ឱព្រះយេហូវ៉ាអើយ ហេតុអ្វីបានជាព្រះអង្គគង់នៅឆ្ងាយម៉្លេះ? ហេតុអ្វីបានជាព្រះអង្គពួនអង្គទ្រង់ នៅគ្រាដែលមាន ទុក្ខលំបាកដូច្នេះ?
យេរេមា 14:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱទីសង្ឃឹមនៃសាសន៍អ៊ីស្រាអែល ជាព្រះដ៏ជួយសង្គ្រោះគេ ក្នុងគ្រាលំបាកអើយ ហេតុអ្វីបានជាព្រះអង្គត្រូវដូចជាអ្នកដទៃនៅក្នុងស្រុក ហើយដូចជាអ្នកដំណើរ ដែលឈប់សំណាក់តែមួយយប់ដូច្នេះ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គជាទីសង្ឃឹមរបស់ជនជាតិអ៊ីស្រាអែល ព្រះអង្គតែងតែសង្គ្រោះយើងខ្ញុំ នៅពេលមានអាសន្ន។ ហេតុដូចម្ដេចបានជាព្រះអង្គនៅព្រងើយ ហាក់ដូចជាជនបរទេស ដែលធ្វើដំណើរមក ស្នាក់តែមួយយប់ក្នុងស្រុកនេះទៅវិញ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱទីសង្ឃឹមនៃសាសន៍អ៊ីស្រាអែល ជាព្រះដ៏ជួយសង្គ្រោះគេ ក្នុងគ្រាលំបាកអើយ ហេតុអ្វីបានជាទ្រង់ត្រូវដូចជាអ្នកដទៃនៅក្នុងស្រុក ហើយដូចជាអ្នកដើរដំណើរ ដែលឈប់សំណាក់តែ១យប់ដូច្នេះ អាល់គីតាប ទ្រង់ជាទីសង្ឃឹមរបស់ជនជាតិអ៊ីស្រអែល ទ្រង់តែងតែសង្គ្រោះយើងខ្ញុំ នៅពេលមានអាសន្ន។ ហេតុដូចម្ដេចបានជាទ្រង់នៅព្រងើយ ហាក់ដូចជាជនបរទេស ដែលធ្វើដំណើរមក ស្នាក់តែមួយយប់ក្នុងស្រុកនេះទៅវិញ? |
ឱព្រះយេហូវ៉ាអើយ ហេតុអ្វីបានជាព្រះអង្គគង់នៅឆ្ងាយម៉្លេះ? ហេតុអ្វីបានជាព្រះអង្គពួនអង្គទ្រង់ នៅគ្រាដែលមាន ទុក្ខលំបាកដូច្នេះ?
៙ នៅពេលទូលបង្គំដើរនៅកណ្ដាលទុក្ខវេទនា ព្រះអង្គរក្សាការពារជីវិតទូលបង្គំ ព្រះអង្គលើកព្រះហស្តឡើង ទាស់នឹងសេចក្ដីក្រេវក្រោធ របស់ខ្មាំងសត្រូវទូលបង្គំ ហើយព្រះហស្តស្តាំរបស់ព្រះអង្គរំដោះទូលបង្គំ។
ព្រះជាទីពឹងជ្រក និងជាកម្លាំងរបស់យើង ជាជំនួយដែលនៅជាប់ជាមួយ ក្នុងគ្រាមានអាសន្ន។
ហេតុនេះ យើងនឹងមិនភ័យខ្លាចអ្វីឡើយ ទោះបើផែនដីប្រែប្រួលទៅ ហើយភ្នំទាំងប៉ុន្មានត្រូវរើចុះ ទៅកណ្ដាលសមុទ្រក៏ដោយ
នៅថ្ងៃមានទុក្ខលំបាក ចូរអំពាវនាវរកយើងចុះ យើងនឹងរំដោះអ្នក ហើយអ្នកនឹងលើកតម្កើងយើង»។
ដ្បិត ឱព្រះអម្ចាស់យេហូវ៉ាអើយ ព្រះអង្គជាទីសង្ឃឹមរបស់ទូលបង្គំ ព្រះអង្គជាទីទុកចិត្តរបស់ទូលបង្គំ តាំងពីក្មេងមក។
ព្រះយេហូវ៉ាជាទីពឹងជ្រក ដល់អស់អ្នកណាដែលត្រូវគេសង្កត់សង្កិន គឺជាទីពឹងជ្រកនៅគ្រាលំបាក។
កាលគេអំពាវនាវរកយើង យើងនឹងឆ្លើយតបដល់គេ យើងនឹងនៅជាមួយគេក្នុងគ្រាទុក្ខលំបាក យើងនឹងសង្គ្រោះគេ ហើយលើកមុខគេ។
ឱព្រះយេហូវ៉ាអើយ សូមព្រះអង្គផ្តល់ព្រះគុណដល់យើងខ្ញុំរាល់គ្នា យើងខ្ញុំបានរង់ចាំព្រះអង្គ សូមព្រះអង្គការពារយើងខ្ញុំ ដោយព្រះពាហុរាល់ៗព្រឹក ហើយជួយសង្គ្រោះយើងខ្ញុំនៅក្នុងគ្រាវេទនាដែរ។
ដ្បិតយើងនេះ គឺយេហូវ៉ា ជាព្រះរបស់អ្នក យើងជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល គឺជាព្រះសង្គ្រោះរបស់អ្នក យើងបានឲ្យស្រុកអេស៊ីព្ទទុកជាថ្លៃលោះអ្នក ព្រមទាំងស្រុកអេធីយ៉ូពី និងស្រុកសេបា ជំនួសអ្នកផង។
ឱព្រះនៃសាសន៍អ៊ីស្រាអែល ជាព្រះដ៏ជួយសង្គ្រោះអើយ ប្រាកដជាព្រះអង្គជាព្រះដែលពួនអង្គ។
ចូរថ្លែងប្រាប់ ហើយសម្ដែងហេតុចេញចុះ ត្រូវប្រឹក្សាគ្នា តើអ្នកណាបានប្រាប់ពីការនេះ តាំងពីចាស់បុរាណមក? តើអ្នកណាបានថ្លែងទំនាយទុក តាំងពីយូរមកហើយ? តើមិនមែនយើងជាយេហូវ៉ាទេឬ? ក្រៅពីយើង គ្មានព្រះឯណាទៀត ដែលជាព្រះសុចរិត ហើយជាព្រះអង្គសង្គ្រោះទេ គ្មានណាមួយក្រៅពីយើងឡើយ។
ដ្បិតព្រះអង្គបានមានព្រះបន្ទូលថា គេជាប្រជារាស្ត្ររបស់យើងពិត គឺជាកូនចៅដែលមិនព្រមប្រព្រឹត្តខុសឆ្គងឡើយ បានជាព្រះអង្គធ្វើជាព្រះអង្គសង្គ្រោះដល់គេ។
ឱព្រះយេហូវ៉ា ជាកម្លាំងនៃទូលបង្គំ ជាទីមាំមួន ហើយជាទីពឹងជ្រកដល់ទូលបង្គំ នៅគ្រាលំបាកអើយ ពួកសាសន៍ទាំងប៉ុន្មាននឹងមកឯព្រះអង្គ ពីអស់ទាំងចុងផែនដីបំផុត ហើយគេនឹងទូលថា បុព្វបុរសរបស់យើងខ្ញុំបានទទួលតែពាក្យកុហក គឺជាសេចក្ដីអសារឥតការ និងសេចក្ដីដែលឥតមានប្រយោជន៍អ្វីសោះ។
ឱព្រះយេហូវ៉ា ជាទីសង្ឃឹមនៃសាសន៍អ៊ីស្រាអែលអើយ អ្នកណាដែលបោះបង់ព្រះអង្គ នោះនឹងត្រូវខ្មាស អស់អ្នកដែលថយចេញពីព្រះអង្គ នោះនឹងមានឈ្មោះកត់ទុកនៅស្ថានក្រោម ដោយព្រោះគេបានបោះបង់ព្រះយេហូវ៉ា ដែលជាប្រភពទឹករស់។
វរហើយ ដ្បិតថ្ងៃនោះជាថ្ងៃគួរស្បើម ដែលគ្មានថ្ងៃណាមួយឲ្យដូចឡើយ នោះជាគ្រាវេទនារបស់ពួកយ៉ាកុប ប៉ុន្តែ គេនឹងបានប្រោសឲ្យរួចចេញពីគ្រានោះ។
អ្នកណាដែលប្រទះឃើញគេ បានត្របាក់ស៊ីគេ ហើយពួកខ្មាំងសត្រូវបានពោលថា៖ យើងគ្មានទោសទេ ពីព្រោះគេបានធ្វើបាបនឹងព្រះយេហូវ៉ា ដែលជាទីលំនៅនៃសេចក្ដីសុចរិត គឺព្រះយេហូវ៉ាជាទីសង្ឃឹមរបស់បុព្វបុរសគេ។
ព្រះយេហូវ៉ានឹងស្រែកគ្រហឹមពីភ្នំស៊ីយ៉ូន ហើយបញ្ចេញព្រះសៀងពីក្រុងយេរូសាឡិម ផ្ទៃមេឃ និងផែនដីកក្រើករំពើក តែព្រះយេហូវ៉ាជាជម្រកដល់ប្រជារាស្ត្ររបស់ព្រះអង្គ ជាទីមាំមួនដល់ប្រជាជនអ៊ីស្រាអែល។
ឱពួកអ្នកជាប់គុក ដែលមានសង្ឃឹមអើយ ចូរវិលមកឯទីមាំមួនចុះ នៅថ្ងៃនេះ យើងប្រកាសថា យើងនឹងសងអ្នកមួយជាពីរ។
ហេតុនេះហើយបានជាខ្ញុំអញ្ជើញបងប្អូនមក ដើម្បីឲ្យបានឃើញមុខ ហើយនិយាយជាមួយបងប្អូន ដ្បិតខ្ញុំជាប់ច្រវាក់នេះ គឺដោយសារតែសេចក្តីសង្ឃឹមរបស់សាសន៍អ៊ីស្រាអែល»។
ប៉ុល ជាសាវករបស់ព្រះយេស៊ូវគ្រីស្ទ តាមបញ្ជារបស់ព្រះ ជាព្រះសង្គ្រោះនៃយើង និងព្រះគ្រីស្ទយេស៊ូវ ជាទីសង្ឃឹមនៃយើង
ពេលគាត់ងើបភ្នែកឡើង ឃើញអ្នកដំណើរម្នាក់អង្គុយនៅតាមផ្លូវ គាត់ក៏សួរថា៖ «តើអ្នកអញ្ជើញទៅណា? ហើយអ្នកអញ្ជើញមកពីណាដែរ?»