន​កោរ​ត្រងោល ហើយ​កាត់​ពុក​ចង្កា គេ​បាន​ឆូត​សាច់​ដៃ​គ្រប់​គ្នា ហើយ​ស្លៀក​សំពត់​ធ្មៃ។


ហេតុ​នោះ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល៍ យើង​នឹង​លូក​ដៃ​ទៅ​លើ​សាសន៍​ភីលី‌ស្ទីន យើង​នឹង​កាត់​ពួក​កេរេ‌ធីម​ចេញ ព្រម​ទាំង​បំផ្លាញ​សំណល់​មនុស្ស​ដែល​នៅ​សល់​តាម​ឆ្នេរ​សមុទ្រ​ផង


គេ​នឹង​ស្លៀក​សំពត់​ធ្មៃ ហើយ​មាន​សេចក្ដី​ស្ញែង‌ខ្លាច ទាំង​មាន​សេចក្ដី​ខ្មាស​បាក់​មុខ ហើយ​គេ​នឹង​កោរ​សក់​គ្រប់​គ្នា។


អ្នក​មិន​ត្រូវ​ឆូត​ស្បែក​ដោយ​កាន់​ទុក្ខ​មនុស្ស​ស្លាប់ ឬ​សាក់​ខ្លួន​ផង​ដែរ យើង​នេះ​ជា​ព្រះ‌យេហូវ៉ា។


មិន​ត្រូវ​ឲ្យ​គេ​ធ្វើ​ឲ្យ​តម្ពែក​នៅ​លើ​ក្បាល ឬ​កាត់​តម្រឹម​ពុក‌មាត់ ឬ​ឆូត​ស្បែក​ខ្លួន​ឡើយ។


ចូរ​កោរ​រំលីង​នៅ​កំពូល​ក្បាល ហើយ​កាត់​សក់​ចុះ ដោយ​ព្រោះ​កូន​ចៅ​ជា​ទី​គាប់​ចិត្ត​របស់​ឯង ចូរ​ពង្រីក​កន្លែង​កោរ​រំលីង​នោះ​ឲ្យ​ធំ​ឡើង​ដូច​ជា​ឥន្ទ្រី ពី​ព្រោះ​វា​រាល់​គ្នា​បាន​ព្រាត់​ប្រាស​ចាក​ចេញ ពី​ឯង​ទៅ​ជា​ឈ្លើយ​អស់​ហើយ។


គាត់​ចេះ​តែ​ស្រែក​ទាំង​យប់​ទាំង​ថ្ងៃ នៅ​តាម​ផ្នូរ​ខ្មោច និង​នៅ​តាម​ភ្នំ ហើយ​យក​ថ្ម​មក​អារ​សាច់​ខ្លួន។


«អ្នក​រាល់​គ្នា​ជា​កូន​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក។ អ្នក​រាល់​គ្នា​មិន​ត្រូវ​អារ​សាច់ ឬ​កោរ​សក់​ផ្នែក​ខាង​មុខ ដោយ​ព្រោះ​ខ្មោច​ស្លាប់​ឡើយ។


ពួក​យូដា​ក៏​ចាប់​យក​ក្រុង​កាសា ព្រម​ទាំង​ទឹក​ដី​ដែល​នៅ​ជុំ​វិញ និង​អាស‌កា‌ឡូន ព្រម​ទាំង​ទឹក​ដី​ដែល​នៅ​ជុំ​វិញ និង​អេក្រុន ព្រម​ទាំង​ទឹក​ដី​ដែល​នៅ​ជុំ​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម