Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 37:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ពេល​លោក​កំពុង​ចេញ​តាម​ទ្វារ​បេនយ៉ាមីន នោះ​មាន​មេ‌ទ័ព​ពួក​ល្បាត​នៅ​ទី​នោះ​ឈ្មោះ​យារីយ៉ា ជា​កូន​សេលេមា ដែល​ជា​កូន​ហាណានា អ្នក​នោះ​ក៏​ចាប់​ហោរា​យេរេមា ដោយ​ចោទ​ថា៖ «អ្នក​ចូល​ដៃ​ខាង​ពួក​ខាល់ដេ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ពេល​លោក​មក​ដល់​មាត់​ទ្វារ​ក្រុង ឈ្មោះ​ទ្វារ​បេន‌យ៉ាមីន មេ​បញ្ជា​ការ​កង​រក្សា​ក្រុង ឈ្មោះ​យារី‌យ៉ា ជា​កូន​របស់​លោក​សេលេ‌មា និង​ជា​ចៅ​របស់​លោក​ហាណា‌នា ស្ថិត​នៅ​ទី​នោះ។ គាត់​ចាប់​ព្យាការី​យេរេមា ទាំង​ពោល​ថា៖ «អ្នក​ឯង​ទៅ​ចូល​ដៃ​ជា​មួយ​ពួក​ខាល់ដេ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 តែ​កាល​លោក​កំពុង​ចេញ​តាម​ទ្វារ​បេន‌យ៉ាមីន នោះ​មាន​មេ‌ទ័ព​ពួក​ល្បាត​នៅ​ទី​នោះ​ឈ្មោះ​យារីយ៉ា ជា​កូន​សេលេមា ដែល​ជា​កូន​ហាណានា អ្នក​នោះ​ក៏​ចាប់​ហោរា​យេរេមា ដោយ​ចោទ​ថា ឯង​រវាត​ចូល​ទៅ​ខាង​ពួក​ខាល់ដេ​ឬ

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ពេល​គាត់​មក​ដល់​មាត់​ទ្វារ​ក្រុង ឈ្មោះ​ទ្វារ​ពុន‌យ៉ាមីន មេ​បញ្ជា​ការ​កង​រក្សា​ក្រុង ឈ្មោះ​យារី‌យ៉ា ជា​កូន​របស់​លោក​សេលេ‌មា និង​ជា​ចៅ​របស់​លោក​ហាណា‌នា ស្ថិត​នៅ​ទី​នោះ។ គាត់​ចាប់​ណាពី​យេរេមា ទាំង​ពោល​ថា៖ «អ្នក​ឯង​ទៅ​ចូល​ដៃ​ជា​មួយ​ពួក​ខាល់ដេ!»។

សូមមើលជំពូក ចម្លង




យេរេមា 37:13
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ គេ​បបួល​គ្នា​ថា៖ មក! យើង​រៀប​ផែន​ការ​ទាស់​នឹង​យេរេមា ដ្បិត​ក្រឹត្យ‌វិន័យ​នឹង​មិន​ដែល​សូន្យ​បាត់​ពី​ពួក​សង្ឃ ឬ​សេចក្ដី​ប្រឹក្សា​ពី​ពួក​អ្នក​ប្រាជ្ញ ឬ​ព្រះ‌បន្ទូល​ពី​ពួក​ហោរា​ឡើយ។ មក! យើង​នាំ​គ្នា​វាយ​គាត់​ដោយ​អណ្ដាត ហើយ​កុំ​យក​ចិត្ត​ទុក​ដាក់​ស្តាប់​តាម​ពាក្យ​ណា​របស់​គាត់​ឡើយ។


ដ្បិត​ទូល‌បង្គំ​បាន​ឮ​ពាក្យ​បង្កាច់​របស់​មនុស្ស​ជា​ច្រើន ហើយ​មាន​សេចក្ដី​ស្ញែង​ខ្លាច​នៅ​ព័ទ្ធ​ជុំ‌វិញ អស់​ទាំង​សម្លាញ់​ស្និទ្ធ‌ស្នាល​របស់​ទូល‌បង្គំ គេ​ជា​ពួក​អ្នក​ដែល​ចាំ​មើល​តែ​ទូល‌បង្គំ​ដួល​ដែរ គេ​ថា ចូរបរិហារ​ចុះ នោះ​យើង​នឹង​បរិហារ​ដែរ ប្រហែល​ជា​យើង​នឹង​បញ្ចុះ​បញ្ចូល​វា​បាន​ទេ​ដឹង ដូច្នេះ យើង​នឹង​ឈ្នះ​វា​បាន នោះ​យើង​នឹង​សង‌សឹក​នឹង​វា។


លោកផាស​ហ៊ើរ​ក៏​វាយ​ហោរា​យេរេមា ហើយ​យក​ទៅ​ដាក់​គុក ដែល​នៅ​ត្រង់​ទ្វារ​បេនយ៉ាមីន​ខាង​លើ កំផែង​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា។


អ្នក​ណា​ដែល​នៅ​ជាប់​ក្នុង​ក្រុង​នេះ នឹង​ត្រូវ​ស្លាប់​ដោយ​ដាវ ដោយ​អំណត់ ហើយ​ដោយ​អាសន្ន‌រោគ តែ​ឯ​អ្នក​ណា​ដែល​ចេញ​ទៅ​ខាង​ពួក​ខាល់ដេ ជា​ខ្មាំង​ដែល​ឡោម‌ព័ទ្ធ​អ្នក​រាល់​គ្នា នោះ​នឹង​នៅ​រស់ ហើយ​នឹង​មាន​ជីវិត​រស់​រួច​ពី​សង្គ្រាម។


ឥឡូវ​នេះ យើង​បាន​ប្រគល់​ស្រុក​ទាំង​នេះ​ទៅ​ក្នុង​កណ្ដាប់​ដៃ​នេប៊ូក្នេសា ស្តេច​បាប៊ីឡូន ជា​អ្នក​បម្រើ​របស់​យើង​ហើយ ក៏​បាន​ឲ្យ​អស់​ទាំង​សត្វ​នៅ​វាល សម្រាប់​នឹង​បម្រើ​គេ​ដែរ។


ដ្បិត​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​ពួក​សាសន៍​អ៊ីស្រា‌អែល ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា យើង​បាន​ដាក់​នឹម​ដែក​នៅ​ក​នៃ​សាសន៍​ទាំង​នេះ​ហើយ ដើម្បី​ឲ្យ​គេ​ត្រូវ​បម្រើ​នេប៊ូក្នេសា ជា​ស្តេច​បាប៊ីឡូន ហើយ​គេ​នឹង​បម្រើ​ពិត​មែន យើង​ក៏​បាន​ឲ្យ​សត្វ​នៅ​វាល​ដល់​គេ​ដែរ។


គាត់​ក៏​ចុះ​ទៅ​ឯ​ព្រះ‌រាជ​វាំង ចូល​ក្នុង​បន្ទប់​ស្មៀន ឃើញ​មាន​ពួក​ចៅ‌ហ្វាយ​ទាំង​ប៉ុន្មាន​នៅ​ទី​នោះ គឺ​ស្មៀន​អេលីសាម៉ា ហើយ​ដេឡាយ៉ា ជា​កូន​សេម៉ាយ៉ា និង​អែល‌ណា‌ថាន ជា​កូន​អ័កបោរ កេម៉ារា ជា​កូន​សាផាន សេដេគា ជា​កូន​ហាណានា ហើយ​ពួក​ចៅ‌ហ្វាយ​ទាំង​អស់​ផង។


សេផាធា ជា​កូន​ម៉ាត់ថាន និង​កេដាលា ជា​កូន​ផាស‌ហ៊ើរ យេហ៊ូកាល ជា​កូន​សេលេមា ហើយ​ផាស‌ហ៊ើរ ជា​កូន​ម៉ាលគា គេ​ក៏​ឮ​ពាក្យ​ដែល​ហោរា​យេរេមា​ប្រាប់​បណ្ដា‌ជន​ទាំង‌ឡាយ​ថា៖


ដូច្នេះ ពួក​ចៅ‌ហ្វាយ​ទាំង​ប៉ុន្មាន ក៏​ទូល​ស្តេច​ថា៖ «សូម​ទ្រង់​អនុញ្ញាត​ឲ្យ​មនុស្ស​នេះ​ត្រូវ​ទោស​ដល់​ស្លាប់​ចុះ ពី​ព្រោះ​វា​នាំ​ឲ្យ​ពួក​ទាហាន​ដែល​សល់​នៅ​ក្នុង​ទី​ក្រុង និង​ពួក​បណ្ដា‌ជន​ទាំង‌ឡាយ​ខ្សោយ​ដៃ​ទៅ ដោយ​ពោល​ពាក្យ​យ៉ាង​នេះ​ដល់​គេ ដ្បិត​មនុស្ស​នេះ​មិន​ស្វែង​រក​សេចក្ដី​ល្អ ដល់​ជន​ជាតិ​នេះ​ទេ គឺ​ឲ្យ​គេ​ត្រូវ​អន្តរាយ​វិញ»។


លោក​អេបេឌ-មេលេក សាសន៍​អេធីយ៉ូពី ដែលជា​មហាតហិក​នៅ​ក្នុង​វាំង​ហ្លួង គាត់​បាន​ឮ​ថា គេ​ដាក់​ហោរា​យេរេមា​ក្នុង​គុក​ងងឹត​ដូច្នោះ (គ្រា​នោះ ស្តេច​កំពុង​គង់​នៅ​ត្រង់​ទ្វារ​បេនយ៉ាមីន)


គេ​ដេញ​តាមយើង​គ្រប់​ជំហាន បាន​ជា​យើង​រក​ចេញ​ទៅ​ផ្លូវ​មិន​បាន ទី​បញ្ចប់​របស់​យើង​កាន់​តែ​ជិត​មក​ដល់ កំណត់​យើង​ក៏​សម្រេច ដ្បិត​ចុង​បំផុត​របស់​យើង​បាន​មក​ដល់​ហើយ។


ពេល​នោះ អ័ម៉ាស៊ា ជា​សង្ឃ​នៅ​ត្រង់​បេត-អែល ចាត់​គេ​ឲ្យ​ទៅ​ទូល​ព្រះ​បាទ​យេរ៉ូ‌បោម ជា​ស្តេច​អ៊ីស្រា‌អែល​ថា៖ «អេម៉ុស​បាន​បង្កើត​គំនិត​ក្បត់​នឹង​ព្រះ‌ករុណា នៅ​កណ្ដាល​ពូជ‌ពង្ស​អ៊ីស្រា‌អែល។ ស្រុក​នេះ​មិន​អាច​ស៊ូ​ទ្រាំ​នឹង​ពាក្យ​ទាំង​ប៉ុន្មាន​របស់​គាត់​បាន​ឡើយ។


ស្រុក​ទាំង​មូល ចាប់​តាំង​ពី​កេបា រហូត​ដល់​រីម៉ូន ខាង​ត្បូង​ក្រុង​យេរូ‌សាឡិម។ ប៉ុន្តែ គេ​នឹង​សង់​ក្រុង​យេរូ‌សាឡិមឡើង​វិញ​នៅ​កន្លែង​ធម្មតា ចាប់​តាំង​ពី​ទ្វារ​បេនយ៉ាមីន រហូត​ដល់​កន្លែង​ទ្វារ​ដំបូង និង​ទ្វារ​ជ្រុង​កំផែង ហើយ​ពី​ប៉ម​ហាណានាល រហូត​ដល់​ធុង​ឃ្នាប​របស់​ស្តេច។


ពួក​គេ​ចាប់​ផ្តើម​ចោទ​ប្រកាន់​ព្រះ‌អង្គ​ថា៖ «យើង​ខ្ញុំ​បាន​ឃើញ​អ្នក​នេះ​នាំ​ឲ្យ​សាសន៍​យើង​វង្វេង ដោយ​ហាម​មិន​ឲ្យ​បង់​ពន្ធ​ថ្វាយ​សេសារ ហើយ​លើក​ខ្លួនឯង​ថា​ជា​ព្រះ‌គ្រីស្ទ គឺ​ជា​ស្តេច»។


អស់​លោក​ទាំង​នោះ​ពុំ​អាច​រក​ភស្តុតាង មក​បញ្ជាក់​ពី​ការ​ចោទ​ប្រកាន់​ខ្ញុំ​បាទ ជូន​ឯក​ឧត្តមនៅ​ពេល​នេះ​បានឡើយ


ដូច្នេះ គេ​ក៏​អូស​ទាញ​អ្នក​ខ្លះ​ដោយ​សម្ងាត់ ឲ្យ​និយាយ​ថា៖ «យើង​បាន​ឮ​អ្នក​នេះ​ពោល​ពាក្យ​ប្រមាថ​លោក​ម៉ូសេ និងប្រមាថ​ព្រះ»។


ទាំង​មាន​គេ​គោរព មាន​គេ​បន្ទាប​បន្ថោក ទាំង​មាន​គេ​និយាយ​អាក្រក់ មាន​គេ​និយាយ​ល្អ។ គេ​ចាត់​ទុក​យើង​ដូច​ជា​មនុស្ស​បោក​ប្រាស់ តែ​យើង​ទៀង​ត្រង់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម