Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 54:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ចូរ​ពង្រីក​ទី​ដំឡើង​ត្រសាល​អ្នក​ឲ្យ​ធំ​ឡើង ហើយ​ឲ្យ​វា​រាល់​គ្នា​សន្ធឹង​សំយាយ សំពត់​ត្រសាល​របស់​អ្នក​ទៅ កុំ​សំចៃ​ឡើយ ត្រូវ​ឲ្យ​បន្ត​ខ្សែ​ឲ្យ​វែង ហើយ​បោះ​ចម្រឹង​ឲ្យ​មាំ​ចុះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

2 “ចូរ​ពង្រីក​កន្លែង​សម្រាប់​រោង​របស់អ្នក ហើយ​ឲ្យ​គេ​លាត​វាំងនន​សម្រាប់​កន្លែងស្នាក់នៅ​របស់អ្នក កុំ​សំចៃ​ឡើយ​! ចូរ​ធ្វើឲ្យ​ខ្សែ​របស់អ្នក​វែង ហើយ​ធ្វើឲ្យ​ស្នឹង​របស់អ្នក​មាំឡើង​ចុះ​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ចូរ​ពង្រីក​ជំរំ​របស់​អ្នក​ឲ្យ​ទូលាយ​ឡើង ចូរ​លាត​ដំបូល​ក្រណាត់​នៃ​លំ‌នៅ​របស់​អ្នក ឲ្យ​វែង​កុំ​សំចៃ​ឡើយ! ចូរ​ទាញ​ខ្សែ​ឲ្យ​វែង និង​បោះ​ចម្រឹង​ឲ្យ​មាំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ចូរ​ពង្រីក​ទី​ដំឡើង​ត្រសាល​ឯង​ឲ្យ​ធំ​ឡើង ហើយ​ឲ្យ​វា​រាល់​គ្នា​សន្ធឹង​សំយាយ​សំពត់​ត្រសាល​របស់​ឯង​ទៅ កុំ​ឲ្យ​សំចៃ​ឡើយ ត្រូវ​ឲ្យ​បន្ត​ខ្សែ​ឲ្យ​វែង ហើយ​បោះ​ចំរ៉ឹង​ឲ្យ​មាំ​ឡើង​ចុះ

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ចូរ​ពង្រីក​ជំរំ​របស់​អ្នក​ឲ្យ​ទូលាយ​ឡើង ចូរ​លាត​ដំបូល​ក្រណាត់​នៃ​លំ‌នៅ​របស់​អ្នក ឲ្យ​វែង​កុំ​សំចៃ​ឡើយ! ចូរ​ទាញ​ខ្សែ​ឲ្យ​វែង និង​បោះ​ចម្រឹង​ឲ្យ​មាំ

សូមមើលជំពូក ចម្លង




អេសាយ 54:2
8 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ក៏​រើ​ចេញ​ពី​ទី​នោះ ហើយ​ជីក​អណ្តូង​មួយ​ទៀត តែ​គេ​មិន​បាន​ឈ្លោះ​ប្រកែក​ពី​អណ្តូង​នោះ​ទេ ដូច្នេះ លោក​ក៏​ដាក់​ឈ្មោះ​អណ្ដូង​នោះ​ថា "រេហូ‌បូត" ដោយ​ពាក្យ​ថា៖ «ឥឡូវ​នេះ ព្រះ‌យេហូវ៉ា​បាន​បើក​ផ្លូវ​ឲ្យ​យើង​ហើយ យើង​នឹង​បាន​ចម្រើន​ឡើង​ក្នុង​ស្រុក​នេះ»។


ចម្រឹង​រោង​ឧបោ‌សថ និង​ចម្រឹង​ទី‌លាន ព្រម​ទាំង​ខ្សែ​ចង​រោង​ឧបោសថ


រនាំង​ទី‌លាន សសរ និង​ជើង​ទ្រ រនាំង​សម្រាប់​បាំង​មាត់​ទ្វារ​ទី‌លាន ខ្សែ​ចម្រឹង គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន​សម្រាប់​ប្រើ​ប្រាស់​ក្នុង​រោង​ឧបោ‌សថ គឺ​សម្រាប់​ត្រសាល​ជំនុំ


ព្រះ‌អង្គ​បាន​ចម្រើន​សាសន៍​នេះ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​បាន​ចម្រើន​សាសន៍​នេះ​ហើយ គេ​លើក​តម្កើង​ព្រះ‌អង្គ​ឡើង ព្រះ‌អង្គ​បាន​វាត​ព្រំ​ប្រទល់​ស្រុក​ឲ្យ​ធំ​ទូលាយ។


ចូរ​ពិនិត្យ​មើល​ក្រុង​ស៊ីយ៉ូន គឺ​ជា​កន្លែង​ដែល​ធ្លាប់​ធ្វើ​បុណ្យ​មុត‌មាំ​របស់​យើង​រាល់​គ្នា នោះ​ភ្នែក​អ្នក​នឹង​ឃើញ​ក្រុង​យេរូ‌សាឡិម ជា​ទី​លំនៅដ៏​ស្ងប់​រម្ងាប់ ជា​ត្រសាល​ដែល​មិន​ត្រូវ​រើរុះ​ទៅ​ឯ​ណា​ឡើយ ឯ​ចម្រឹង មិន​ត្រូវ​ដក​ចេញ ហើយ​ខ្សែ​ណា​មួយ​ក៏​មិន​ត្រូវ​ដាច់​ផង។


ត្រសាល​ខ្ញុំ​បាន​ត្រូវ​បំផ្លាញ​បង់ អស់​ទាំង​ខ្សែ​ក៏​ដាច់​ចេញ​ហើយ កូន​ចៅ​ខ្ញុំ​បាន​ចេញ​ចាក​ចោល​ខ្ញុំ ហើយ​មិន​នៅ​ទៀត​ទេ គ្មាន​អ្នក​ណា​នឹង​ដំឡើង​ត្រសាល ហើយ​ចង​រនាំង​ខ្ញុំ​ទៀត​ឡើយ


នៅ​ថ្ងៃ​ដែល​កំផែង​ឯង​នឹង​បាន​សង់​ឡើង ថ្ងៃ​នោះ​ច្បាប់​បង្គាប់​នឹង​ឃ្លាត​ឆ្ងាយ​ពី​ឯង​ទៅ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម