Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 19:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ពេល​គាត់​ងើប​ភ្នែក​ឡើង ឃើញ​អ្នក​ដំណើរ​ម្នាក់​អង្គុយ​នៅតាម​ផ្លូវ គាត់​ក៏​សួរ​ថា៖ «តើ​អ្នក​អញ្ជើញ​ទៅ​ណា? ហើយអ្នក​អញ្ជើញ​មក​ពី​ណា​ដែរ?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ពេល​គាត់​ក្រឡេក​ទៅ ឃើញ​អ្នក​ដំណើរ​អង្គុយ​នៅ​តាម​ផ្លូវ​ដូច្នេះ លោក​តា​សួរ​ថា៖ «តើ​អ្នក​អញ្ជើញ​មក​ពី​ណា​ទៅ​ណា​ដែរ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 គាត់​ងើប​ភ្នែក​ឡើង ឃើញ​អ្នក​ដំណើរ​ម្នាក់ កំពុង​តែ​អង្គុយ​នៅ​ក្បែរ​ផ្លូវ ក៏​សួរ​ថា តើ​អ្នក​អញ្ជើញ​ទៅ​ណា ហើយ​មក​ពី​ណា

សូមមើលជំពូក ចម្លង

អាល់គីតាប

17 ពេល​គាត់​ក្រឡេក​ទៅ ឃើញ​អ្នក​ដំណើរ​អង្គុយ​នៅ​តាម​ផ្លូវ​ដូច្នេះ លោក​តា​សួរ​ថា៖ «តើ​អ្នក​អញ្ជើញ​មក​ពី​ណា​ទៅ​ណា​ដែរ?»។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 19:17
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ទេវតា​ពោល​ថា៖ «ហាការ ជា​ស្រី​បម្រើ​របស់​នាង​សារ៉ាយ​អើយ តើ​នាង​មក​ពី​ណា ហើយ​ទៅ​ណា​ហ្នឹង?» នាង​តប​ថា៖ «ខ្ញុំ​ម្ចាស់​រត់​ចេញ​ពី​លោក​ស្រី​សារ៉ាយ ចៅ‌ហ្វាយ​ស្រី​របស់​ខ្ញុំ​ម្ចាស់»។


លោក​បង្គាប់​ទៅ​អ្នក​ដែល​ដើរ​មុន​គេ​ថា៖ «កាល​ណា​លោក​អេសាវ​ជា​បង​របស់​ខ្ញុំ​មក​ជួប​អ្នក ហើយ​សួរ​អ្នក​ថា "អ្នក​រាល់​គ្នា​ជា​មនុស្ស​របស់​អ្នក​ណា? តើ​អ្នក​រាល់​គ្នា​ទៅ​ឯ​ណា? តើ​ហ្វូង​សត្វ​នៅ​មុខ​អ្នក​រាល់​គ្នា​ទាំង​នេះ​ជា​របស់​អ្នក​ណា?"


គ្រា​នោះ មាន​អ្នក​ដំណើរ​ម្នាក់​មក​ឯ​មនុស្ស​អ្នក​មាន​នោះ តែ​អ្នក​មាន​មិន​ព្រម​យក​សត្វ​ណា​មួយ​ពី​ហ្វូង​ចៀម​ហ្វូង​គោ​របស់​ខ្លួន ដើម្បី​នឹង​ចាត់‌ចែង​រៀបចំ​ទទួល​អ្នក​ដំណើរ ដែល​មក​ឯ​ខ្លួន​នោះ​ទេ គឺ​បាន​ចាប់​យក​កូន​ចៀម​របស់​អ្នក​ក្រីក្រ​នោះ ទៅ​ចាត់‌ចែង​ទទួល​អ្នក​ដែល​មក​នោះ​វិញ»។


ផ្លូវ​ទាំង​ឡាយ​នៅ​ស្ងាត់‌ច្រៀប ឥត​ឃើញ​មាន​មនុស្ស​ធ្វើ​ដំណើរ​ទៀត​ឡើយ ខ្មាំង​សត្រូវ​បាន​ផ្តាច់​សេចក្ដី​សញ្ញា គេ​បាន​មើល‌ងាយ​អស់​ទាំង​ទី​ក្រុង ហើយ​មិន​យោគ‌យល់​អ្នក​ណា​ឡើយ។


ឱ​ទី​សង្ឃឹម​នៃ​សាសន៍​អ៊ីស្រា‌អែល ជា​ព្រះ​ដ៏​ជួយ​សង្គ្រោះ​គេ ក្នុង​គ្រា​លំបាក​អើយ ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​ត្រូវ​ដូច​ជា​អ្នក​ដទៃ​នៅ​ក្នុង​ស្រុក ហើយ​ដូច​ជា​អ្នក​ដំណើរ ដែល​ឈប់​សំណាក់​តែ​មួយ​យប់​ដូច្នេះ?


មើល៍ ល្ងាច​នោះ មាន​បុរសវ័យ​ចាស់​ម្នាក់​ត្រឡប់​មក​ពី​ធ្វើ​ការ​នៅ​ចម្ការ បុរស​នោះ​ជា​អ្នក​ស្រុក​ភ្នំ​អេប្រាអិម តែ​គាត់​មករស់​នៅ​ក្រុង​គី‌បៀរ ឯ​មនុស្ស​នៅ​ក្រុង​នោះ​សុទ្ធ​តែ​ជា​ពួក​បេនយ៉ាមីន។


គាត់​ឆ្លើយ​ថា៖ «យើង​ខ្ញុំ​ធ្វើ​ដំណើរ​មក​ពី​បេថ្លេ‌ហិម​ស្រុក​យូដា ទៅកាន់ប៉ែក​ខាង​ចុង​ស្រុក​ភ្នំ​អេប្រាអិម ខ្ញុំ​ជា​អ្នក​ស្រុក​នោះ​ឯង។ ខ្ញុំ​បាន​ទៅ​ឯ​បេថ្លេ‌ហិម​ស្រុក​យូដា តែ​ឥឡូវ​នេះ ខ្ញុំ​វិល​ទៅ​ផ្ទះ​ខ្ញុំ​វិញ តែ​គ្មាន​អ្នក​ណា​ទទួល​ខ្ញុំឲ្យ​ស្នាក់​នៅ​ផ្ទះ​របស់​គេ​ទេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម