ទីជម្រៅហៅរកទីជម្រៅ ដោយសន្ធឹកនៃទឹកដែលធ្លាក់ពីភ្នំ អស់ទាំងរលក និងអង្កាញ់នៃទឹករបស់ព្រះអង្គ បានហូរគ្របមកលើទូលបង្គំ។
យេរេមា 4:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេស្រែកតឿនគ្នាឲ្យបំផ្លាញខ្ជាន់លើការបំផ្លាញ ព្រោះស្រុកទាំងមូលត្រូវខូចអស់ហើយ ទីស្នាក់អាស្រ័យរបស់ខ្ញុំក៏ខូច និងជម្រករបស់ខ្ញុំក៏ត្រូវបំផ្លាញអស់ភ្លាមៗដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្មាំងបំផ្លាញក្រុងទាំងឡាយបន្តបន្ទាប់គ្នា ស្រុកទេសទាំងមូលត្រូវវិនាសអន្តរាយ ផ្ទះសំបែង និងទីជម្រករបស់ខ្ញុំ ត្រូវវិនាសបាត់បង់តែក្នុងមួយប៉ប្រិចភ្នែក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេស្រែកតឿនគ្នាឲ្យបំផ្លាញខ្ជាន់លើការបំផ្លាញ ពីព្រោះស្រុកទាំងមូលត្រូវខូចអស់ហើយ ទីអាស្រ័យនៅរបស់ខ្ញុំស្រាប់តែខូចបង់ភ្លាម ហើយត្រសាលរបស់ខ្ញុំជា១រំពេចដែរ អាល់គីតាប ខ្មាំងបំផ្លាញក្រុងទាំងឡាយបន្តបន្ទាប់គ្នា ស្រុកទេសទាំងមូលត្រូវវិនាសអន្តរាយ ផ្ទះសំបែង និងទីជំរករបស់ខ្ញុំ ត្រូវវិនាសបាត់បង់តែក្នុងមួយប៉ប្រិចភ្នែក។ |
ទីជម្រៅហៅរកទីជម្រៅ ដោយសន្ធឹកនៃទឹកដែលធ្លាក់ពីភ្នំ អស់ទាំងរលក និងអង្កាញ់នៃទឹករបស់ព្រះអង្គ បានហូរគ្របមកលើទូលបង្គំ។
សូមលើកតម្កើងព្រះនាម ដ៏រុងរឿងរបស់ព្រះអង្គ អស់កល្បជានិច្ច សូមឲ្យផែនដីទាំងមូល មានពេញដោយសិរីល្អរបស់ព្រះអង្គ! អាម៉ែន ហើយអាម៉ែន!
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រាប់កូនចៅអ៊ីស្រាអែលថា អ្នករាល់គ្នាជាមនុស្សក្បាលរឹង បើយើងទៅកណ្ដាលអ្នករាល់គ្នាតែមួយភ្លែត នោះយើងនឹងធ្វើឲ្យអ្នករាល់គ្នាវិនាសមិនខាន។ ដូច្នេះ ចូរដោះគ្រឿងលម្អពីខ្លួនអ្នករាល់គ្នាចេញ ដើម្បីឲ្យយើងដឹងថា ត្រូវធ្វើយ៉ាងណាជាមួយអ្នករាល់គ្នា»។
ចូរទ្រហោសោកពិលាបចុះ ដ្បិតថ្ងៃនៃព្រះយេហូវ៉ាជិតដល់ហើយ ថ្ងៃនេះនឹងមកដល់ទុកជាការបំផ្លាញ ដែលមកពីព្រះដ៏មានគ្រប់ព្រះចេស្តា
ចិត្តខ្ញុំក៏ស្រែកឡើងនឹងម៉ូអាប់ដែរ ពួកគេដែលរត់យោងខ្លួន ក៏រត់រហូតដល់ក្រុងសូអារ ដូចជាគោឈ្មោលអាយុបីខួប គេដើរទៅទាំងយំតាមផ្លូវ ឡើងទៅឯក្រុងលូគីត គេស្រែកប្រកាសពីការបំផ្លាញ តាមផ្លូវទៅឯក្រុងហូរ៉ូណែម
ចូរពិនិត្យមើលក្រុងស៊ីយ៉ូន គឺជាកន្លែងដែលធ្លាប់ធ្វើបុណ្យមុតមាំរបស់យើងរាល់គ្នា នោះភ្នែកអ្នកនឹងឃើញក្រុងយេរូសាឡិម ជាទីលំនៅដ៏ស្ងប់រម្ងាប់ ជាត្រសាលដែលមិនត្រូវរើរុះទៅឯណាឡើយ ឯចម្រឹង មិនត្រូវដកចេញ ហើយខ្សែណាមួយក៏មិនត្រូវដាច់ផង។
តែសេចក្ដីទាំងពីរមុខនេះនឹងកើតដល់អ្នកជាមួយរំពេច នៅថ្ងៃដដែល គឺទាំងការបាត់បង់កូន ហើយនៅជាមេម៉ាយផង ការនោះនឹងកើតដល់អ្នកពេញទី ទោះបើអ្នកមានរបៀនជាច្រើន ហើយវេទមន្តជាបរិបូរយ៉ាងណាក៏ដោយ។
ចូរពង្រីកទីដំឡើងត្រសាលអ្នកឲ្យធំឡើង ហើយឲ្យវារាល់គ្នាសន្ធឹងសំយាយ សំពត់ត្រសាលរបស់អ្នកទៅ កុំសំចៃឡើយ ត្រូវឲ្យបន្តខ្សែឲ្យវែង ហើយបោះចម្រឹងឲ្យមាំចុះ។
គេបានធ្វើឲ្យទៅជាទីវិនាសអន្តររាយ ទីនោះសោយសោករកយើង ដោយត្រូវខូចបង់ ស្រុកទាំងមូលត្រូវវិនាស ដោយព្រោះគ្មានមនុស្សណាយកចិត្តទុកដាក់ឡើយ។
សូមឲ្យពួកអ្នកដែលបៀតបៀន ដល់ទូលបង្គំត្រូវអៀនខ្មាស តែកុំឲ្យទូលបង្គំត្រូវខ្មាសឡើយ សូមឲ្យគេត្រូវស្រយុតចិត្តទៅ តែកុំឲ្យទូលបង្គំត្រូវស្រយុតចិត្តអី សូមនាំថ្ងៃអាក្រក់នោះឲ្យមកលើគេ ហើយបំផ្លាញគេ ដោយការបំផ្លាញទ្វេដងទៅ។
ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ «ស្រុកទាំងមូលនឹងត្រូវខូចបង់ ប៉ុន្តែ យើងមិនបំផ្លាញអស់រលីងទេ
ចូរលើកទង់ឡើងនៅខាងក្រុងស៊ីយ៉ូន ត្រូវរត់ទៅ កុំបង្អង់ឡើយ ព្រោះយើងនឹងនាំសេចក្ដីអាក្រក់មកពីទិសខាងជើង ព្រមទាំងការបំផ្លាញយ៉ាងធំផង។
ត្រូវឲ្យគេប្រញាប់លើកបទទំនួញឲ្យយើង ដើម្បីឲ្យភ្នែកយើងបានស្រក់ទឹកចុះ ហើយឲ្យត្របកភ្នែកយើងបានចេញទឹកល្ហល្ហាច។
ចំណែករបស់យើងខ្ញុំ គឺជាសេចក្ដីភ័យខ្លាច និងរណ្តៅ ព្រមទាំងសេចក្ដីបំផ្លាញ និងសេចក្ដីវិនាសផង។
ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា កាលណាយើងចាត់សេចក្ដីវេទនាទាំងបួនយ៉ាងនេះ ទៅលើក្រុងយេរូសាឡិម គឺជាដាវ ជាអំណត់ ជាសត្វសាហាវ និងអាសន្នរោគ ដើម្បីនឹងកាត់ទាំងមនុស្ស និងសត្វចេញផង នោះតើនឹងបានតឹងជាងអម្បាលម៉ានទៅទៀត
វរហើយថ្ងៃនោះ ដ្បិតថ្ងៃនៃព្រះយេហូវ៉ាជិតមកដល់ហើយ ថ្ងៃនោះនឹងមកដល់ដូចជាការបំផ្លាញ មកពីព្រះដ៏មានគ្រប់ព្រះចេស្តា ។
បើអ្នករាល់គ្នានៅតែមិនស្តាប់តាមយើងទៀត នោះយើងនឹងវាយផ្ចាលប្រាំពីរដងលើសទៅទៀត ដោយព្រោះអំពើបាបរបស់អ្នក។
បើអ្នករាល់គ្នានៅតែដើរទទឹងនឹងយើង ហើយមិនព្រមស្តាប់តាម នោះយើងនឹងនាំឲ្យអ្នកមានសេចក្ដីវេទនាប្រាំពីរដងលើសទៅទៀត តាមអំពើបាបរបស់អ្នក។
នោះយើងនឹងដើរទាស់អ្នករាល់គ្នាដែរ និងវាយផ្ចាលប្រាំពីរដងលើសទៅទៀត ដោយព្រោះអំពើបាបរបស់អ្នក។
នោះយើងនឹងដើរទាស់ទទឹងនឹងអ្នករាល់គ្នា ដោយសេចក្ដីក្រោធ ហើយវាយផ្ចាលប្រាំពីរដងលើសទៅទៀត ដោយព្រោះអំពើបាបរបស់អ្នក។
ទូលបង្គំបានឃើញពួកអ្នកនៅត្រសាលរបស់គូសាន គេមានទុក្ខលំបាក ឯរំភាយត្រសាលរបស់ម៉ាឌានក៏ញ័រ។
«ចូរថយចេញពីក្រុមជំនុំនេះទៅ ដើម្បីឲ្យយើងបំផ្លាញគេឥឡូវនេះភ្លាម»។ តែលោកទាំងពីរក៏ក្រាបចុះមុខដល់ដី។
កុំខ្លាចអស់អ្នកដែលសម្លាប់បានតែរូបកាយ តែមិនអាចសម្លាប់ព្រលឹងបាននោះឡើយ តែផ្ទុយទៅវិញ ត្រូវខ្លាចព្រះអង្គដែលទ្រង់អាចនឹងបំផ្លាញទាំងព្រលឹង និងរូបកាយទៅក្នុងនរកបាន។
គេនឹងទទួលទោសជាសេចក្ដីអន្តរាយអស់កល្បជានិច្ច គឺឃ្លាតពីព្រះភក្ត្រព្រះអម្ចាស់ និងពីសិរីល្អនៃឫទ្ធានុភាពរបស់ព្រះអង្គ