ព្រះបាទសាឡូម៉ូនបានយាងទៅគីបៀន ដើម្បីថ្វាយយញ្ញបូជានៅទីនោះ ព្រោះទីខ្ពស់នោះជាទីកន្លែងប្រសើរវិសេសជាងគេ ទ្រង់បានថ្វាយតង្វាយដុតអស់មួយពាន់ នៅលើអាសនានៅទីនោះ។
យេរេមា 28:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្នុងឆ្នាំដដែល គឺនៅដើមរាជ្ជកាលព្រះបាទសេដេគា ស្តេចយូដា ក្នុងខែទីប្រាំ ឆ្នាំទីបួន ហោរាហាណានា ជាកូនអ័ស៊ើរ ដែលនៅគីបៀន បាននិយាយមកខ្ញុំ នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា ចំពោះពួកសង្ឃ និងបណ្ដាជនថា៖ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងឆ្នាំដដែល នៅដើមរជ្ជកាលព្រះបាទសេដេគា ជាស្ដេចស្រុកយូដា គឺនៅខែទីប្រាំ ក្នុងឆ្នាំទីបួន លោកហាណានា ជាកូនរបស់លោកអស៊ើរ ដែលជាព្យាការីនៅភូមិគីបៀន ពោលមកខ្ញុំក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ នៅចំពោះមុខក្រុមបូជាចារ្យ និងប្រជាជនទាំងមូលថា៖ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លំដាប់នោះ ក្នុងឆ្នាំដដែល គឺនៅដើមរាជ្យនៃសេដេគា ស្តេចយូដា ក្នុងខែស្រាពណ៍ឆ្នាំទី៤ នោះហោរាហាណានា ជាកូនអ័ស៊ើរ ដែលនៅគីបៀន បាននិយាយនឹងខ្ញុំ នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា ចំពោះពួកសង្ឃ នឹងបណ្តាជនថា អាល់គីតាប ក្នុងឆ្នាំដដែល នៅដើមរជ្ជកាលស្តេចសេដេគា ជាស្ដេចស្រុកយូដា គឺនៅខែទីប្រាំ ក្នុងឆ្នាំទីបួន លោកហាណានា ជាកូនរបស់លោកអស៊ើរ ដែលជាណាពីនៅភូមិគីបៀន ពោលមកខ្ញុំក្នុងដំណាក់របស់អុលឡោះតាអាឡា នៅចំពោះមុខក្រុមអ៊ីមុាំ និងប្រជាជនទាំងមូលថា៖ |
ព្រះបាទសាឡូម៉ូនបានយាងទៅគីបៀន ដើម្បីថ្វាយយញ្ញបូជានៅទីនោះ ព្រោះទីខ្ពស់នោះជាទីកន្លែងប្រសើរវិសេសជាងគេ ទ្រង់បានថ្វាយតង្វាយដុតអស់មួយពាន់ នៅលើអាសនានៅទីនោះ។
ពេលសេដេគាឡើងសោយរាជ្យ ទ្រង់មានព្រះជន្មម្ភៃមួយឆ្នាំ ទ្រង់សោយរាជ្យនៅក្រុងយេរូសាឡិមបានដប់មួយឆ្នាំ មាតារបស់ទ្រង់ព្រះនាមថា ហាមូថាល បុត្រីយេរេមី ជាអ្នកស្រុកលិបណា។
កាលព្រះបាទសេដេគាឡើងសោយរាជ្យ ទ្រង់មានព្រះជន្មម្ភៃមួយព្រះវស្សា ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបានដប់មួយឆ្នាំ។
ឯក្បាល គឺជាពួកអ្នកចាស់ទុំ និងពួកមានកិត្តិយស ហើយកន្ទុយ គឺជាពួកហោរា ដែលបង្រៀនសេចក្ដីភូតភរ។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ ឯហោរាណាដែលយល់សប្តិឲ្យគេប្រាប់តាមសប្តិនោះចុះ ហើយហោរាណាដែលបានទទួលពាក្យយើង ត្រូវឲ្យអ្នកនោះប្រាប់ពាក្យយើង ដោយស្មោះត្រង់ទៅ តើចំបើងជាអ្វីចំពោះស្រូវ?
នៅដើមរជ្ជកាលព្រះបាទសេដេគា ជាបុត្រព្រះបាទយ៉ូសៀស ស្តេចយូដា ព្រះបន្ទូលនេះបានមកពីព្រះយេហូវ៉ា ដល់ហោារាយេរេមា
ខ្ញុំក៏បានទូលដល់ព្រះបាទសេដេគា ជាស្តេចយូដា តាមគ្រប់ទាំងពាក្យនេះថា៖ ចូរអ្នករាល់គ្នាឱនកទទួលនឹម ទៅបម្រើដល់ស្តេចបាប៊ីឡូន និងប្រជារាស្ត្ររបស់គេចុះ នោះនឹងបានរួចជីវិត
រួចផ្ញើពាក្យ ទៅថ្វាយស្តេចសាសន៍អេដុម ស្តេចសាសន៍ម៉ូអាប់ ស្តេចពួកកូនចៅអាំម៉ូន ស្តេចក្រុងទីរ៉ុស និងស្តេចក្រុងស៊ីដូន តាមពួកទូតដែលមកក្រុងយេរូសាឡិមគាល់ព្រះបាទសេដេគា ស្តេចយូដានោះ។
រួចហោរាហាណានានិយាយចំពោះបណ្ដាជនទាំងឡាយថា៖ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ គឺយ៉ាងនេះ ដែលយើងនឹងបំបាក់នឹមរបស់នេប៊ូក្នេសា ជាស្តេចបាប៊ីឡូន ចេញពីកអស់ទាំងសាសន៍ក្នុងរវាងគម្រប់ពីរឆ្នាំទៅមុខនេះ នោះហោរាយេរេមាក៏ចេញបាត់ទៅ។
បន្ទាប់មក ហោរាយេរេមាក៏និយាយនឹងហោរាហាណានា នៅចំពោះពួកសង្ឃ និងបណ្ដាជនដែលឈរនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា
ហេតុដែលអ្នករាល់គ្នានិយាយថា ព្រះយេហូវ៉ាបានបង្កើតឲ្យយើងមានពួកហោរា នៅស្រុកបាប៊ីឡូននេះ
គាត់ក៏ចុះទៅឯព្រះរាជវាំង ចូលក្នុងបន្ទប់ស្មៀន ឃើញមានពួកចៅហ្វាយទាំងប៉ុន្មាននៅទីនោះ គឺស្មៀនអេលីសាម៉ា ហើយដេឡាយ៉ា ជាកូនសេម៉ាយ៉ា និងអែលណាថាន ជាកូនអ័កបោរ កេម៉ារា ជាកូនសាផាន សេដេគា ជាកូនហាណានា ហើយពួកចៅហ្វាយទាំងអស់ផង។
ពេលលោកកំពុងចេញតាមទ្វារបេនយ៉ាមីន នោះមានមេទ័ពពួកល្បាតនៅទីនោះឈ្មោះយារីយ៉ា ជាកូនសេលេមា ដែលជាកូនហាណានា អ្នកនោះក៏ចាប់ហោរាយេរេមា ដោយចោទថា៖ «អ្នកចូលដៃខាងពួកខាល់ដេ»។
ឥឡូវ តើពួកហោរារបស់ព្រះអង្គនៅឯណា ដែលគេថ្លែងទំនាយថា ស្តេចបាប៊ីឡូនមិនមកទាស់នឹងទ្រង់ ឬទាស់នឹងស្រុកនេះឡើយនោះ?
នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលមកដល់ហោរាយេរេមា ពីដំណើរស្រុកអេឡាំ នៅដើមរជ្ជកាលព្រះបាទសេដេគា ស្តេចយូដាថា៖
នេះជាពាក្យដែលហោរាយេរេមាបានផ្តាំដល់សេរ៉ាយ៉ា ជាកូននេរីយ៉ា ដែលជាកូនម៉ាសេយ៉ា ក្នុងកាលដែលលោកបានទៅឯក្រុងបាប៊ីឡូន ជាមួយព្រះបាទសេដេគា ស្តេចយូដា នៅឆ្នាំទីបួនក្នុងរាជ្យទ្រង់ រីឯសេរ៉ាយ៉ានេះ លោកជាចៅហ្វាយស្លូតល្អ។
គេបានឃើញសេចក្ដីភូតភរ និងពាក្យទំនាយកុហក ហើយក៏ថា ព្រះយេហូវ៉ាមានព្រះបន្ទូល តែព្រះយេហូវ៉ាមិនបានចាត់គេសោះ ហើយគេធ្វើឲ្យមនុស្សសង្ឃឹមថា ពាក្យនោះនឹងបានសម្រេចជាពិត។
គេធ្វើឲ្យស្តេចសប្បាយចិត្តដោយអំពើអាក្រក់របស់ខ្លួន ក៏ធ្វើឲ្យពួកមេសប្បាយចិត្ត ដោយសេចក្ដីភូតភររបស់ខ្លួនដែរ។
នៅថ្ងៃដែលព្រះយេហូវ៉ាបានប្រគល់ពួកសាសន៍អាម៉ូរីមកក្នុងកណ្ដាប់ដៃពួកកូនចៅអ៊ីស្រាអែល លោកយ៉ូស្វេទូលព្រះយេហូវ៉ានៅមុខពួកកូនចៅអ៊ីស្រាអែលថា៖ «ព្រះអាទិត្យអើយ ចូរឈប់ស្ងៀមនៅលើក្រុងគីបៀនទៅ ហើយព្រះច័ន្ទក៏ដែរ ចូរឈប់ស្ងៀមនៅលើជ្រលងភ្នំអាយ៉ាឡូនទៅ»។
ប៉ុន្ដែ កាលអ្នកស្រុកគីបៀនបានឮពីការដែលលោកយ៉ូស្វេបានធ្វើចំពោះក្រុងយេរីខូរ និងក្រុងអៃយ